ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អាជីវ​ករ​លក់​ពូក​ម្នាក់​ត្រូវ​ស្ត្រី​មិន​ស្គាល់​អត្ត​សញ្ញាណ​បោក​យក​ប្រាក់​អស់​២៥០​ដុល្លារ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​អាជីវករលក់ពូក និង​សម្ភារ​ប្រើ​ប្រាស់​ម្នាក់​ត្រូវ​ស្ត្រី​ជើង​ល្អ​មិន​ស្គាល់​អត្ត​សញ្ញាណ​​​​បន្លំ​ខ្លួន​ធ្វើ​​ជា​អ្នក​លក់​ពូកបោក​យក​ប្រាក់​អស់​ចំនួន​២៥០​ដុល្លារ​ ​ហើយ​គេ​ច​ខ្លួន​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៤ នៅ​ផ្ទះ​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ មុខ​វិទ្យា​ល័យ​ហ៊ុន​ សែន ជម្ពូវ័ន ភូមិ​ជម្ពូវ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មានស្ត្រី​ជើង​ល្អ​ម្នាក់​បាន​មក​ឈប់នៅ​មុខ​ផ្ទះ​ស្ត្រី​រង​គ្រោះ​ ហើយ​បាន​ទូរ​ស័ព្ទទៅ​ក្រុម​ហ៊ុន​លក់​ពូក​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ផ្សារ​អូប្ញស្សី​កុម្មង់​ពូក​ចំនួន​៥ក្នុង​តម្លៃ​ជាង​៦០០​ដុល្លារ​។ ក្រោយ​មក​ក្រុម​ហ៊ុន​លក់​ពូក​បាន​ឱ្យ​កម្មករ​២​នាក់​ដឹក​ពូក​នោះ​តាម​រ៉ឺម៉ក​ទៅ​ឱ្យ​ស្ត្រី​ជើង​ល្អ​ដែល​កំពុង​រង់​ចាំ​នៅ​មុខ​ផ្ទះ​កើត​ហេតុ​។ ខណៈ​ពេល​ដឹក​ទៅ​ដល់​ ស្ត្រី​ជើង​ល្អ​រូប​នោះ​បាន​សួរ​ទៅ​ស្ត្រី​រង​គ្រោះ​ថា ត្រូវ​ការ​ទិញ​ពូក​ឬ​អត់ ដោយ​ពូក​៥នេះគេ​លក់​ក្នុង​​តម្លៃ​ត្រឹម​តែ២៥០​ដុល្លារ​ប៉ុណ្ណោះ។

ប្រភព​បន្ត​ទៀត​ថា ឃើញ​ដូច្នេះស្ត្រី​រង​គ្រោះ​ក៏​ព្រម​ទិញ និង​ប្រគល់​លុយ​២៥០​ដុល្លារ​ទៅ​ឱ្យ​ស្ត្រី​សង្ស័យ​នោះ ដោយ​មិន​នឹក​ស្មាន​ថា ចាញ់​បោក​គេ​នោះ​ទេ ចំណែក​ស្ត្រី​សង្ស័យ​បាន​នាំ​កម្មករ​ទាំង២នាក់​នោះ​ចេញ​ទៅ​បាត់​ ប្រហែល​១​ម៉ោង​ក្រោយ​មក​ទើប​តំណាង​ក្រុម​ហ៊ុន​លក់​ពូក​បាន​មក​ដល់​ផ្ទះ​ស្ត្រី​រង​គ្រោះ​ហើយ​បាន​សួរ​នាំ​តឹង​សរសៃ​.ក​ដាក់​គ្នា​រហូត​ឈាន​ដល់​ប្តឹង​សមត្ថ​កិច្ច​ចុះ​មក​សម្រប​សម្រួល។

បន្ទាប់​ពី​សមត្ថ​កិច្ច​ជួយ​អន្តរា​គមន៍​រួច ភាគី​ទាំង​២បាន​ព្រម​ព្រៀង​គ្នា​ដោយ​ខាង​ក្រុម​ហ៊ុន​លក់​ពូក​សង​ទៅ​ស្ត្រី​រង​គ្រោះ​ចំនួន​១០០​ដុល្លារ ហើយ​យក​ពូក​ទាំង​៥នេះ​ត្រឡប់​ទៅ​ក្រុម​ហ៊ុន​វិញ​ដើម្បី​បញ្ចប់​រឿង​៕