ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​ប្រើ​ប្រាស់​ជា​ស្នា​ដៃ​ស្ត្រី​ខ្មែរ​កំពុងមានការ​​ចាប់​អារម្មណ៍ពី​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ វត្ថុ​ប្រើ​ប្រាស់​ជា​ស្នា​ដៃ​ស្ត្រី​ខ្មែរ​ជា​ច្រើន​ប្រភេទ​ដែល​ផលិត​ពី​ប្ញស្សី កក់​ អំបោះ​ ធាង​ត្នោត និង​វត្ថុ​ធាតុ​ដើម​ក្នុង​មូល​ដ្ឋាន​ជា​ច្រើន​ទៀត​ដែល​​​​យក​មក​ដាក់​តាំង​លក់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍ស្ត្រី​របស់​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​កំពង់​ឆ្នាំង​ ត្រូវ​បាន​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មាន​ចំណាប់​អារម្មណ៍ទិញ​យក​ទៅ​ប្រើ​ប្រាស់​នៅ​តាម​ផ្ទះ​ និង​យក​ធ្វើ​ជា​កាដូ​អនុស្សាវ​រីយ៍។

លោក​ស្រី​ ម៉ែន អេន អនុ​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ និង​ជា​នាយិកា​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​ន៍ស្ត្រី​ខេត្ត​កំពង់​ឆ្នាំង​បាន​និយាយ​ថា មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ស្ត្រី​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​អូរ​សណ្តាន់ ឃុំ​ទឹក​ហូត ស្រុក​រលា​ប្អៀរ​។

លោក​ស្រី​បន្ត​ទៀត​ថា វត្ថុ​ប្រើ​ប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍ដែល​ជា​ស្នា​ដៃ​របស់​ស្ត្រី​ខ្មែរ​នៅ​ក្នុង​សហ​គមន៍តាម​មូល​ដ្ឋាន មាន​ដូច​ជា​កញ្ច្រែង កញ្ជើ ស្មុក កន្ត្រក​ កាបូប កន្ទេល​ និង​ក្រមាជាដើម​៕