ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ទប់ស្កាត់​អ្នកចំណាក​ស្រុក​ចាប់ដី​អនាធិប​តេយ្យ

11 ឆ្នាំ មុន

ខេត្ត​​រតនគិរី​ ៖ ជម្លោះ​រឿងដី​ធ្លី​​មួយ​​កំពុង​ឡើង​កម្តៅ​​ខ្លាំង​រវាង​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​​ទំពួន​ជា​ម្ចាស់​ដី​ និង​​ក្រុម​​ពល​រដ្ឋ​ចំណាក​ស្រុក​​ពី​ខេត្ត​នានា​​ប្រមាណ​១០​ទៅ​​២០​គ្រួសារ ​​បាន​​នាំ​គ្នា​មក​តាំង​​ទីលំ​នៅ​ និ​ងសង់​ផ្ទះ​លើ​ដី​ពួកគាត់​ដែល​មាន​​ប័ណ្ណ​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​​ ហើយ​ដី​ពួកគាត់​​​នេះ​ត្រូវ​បាន​​ក្រុម​និស្សិត​​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ​បាន​វា​ស់​វែងរួច​ហើយ​ ។

ខេត្ត​​រតនគិរី​ ៖ ជម្លោះ​រឿងដី​ធ្លី​​មួយ​​កំពុង​ឡើង​កម្តៅ​​ខ្លាំង​រវាង​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​​ទំពួន​ជា​ម្ចាស់​ដី​ និង​​ក្រុម​​ពល​រដ្ឋ​ចំណាក​ស្រុក​​ពី​ខេត្ត​នានា​​ប្រមាណ​១០​ទៅ​​២០​គ្រួសារ ​​បាន​​នាំ​គ្នា​មក​តាំង​​ទីលំ​នៅ​ និ​ងសង់​ផ្ទះ​លើ​ដី​ពួកគាត់​ដែល​មាន​​ប័ណ្ណ​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​​ ហើយ​ដី​ពួកគាត់​​​នេះ​ត្រូវ​បាន​​ក្រុម​និស្សិត​​ស្ម័គ្រ​ចិត្ត​​សម្តេច​តេជោ​បាន​វា​ស់​វែងរួច​ហើយ​ ។

ក្រៅ​ពី​​ការ​ចាប់​​យក​ដី​​មាន​កម្ម​សិទ្ធិ​​ហើយ​​នោះ​​ ​ក្រុម​ពលរដ្ឋ​ចំណាកស្រុក​បាន​បង្កើត​​ភូមិ​ថ្មី​និង​តែង​តាំង​ឱ្យ​មាន​​មេ​ភូម​ិ​​ អនុ​​ប្រធាន​​ភូមិ​​​ ដែល​គ្មាន​ច្បាប់​អនុ​ញ្ញាត​​​ពី​ក្រសួង​​មហា​ផ្ទៃ​​ ឬ​អាជ្ញា​ធរ​​ដឹង​ឮ​ទៀត​ផង ។ ​​ទាក់​ទិន​នឹង​បញ្ហ​ា​ខាង​លើ​​​នេះ​កោះ​សន្តិ​ភាព​​ធ្លាប់​បាន​​ចុះ​ផ្សាយ​​មួយ​លេខ​រួច​មក​​ហើយ​​ ​ពេល​នោះ​បង​ប្អូន​​​ជន​ជាតិ​ភាគ​តិច​ទំពួន​ដែល​មាន​​ប័ណ្ណ​​កម្ម​សិទ្ធិ​​​ស្រប​​ច្បាប់​ចំនួន​២០​​គ្រួសារ​​បាន​បង្ហាញ​នូវ​ការ​​ខឹង​សម្បាយ៉ាង​ខ្លាំង​ដល់​ក្រុម​អ្នក​ចាប់​ដី​អនា​​ធិបតេយ្យ​​ដណ្តើម​យកដី​ពួកគាត់​បែប​នេះ​ ​រហូត​ដល់​​ពួកគាត់​​ជា​​ជន​ជាតិ​ដើម​ភាគ​​តិច​ទំពួន​​មក​ដាក់​​​ពាក្យ​បណ្តឹង​នៅសាលា​ដំបូង​ខេត្ត​​រត​ន​គិរី​​​ និង​​បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​មួយ​​ជា​បន្ទាន់​​ដោយ​ហាម​ឃាត់​មិន​ឱ្យ​ឈ្មោះ​សូត្រ ​សឿន ​​មុខ​ងារ​​ជាមេភូមិ​​បង្កើត​ថ្មី​ ដែល​​តែង​តាំង​ដោយ​ខ្លួន​ឯង​​ ​នាំបក្ស​ពួករបស់​ខ្លួន​សាងសង់​​ផ្ទះ ឬ​សំណង់​​​ផ្សេង​​លើ​ដី​​ដែល​មាន​ជម្លោះ​​នេះ​ដាច់​ខាត​​ ។
​នៅ​ព្រឹក​ថ្ងៃ​​ទី​២១ កុម្ភៈ ​​មានកម្លាំង​​ចម្រុះ​របស់​ខេត្ត ​និងមាន​មន្ត្រី​​តុលាការ​ខេត្ត ​ដឹកនាំ​ដោយ​​លោក​អីុ សុវណ្ណ ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​​បាន​កាន​់​ដីកាសម្រេច​រក្សា​​ការ​ពារ​មិន​ឱ្យ​មាន​ការ​​សង់​​លំនៅឋាន​​បន្ត​ទៀត ។ ​

​ដីកា​នេះ​​បាន​ចុះ​ហត្ថ​លេខា​​ដោយ​​លោក​ឯក ប៉ូលី​ហ្វីល ​​ចៅ​ក្រម​​សាលា​ដំបូង​​ខេត្ត​ និងបាន​ចុះ​ទៅ​ផ្ទាល់​​​ដល់​កន្លែង​​ដីដែល​មាន​ទំនាស់​​ស្ថិត​​នៅ​​ភូមិ​រ៉យ ឃុំ​កិះ​ចុង ស្រុក​បរកែវ ។ លើ​ដី​ទំនាស់​នេះ​​ក្រុម​​ឈ្មោះ​​សូត្រ​ សឿន ដែល​តែង​តាំង​ខ្លួន​ថា​មេ​ភូមិ​​បាន​ដាក់​ឈ្មោះ​​ភូមិ​ខាង​លើ​​ជា​ភូមិ​​បឡាយទី​២ ។ ​នៅ​ក្នុង​ដំណើរ​ការ​ចុះ​ប្រកាស​​ដី​កា​សម្រេច​រក្សា​ការ​ពារ​នោះ​ក៏​មាន​បិទ​ខិត្ត​ប័ណ្ណ​កម្ម​សិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់​របស់​បង​ប្អូន​​ជន​ជាតិដើម​​​ភាគ​​តិច​​ចំនួន​២០​គ្រួសារ​​នោះ​ដែរ តាម​ក្បាល​​ដី​​នីមួយ​ៗ​​នៅ​កន្លែងដី​ដែល​ក្រុម​​​ចំណាក​ស្រុក​នាំ​គ្នា​ចាប់​យក​នេះ ​​​ក៏​ប៉ុន្តែ​បិទ​មិន​បាន​១០​នាទី​ផង​ ​ក៏​​ត្រូវ​​​​ក្រុម​លោក​សូត្រ សឿន ​​នាំគ្នាមក​ហែក​ចោល​​​នៅ​​ចំពោះ​​មុខ​ក្រុម​ចម្រុះ​តែ​ម្តង ​និង​​ជេរ​ប្រមាថ​​គ្រប់​បែប​​យ៉ាង​ប្រៀប​ដូច​ជា​មនុស្ស​​រស់​នៅ​ក្រៅ​ច្បាប់​​ ។ ​

​រឿងរ៉ាវ​ខាង​លើ​នេះ​ត្រូវ​​​បាន​លោក​​មាស សារ៉េត ​អភិបាល​​រ​ង​​ស្រុក​បរ​កែវ ​ដែលបាន​​ចុះ​ទៅ​​ដល់​​​​ដីដែល​មាន​ទំនាស់​​​នោះ​ដែរ ​លោក​បាន​បំភ្លឺ​​ប្រាប់​អ្នក​​យក​ព័ត៌​មាន​ថា ​ដី​ដែល​លោក​​​សូត្រ ​សឿន ​​នាំ​បក្ស​​​ពួក​​ជា​ច្រើន​គួរ​សម​មក​តាំង​ទី​លំនៅ​នោះ​ពិតជា​មករស់​នៅ​លើ​ដី​បង​ប្អូន​ជន​ជាតិ​​ភាគ​តិច​ទំពួន​២០​គ្រួសារ​​ដែល​ពួកគាត់​​មាន​កម្មសិទ្ធិ​​ស្រប​ច្បាប់​​​ប្រាកដ​មែន ។ ​​លោក​អភិ​បាល​​​រង​ស្រុក​ចាត់​​ទុក​ថា​ ​ក្រុម​​លោក​សូត្រ សឿន ពិត​​ជា​រំលោភ​​​យក​​ដី​គេ​ពិត​​មែន ​។ ​ដោយ​ឡែក​លោក​ទឹម ស៊ី​ណាត ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​​នគ​រ​ូបនីយកម្ម​​ សំណង់​​និង​សុរិយា​ដី​​ខេត្ត​បាន​ធ្វើ​លិខិត​​មួយ​ជម្រាប​ជូន​ទៅ​លោក​រចំ​ ផង់​ ​មេ​ភូមិ​រ៉យ ​និង​​​ក្រុម​​គ្រួសារ​ដែល​មាន​​ដី​​ចម្ការ​​ ស្ថិត​នៅ​ភូមិ​​រ៉យ​ ឃុំកិះ​ចុង ស្រុក​​បរ​កែវ ​យោងតាម​ការស្នើ​​សុំ​បញ្ជាក់​ពីភាព​ត្រឹមត្រូវ​របស់​វិញ្ញា​បន​បត្រ​​សម្គាល់​​អចល​វត្ថុ​របស់​លោក​ចុះថ្ងៃទី​១១ ​កុម្ភៈ បា​នបញ្ជាក់​ថា ​ដីតំបន់​នោះ​​ត្រូវ​បាន​ចាប់​​ផ្តើម​វាស់​វែង​​ដោយ​ក្រុម​បច្ចេក​ទេស​ និង​ក្រុម​​យុវ​​ជន​​ស្ម័គ្រ​ចិត្ត​សម្តេច​​តេជោ​ចាប់​តាំង​ពីថ្ងៃ​​ទី​១៩ កក្កដា ​​ឆ្នាំ​២០១២ ​​ដល់​ថ្ងៃ​ទី​​១៣ ​មីនា ​ឆ្នាំ​២០១៣ ​ហើយ​បាន​បិទ​ផ្សាយ​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ ​មីនា ​ឆ្នាំ ២០១៣ ​ដល់​២៧ មេសា ​ឆ្នាំ​២០១៣ ។

ប័ណ្ណ​ដែល​ស្នើសុំ​បញ្ជាក់​​ពី​ភាព​ត្រឹម​ត្រូវ​​នោះ​​មាន​ចំនួន​៤០​ប័ណ្ណ​​ ពិត​ជា​ប័ណ្ណ​​ស្របច្បាប់​ ក៏​ប៉ុន្តែ​​មាន​ជម្លោះ​​តែ​២០​គ្រួសារ​ទេ ។ ​​ដោយ​​ឡែក​​លោក​អីុ សុវណ្ណ ​ចៅ​ក្រម​សា​លា​​ដំបូង​ខេត្ត​​​បាន​មាន​ប្រសាសន៍​ថា ​សាលា​ដំបូង​រង់​ចាំ​​​ប្រជា​​ពលរដ្ឋ​ដែល​រងគ្រោះ​ចំនួន​២០​គ្រួសារ​​​មកដាក់​ពាក្យ​​បណ្តឹង​សុំ​ឱ្យ​តុលាការ​​ប្រឆាំង​​នឹង​​អ្នក​មក​ចាប់​​ដី​អនាធិប​តេយ្យ​​ទាំង​​នេះ ។ ​លោក​បន្ត​ថា​ នៅ​ពេល​​ក្រោយ​នេះ​តុលា​ការ​​នឹង​ធ្វើ​​ការ​​កោះ​ហៅ​អ្នក​ដែល​​មាន​​ឈ្មោះ​​ពាក់​ព័ន្ធ​​​មក​​​សាកសួរ​​ ។ ដោយឡែក​​​លោក​សូត្រ សឿន ​មេ​​​ភូមិ​​ថ្មី​តែង​តាំង​ដោយ​ខ្លួន​ឯង​នោះ​បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌​មាន​​នៅ​រសៀល​ថ្ងៃទី​២២ ​កុម្ភៈ ​ថា​​ពីដំបូង​លោក​មក​ជីក​ត្បូង​លើ​ដី​ ​ដែល​មាន​ទំនាស់​​នោះ​​ជា​យូរ​​ឆ្នាំ​​មកហើយ ។ ពេល​នេះ​មាន​ប្រ​ជា​ពល​រដ្ឋ​​មក​តាំង​​ទី​លំនៅ​មាន​ចំនួន​​ជាង​១០០​គ្រួសារ​ ​។ ​លោក​​​​​បញ្ជាក់​​ច្បាស់​ថា ​​​លោក​នឹង​​មិន​​​ចេញ​ពីដី​ដែល​មានទំនាស់​​ទេ ​ហើយ​​ពេល​នេះ​​លោក​សូត្រ សឿន បាន​ធ្វើ​ការ​ប្តឹង​ពី​លោក​ឯក​ ប៉ូលីហ្វីល ​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត ​​ទៅ​សា​លា​ឧទ្ទរណ៍​ពី​បទ​ចេញ​ដីការ​ក្សា​ការ​ពារ​ដោ​យ​ខុស​ច្បាប់​ ព្រោះ​ដី​នោះ​ជាដី​របស់​លោក​ ។
​មន្ត្រី​ប៉ូលិស​ស្រុក​បរ​ែកវ​បាន​មានប្រសាសន៍​​ថា ​តំបន់​​ដី​មាន​ជម្លោះ​ខាងលើ​​​ហាក់​ដូច​​ជា​តំបន់​​អប្ប​គមន៍​​គ្មាន​រដ្ឋ​អំណាច​​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​​បាន​ទេ ​។

​លោក​និយាយ​ថា ​បើសមត្ថកិច្ច​​​ស្រុក​ចុះ​ទៅ​​ធ្វើ​ការ​ហាម​ឃាត់​​​​គឺ​​បង្ក្រាប​​​ពេល​លេង​ល្បែង​ស៊ី​សង ​ឬ​វាយ​​តប់គ្នា​ពេល​ស្រវឹង​ស្រា​ម្តង​ៗ​​ ​ប៉ុណ្ណោះ ហើយ​ត្រូវ​​​​ពួក​​គេ​​ជេរប្រមាថ​​សមត្ថ​កិច្ច​​​​​កប់​ៗ​មាត់​ ​​មិន​ត្រឹម​​តែប៉ុណ្ណោះ​​ ថែម​ទាំង​​​​នាំគ្នា​ជា​ច្រើន​នាក់​ដេញ​សមត្ថកិច្ច​ឱ្យ​ចាក​ចេញ​​ពីតំបន់​​របស់​ខ្លួន​​ថែម​ទៀត ​ប្រៀបដូច​​បង្កើត​នូវ​​ក្រុម​មនុស្ស​​រស់​នៅ​ក្រៅច្បាប់​ទៅ​ហើយ ៕