ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​សៀម​រាប​បញ្ជូន​ឪពុកចុង​រំលោ.ភ​កូន​ស្រី​​អាយុ​១៤​ឆ្នាំ​ទៅ​តុលាការ​

11 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បញ្ជូន​ទៅ​តុលាការ​ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​កូន​ចុង​ថា បាន​ចាប់​នាង​រំលោ.ភ​កាល​ពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៤ ។

ខេត្ត​សៀមរាប ៖ បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ត្រូវ​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បញ្ជូន​ទៅ​តុលាការ​ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​កូន​ចុង​ថា បាន​ចាប់​នាង​រំលោភ​កាល​ពី​យប់​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៤ ។

បុរស​ជាប់ចោទ​​ឈ្មោះ​ម៉ិញ​ យ៉ាង​ប៉ិន អាយុ​៣៨​ឆ្នាំ ជា​កម្មករ​នេសាទ​ រស់​នៅ​ភូមិ​ខាង​លើ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៤ នៅ​ចំណុច​ភូមិ​ចុង​ឃ្លៀស សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀម​រាប​។

មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ប៉ុន​ប៉ង​រំលោភ​កូន​ចុង​មែនដោយ​សារ​តែ​ខ្លួន​ស្រវឹង​ស្រា​ តែ​មិន​ទាន់​បានស​ម្រេច​ទេ ដោយ​សារ​នាង​ស្រែក​ខ្លាំង​ពេក​។