ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឡាន​គ្រូបង្រៀនបុកគេហើយរត់…​​​លុះ​សួរ​​នាំ ​ប្រកែកមិនមែនជាគាត់?

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដោយ​មាន​រថយន្ត​ស៊ី​រ៉ែ​នរបស់​សមត្ថកិច្ច​ បើក​ប្រដេញ​រថយន្ត​ឆ្លាម​១​គ្រឿង ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​លោកគ្រូ​បង្រៀន​វិទ្យាល័យ​ហ៊ុន សែន ប្រសូតិ​ម្នាក់…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ដោយ​មាន​រថយន្ត​ស៊ី​រ៉ែ​នរបស់​សមត្ថកិច្ច​ បើក​ប្រដេញ​រថយន្ត​ឆ្លាម​១​គ្រឿង ដែល​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​លោកគ្រូ​បង្រៀន​វិទ្យាល័យ​ហ៊ុន សែន ប្រសូតិ​ម្នាក់ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ ទើបត្រូវ​កម្លាំង​បើករថយន្ត​ស៊ី​រ៉ែ​ន​
ដេញ​តាម ដើម្បី​ឃាត់​មក​ទទួលខុសត្រូវ ។

សេចក្តីរាយការណ៍បន្តថា រថយន្ដ​ដែល​បើក​រត់គេច​នោះ ​ម៉ាក TOYOTA CAMARY ​ព​ណ​៌ទឹកមាស ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2G-9325 ​បើកបរ​ដោយ​ឈ្មោះ​អុ​ិ​ន​ សុខា ​ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជា​គ្រូបង្រៀន ​មាន​ទីលំ​នៅ​ភូមិ​ពោធិ៍​ថ្មី​ ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង ​បើកបរ​ពី​ត្បូង​ទៅ​ជើង​ ។ ​ ប៉ុន្តែបើ​តាម​លោក​អុ​ិ​ន សុខា​ ដែល​ជា​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​​​កោះសន្តិភាពតាម​ទូរ​ស័ព្ទ​​​ថា​ ​រូប​លោក​មិនមែន​ជា​អ្នក​បើក​នោះ​ទេ ​អ្នកបើកបរ​ជា​ប្អូនថ្លៃ​របស់​លោក​ ដែល​នៅ​ខេត្តព្រៃវែង​ ។

ប្រភពបន្តថា រថយន្ត​ខាងលើ ត្រូវសមត្ថកិច្ច​ដេញ​តាម​ពីក្រោយ ហើយជន​​នោះក៏បាន​ឈប់​ហើយ​ចុះ​ពី​រថ​យន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ សមត្ថកិច្ច​ដាក់​សង្ស័យ​ថា អ្នកបើកបរ​ស្រវឹង ​ពីព្រោះ​នៅ​ក្នុង​រថយន្ត​សុទ្ធតែ​សំបក​ស្រា​បៀរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​​កើតឡើងកាលពី​វេលា​ម៉ោង​៧ ​និង​៥២​នាទី​យប់​ថ្ងៃ​ទី​១៤​សីហា នៅ​លើ​ផ្លូវ​លេខ​១១៤ ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ។

​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Wave ព​ណ៌ ក្រហម​ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង​1F0475​ បើកបរ​ដោយ​ឈ្មោះ​ឈៀក​ ណា​រ៉ា​ក់​ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជាសិស្ស​រស់នៅ​ភូមិ​វាល​​យន្ដ​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ បើកបរ​ពី​លិចទៅ​កើត (​មិន​ពាក់មួក​សុវត្ថិភាព​)​ ​​បុក​គ្នា​ជាមួយ​រថយន្ត​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះ​ស្រាយ​នោះ​ទេ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ទៅ​ទិស​ខាងកើត​រហូត​ដល់​ឃុំ​សំបួរ​ស្រុក​ស្វាយ​ទាប​ខាងជើង​ខ្លោង​ទ្រវា​វត្ត​តា​នូ​ប្រហែល​៦០០​ម៉ែត្រ​ ទើប​អ្នកបើកបរ​ឈប់​ហើយ​ទុក​រថយន្ដ​ចោល​រួច​រត់គេច​ខ្លួន​បាត់​ ។​ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ