បុរសម្នាក់គាស់ផ្នូរ ​រួចរំលោភសាកសពនារីក្រមុំ​ ភ្ញាក់ផ្អើលពេញ​ស្រុកកំពង់ត្របែក


ខេត្តព្រៃវែង​៖ បុរសម្នាក់​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួននៅម៉ោង៧​ព្រឹកថ្ងៃទី២៣​ កុម្ភៈ ២០១៤​ ពីបទគាស់ផ្នូរ​រំលោភសាកសព ។

ហេតុការណ៏​ដែលកម្រកើត​មាននៅលើ​លោកយើងនេះ​ បានកើ់តឡើងនៅ​ក្នុងភូមិបេង​ ឃុំព្រៃពូន​ ស្រុកកំពង់ត្របែក ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានរៀបរាប់ពីដំណើររឿងឲ្យដឹងថា ​នារីក្រមុំម្នាក់ឈ្មោះ​ ម.រ.ច .ន ​អាយុ១៧ឆ្នាំ​ រស់នៅភូមិ-ឃុំខាងលើ បានស្លាប់ដោយជម្ងឺឈាមសស៊ីឈាម​ក្រហមកាលពី​ថ្ងៃទី២០​ កុម្ភៈ ​២០១៤ ​និងត្រូវបានក្រុមគ្រួសា​រ​យកទៅបញ្ចុះនៅ​ម៉ោង៤និង២០នាទី​រសៀលថ្ងៃទី២២​ កុម្ភៈ​ម្សិលមិញនេះ ។

សេចក្តីរាយការណ៏បានបន្តថា​ ក្រោយពេលធ្វើពិធី​បញ្ចុះសាកសព​រួចរាល់ហើយនោះ ​ក្រុមគ្រួសារក៏បានធ្វើ​ពិធីបុណ្យ​ ហើយបុរសដែល​សមត្ថកិច្ចឃាត់ខ្លួននោះ ​ក៏បានទៅចូលរួម​ និងជួយធ្វើ​កិច្ច​ការងារ​ក្នុង​ពិធីបុណ្យនោះផងដែរ ។

លុះដល់បញ្ចប់ពិធីបុណ្យ​ ពោលគឺនៅម៉ោង១០យប់​ថ្ងៃទី២២ ​កុម្ភៈដដែល ​បុរសឈ្មោះ ជិន ជាន ​អាយុ៤៦ឆ្នាំ ​រស់នៅក្នុងភូមិបេង ​ឃុំព្រៃពោន ​ស្រុកកំពង់ត្របែក ​ដែលគេស្គាល់ថា​ជាមនុស្សធ្លាប់ញៀនថ្នំា និងបានផឹកស្រាស្រវឹង​នៅក្នុងពិធីបុណ្យផងនោះ​ បានដើរទៅកាន់ផ្នូរ​ ហើយធ្វើសកម្មភាពគាស់ផ្នូរ​ រួចបានទាញមឈូសនិងគាស់បង្ហើបគម្រប ​ហើយសម្រាតខោអាវសាកសព​ចាប់ផ្តើមរំលោភ តែដោយសារ​មឈូសតូចចង្អៀត​ពិបាកក្នុងការធ្វើសកម្មភាពរំលោភ ​ណាមួយលិង្គខ្លួនមិនឡើង​ទោះបីជាបានមើលរឿងSex​ ក្នុងទូរស័ព្ទដៃជាច្រើនរឿងផងនោះ ជនខាងលើក៏បាន​ទាញកំាបិត​ចាក់ និង កាត់ចុង​សុដន់​សាកសព​ក្នុងបំណងយកទៅធ្វើកូនក្រក ​ហើយក៏បានដេក​ជាមួយសាកសព ។

លុះដល់ម៉ោង៦ព្រឹកថ្ងៃទី២៣​ កុម្ភៈ ២០១៤នេះ​ ឪពុកសាកសពក៏បានដើរទៅមើល​ផ្នូរស្រាប់តែឃើញផ្នូរ​ ត្រូវគេគាស់ ហើយក្រឡេកមើលទៅ​មឈូសឃើញជើង​មនុស្សប្រុស ​ក៏បានស្រែក​ធ្វើឲ្យបុរស​រំលោភ​​សាកសពនោះរត់គេចខ្លួន​ តែក៏ត្រូវបានសមត្ថកិច្ច​ទៅចាប់ខ្លួនដល់ផ្ទះ​ បន្ទាប់ពីបានទទួលពាក្យ​បណ្តឹងពីក្រុមគ្រួសារ​សពនារីក្រមុំនោះរួចមក ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាល​ឃុំព្រៃពោន​ រង់ចំាកសាងសំណុំរឿង​បញ្ជូនទៅតុលាការ​ចាត់ការតាមច្បាប់ ៕

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ