ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោអើយ…ភ័យព្រលឹងចុងសក់អស់ហើយមានទាំងក្មេងអាយុ២ឆ្នាំទៀត !

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មនុស្ស​៤​នាក់​បាន​រង​របួសស្រាល​ក្នុង​ហេតុ​ការ​ក្រឡាប់​រថយន្ត​ធុន​ត្រា​ដឹក​អ្នកដំណើរ​បង្ក​ឡើង​ដោយ​ខ្លួនឯង​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ឋិត​ក្នុងភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​១៤…

ខេត្តព្រះវិហារ ៖ មនុស្ស​៤​នាក់​បាន​រង​របួសស្រាល​ក្នុង​ហេតុ​ការ​ក្រឡាប់​រថយន្ត​ធុន​ត្រា​ដឹក​អ្នកដំណើរ​បង្ក​ឡើង​ដោយ​ខ្លួនឯង​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ឋិត​ក្នុងភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ។

តាម​ការ​បញ្ជាក់​ពី​អ្នកបើកបរ​រថយន្ត​ឈ្មោះ ថា​ន់ អាយុ​៤៩​ឆ្នាំ ភេទ​ប្រុស ជា​អ្នកបើកបរ​រថយន្តឈ្នួល​ប្រភេទ​ធុន​ត្រា ពី​ភូមិ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឆ្ពោះទៅ រាជធានី​ភ្នំពេញ បាន​រៀបរាប់​ថា មុន​កើតហេតុ​រូប​គាត់​បាន​បើកបរ​រួម​ជាមួយ​អ្នកដំណើរ​បី​នាក់ ក្នុង​នោះ​មាន​ក្មេង​តូច​អាយុ​ប្រហែល​២​ឆ្នាំ​ម្នាក់ មក​ដល់​កន្លែង​កើតហេតុ ស្រប​ពេល​មេឃ​ភ្លៀងរលឹមដល់​ចំណុច​ផ្លូវ​កោង​ត្រង់​គីឡូម៉ែត្រ​លេខ​៤៤ ភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ស្រាប់តែ​រថយន្តបាន​រអិល​រ៉េ​ចង្កូត​មក​ខាងឆ្វេង​បោក​នឹង​ជើង​ទម្រ​ដាក់​ដប​សាំង​របស់​អ្នក​នៅ​ទីនោះ​ក្រឡាប់​តែ​ម្តង តែ​ជា​សំណាង​មិន​បង្ក​អោយ​អ្នក​រួម​ដំណើរ​រង​របួស​ឡើយ រីឯ​អ្នក​ជិត​នោះ​ក៏​មិន​ប៉ះពាល់​ដែរ តែ​ទោះជា​បែប​នេះ​ក្តី​អ្នកបើកបរ​រូប​នេះ​ក៏​បាន​ទទួលខុសត្រូវ​លើ​ការ​ខូចខាត ក្នុង​ករណី​នេះ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ឈ្មោះ អ៊ូច សុធា បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​អ្នកជំនាញ​ធ្វើ​យ៉ាងណា​ចុះ​ត្រួតពិនិត្យ​កន្លែង​ផ្លូវ​កោង​ខាងលើ​ឋិត​ត្រង់​គីឡូម៉ែត្រ​លេខ​៤៤ នេះ​ផង​ព្រោះថា មាន​យានយន្ត​ជា​ច្រើន​បាន​រអិល​ក្រឡាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​កន្លង​ទៅ​នៅ​ទីនោះ​ផ្លូវ​កៅស៊ូ​ចំណុច​ផ្លូវ​កោង​នោះ​ហាក់​មាន​លក្ខណៈ​រអិល ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ