ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! អាហារ​ទាំង​នេះ ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​ចៀសវាងណ៎ា

4 ឆ្នាំ មុន

តើ​អ្នកមាន​ដឹង​ទេ​ថា ក្នុង​នាម​ជា​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ដើម្បី​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ យ៉ាងណាមិញ មាន​របស់​ក្តៅ​ច្រើន​ណាស់​ដែល​មាន​ក្នុង​ចំណីអាហារ ហើយ​អ្នក​ក៏​ត្រូវ​តែ​ចៀសវាង​អាហារ​ទាំងនេះ​ផង​ដែរ​ក្នុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាង​កាយ​បាន​។ ថ្វីបើ​វា​មិន​មាន​ផល​រំខាន​អ្វី​គួរតែ​កត់សម្គាល់​នោះ អ្នក​មិន​គួរ​ណា​សាកល្បង​វា​អី​។ អាហារ​ក្តៅ​ដែល​អ្នក​ត្រូវ​ចៀសវាង​នោះ​មាន​ដូច​ជា​៖…

តើ​អ្នកមាន​ដឹង​ទេ​ថា ក្នុង​នាម​ជា​ស្ត្រី​មាន​ផ្ទៃពោះ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ដើម្បី​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​។ យ៉ាងណាមិញ មាន​របស់​ក្តៅ​ច្រើន​ណាស់​ដែល​មាន​ក្នុង​ចំណីអាហារ ហើយ​អ្នក​ក៏​ត្រូវ​តែ​ចៀសវាង​អាហារ​ទាំងនេះ​ផង​ដែរ​ក្នុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាង​កាយ​បាន​។ ថ្វីបើ​វា​មិន​មាន​ផល​រំខាន​អ្វី​គួរតែ​កត់សម្គាល់​នោះ អ្នក​មិន​គួរ​ណា​សាកល្បង​វា​អី​។ អាហារ​ក្តៅ​ដែល​អ្នក​ត្រូវ​ចៀសវាង​នោះ​មាន​ដូច​ជា​៖

១-ល្ហុង ៖ ល្ហុង​ទុំ​ប្រហែលជា​មិន​មាន​បញ្ហា​អ្វី​ឡើយ តែ​ករណី​ល្ហុង​ខ្ចី​វិញ​គឺ​មិន​មាន​សុវត្ថិភាព​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ឡើយ​។ ល្ហុង​បៃតង​គឺ​មាន​កំហាប់ Latex (​ជ័រ​)​ខ្ពស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បូន​កន្ត្រាក់​បាន​។ Latex នេះ​ដែរ ត្រូវ​បាន​ប្រាប់​ថា​អាច​បង្ក​ជា​ការ​រលូត​កូន​បាន​។

២- ម្នាស់ ៖ អ្នក​ប្រហែលជា​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ម្នាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​វា​ជា​អាហារ​ធ្វើ​ឲ្យ​ក្តៅ និង​ស្បូន​កន្ត្រាក់​បាន​។ ការ​ញ៉ាំ​អាហារ​មួយ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ជំរុញ​ឲ្យ​ឆាប់​ឈឺពោះ​សម្រាល​។

៣-ត្រប់វែង ៖ ត្រប់វែង​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាហារ​ក្តៅ​មួយ​ដែរ​សម្រាប់​ស្ត្រី​មាន​ផ្តៃ​ពោះ ព្រោះ​វា​មាន​ជីវជាតិ​ទៅ​ភ្ញោ​ច​ដល់​ការ​មក​រដូវ​។ ម្លេះ​ហើយ ការ​ញ៉ាំ​ត្រប់​វ៉ែ​ង​ជា​ញឹកញាប់​គឺជា​រឿង​ហាមប្រាម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​តែ​ម្តង​។

៤-អាហារ​ហិ​រ ៖ អាហារ​ហឹរ​ដូច​ជា​ម្ទេស និង​ខ្ញី​ស្ងួត​គឺជា​របស់​ដែល​ត្រូវ​ចៀសវាង​បំផុត​តែ​ម្តង​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ការ​ញ៉ាំ​របស់​ទាំងនេះ​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​តុល្យភាព​ក្នុង​រាង​កាយ​បាន​។

៥-អាហារ​ខ្លាញ់ ៖ អាហារ​មាន​ខ្លាញ់​ច្រើន ជា​ពិសេស​អាហារ​ចៀន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ធ្វើ​ឲ្យ​ក្តៅ​ដែរ​។ ក្រៅពី​នេះ វា​អាច​នឹង​បង្ក​បញ្ហា​ដល់​ផ្លូវ​រំលាយ​អាហារ និង​មាន​ផលវិបាក​ផ្សេង​ៗ​ជា​ច្រើន​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ