រាល់ថ្ងៃ​ហើយ​នេះ …៣​នាក់​របួសធ្ងន់ និង​ម្នាក់​បាន​ស្លាប់


ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម បុរស​ម្នាក់​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ម៉ូតូ​២​គ្រឿង​បុក​ក្នុង​ទិស​ដៅ​ច្រាស់ទិស​។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​125 ពាក់​ស្លាក​លេខ​ភ្នំពេញ 1gi 8319 បើកបរ​ដោយ​ឈ្មោះ ផាត ហួ​ន ភេទ​ប្រុស អាយុ​33​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ឧត្ត​ង្គ ខេត្តកំពង់ស្ពឺ មាន​ដឹក​យុវជន​ឈ្មោះ ហៀន ពៅ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្នោត​ជុំ ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទាំង​២​នាក់​បាន​មក​ស្នាក់​នៅផ្ទះ​បងប្អូន​នៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ដោយ​បាន​បើក​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដក់​ចំណុច​កើតហេតុ​បាន​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1bw 5958 បើកបរ​ដោយ​ឈ្មោះ ទិ​ត ធុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មាន​ដឹក​កុមា​រា​ម្នាក់​ឈ្មោះ ព្រំ ដា​រ័​ត្ន អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ទាំង​សងខាង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង និង​បញ្ជូន​ជន​រង​គ្រោះ​ទាំង ៤​នាក់​ទៅ​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក​បុរស​ម្នាក់​ឈ្មោះ ផាត ហួ​ន ជា​អ្នក​បើក​ម៉ូតូ ហុងដា សេ​១២៤ បាន​ស្លាប់​ពេល​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បុក​គ្នា គឺ​ម៉ូតូ​ទាំង​២​គ្រឿង​មាន​ល្បឿន​លឿន​ពេក ដោយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំង​សងខាង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ