បន្តរឿងរ៉ាវដែលបង្កឱ្យផ្ទុះហ្គាស…ផ្អើល​កក្រីកដីក្រុងសៀមរាប​


ខេត្តសៀមរាប ៖ ប្រភពបន្តថា យ៉ាង​ហោច​ណាស់​មានមនុស្ស​១៤​នាក់​​ បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​
នោះ​ស្ត្រី​៤​នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គា​ស ដែលតាម​ប្រភព​ព័ត៌មាន​ថា ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ គឺមាន​ជនបរ ទេស ជា​គ្រូបង្រៀន​ស្រី្ត​២​នាក់​ផង​ដែរ ។ ការ​ផ្ទុះ​ដ៏​កក្រើក​នេះ​ បាន​កើតឡើង​ខណៈ​ពេល​បញ្ចូល​
ហ្គា​ស់​ចេញ​ពី​រថយន្ត​ចូល​ស៊ីទែន ដើម្បី​ស្តុក​ទុក​លក់​ ហើយ​បាន​ធ្លាយ​ចេញ​សក្បុស​ពេញ​ដី ។ ចំហាយ​ឧស្ម័ន
​ក៏​បាន​ផ្ទុះ​ដ៏​កក្រើក បង្ក​ឱ្យ​មានការ​កកស្ទះ​ពេញ​ផ្លូវ និង​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​នោះ​មនុស្ស​ចំនួន៩​នាក់​(​ស្រី្ត​២​នាក់​)​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ។ ឧបទ្ទវហេតុ​ដ៏​រន្ធត់​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ សីហា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

បាន​បង្ហោះ​ដោយ Bunhak Heng នៅ ពុធ 14 សីហា 2019

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា មុន​ដំបូង​មាន​រថយន្ត​១​គ្រឿង​បាន​ចូល​ទៅ​ដាក់​ហ្គា​ស​នៅ​ទីនោះ ហើយ​បញ្ចូល​ទៅ​ដាក់​ស្តុក​ក្នុង​ស៊ីទែន ដើម្បី​ទុក​លក់​ចែកចាយ​ជា​ធម្មតា ស្រាប់តែ​មួយសន្ទុះ ក៏​ឮ​សូរ​ផ្ទុះ​ជះ​ជា​អណ្តាតភ្លើង​ឡើង របើក​រោង​បិទ​បាំង​ដោយ​ស័ង្កសី​ប៉ើង​ឡើង​លើ បណ្តាលឱ្យ​មាន​អ្នក​រង​របួសធ្ងន់​ស្រាល​ចំនួន​១៤​នាក់ ។ ប្រភព​បាន​រៀបរាប់​បន្ត​ថា បន្ទាប់​ពី​ការ​ផ្ទុះ​ដ៏​ខ្លាំង​នោះ ផ្ទះ​អ្នក​ជិតខាង​បាន​រង​ការ​ខូចខាត បែក កញ្ចក់​ខ្ទេច​ និង​អ្នកខ្លះ​នាំ​គ្នា​ជួយ​ទាញ​ទុយោ​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​ដោយសារ​ចំហេះ​ហ្គា​ស់​ខ្លាំង ធ្វើ​ឱ្យ​ឆាបឆេះ​កាន់តែ​ខ្លាំង ទើប​នាំ​គ្នា​រត់​យក​អីវ៉ាន់​រៀង​ៗ​ខ្លួន​ចេញពីផ្ទះ​ដោយ​ខ្លាច​ភ្លើង​ឆេះ ។ តាម​ប្រភព​និយាយ​ត​ៗ​គ្នា​ក្រៅផ្លូវការ​ថា មូលហេតុ​នៃ​ការ​ឆេះ​ស៊ីទែន​ហ្គា​ស​នោះ គឺ​បណ្តាល​មក​ពី​ដាក់​លើស​ចំណុះ​ស៊ីទែន ព្រោះ​ស៊ីទែន​ហ្គា​ស់​នោះ​ដាក់​បាន​តែ​ចំនួន​១០០​លី​ត្រ ដល់​ពេល​រថយន្ត​បញ្ចូល​ទៅ​ប្រហែលជា​លើស​ទើប​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បែប​នេះ ។

បើ​តាម​សម្តី​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា បើ​និយាយ​ពី​មូលហេតុ​និង​ការ​ខូចខាត នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​កម្លាំង​យើង​កំពុង​ស៊ើបសួរ អ្នក​ជុំវិញ​ផ្ទះ​កើតហេតុ និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្រង់​ស្ថិតិ​ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​ដូច​ជា​បែក​កញ្ចក់​មុខ​ផ្ទះ និង​ដំបូល ព្រមទាំង​សម្ភារ​ជា​ច្រើន​ទៀត ។

លោក​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​ពន្លត់ ករណី​ផ្ទុះ​ឆេះ​ស្ថានីយ​ហ្គា​ស់​បញ្ចូល​រថយន្ត
នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ​នោះ ប៉ូលិស​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ សរុប​អស់​ចំនួន​១២​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត ចំនួន​៣​គ្រឿង ប្រើ​ទឹក​អស់​៧​រថយន្ត រថ​យន្ត​ពន្លត់​អគ្គិភ័យ​របស់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប មួយ​គ្រឿង ប្រើ​ទឹក​អស់​១​រថយន្ត​រថយន្ត​ពន្លត់​អគ្គិភ័យ កងរាជអាវុធហត្ថ​ខេត្ត ចំនួន​៥​គ្រឿង ប្រើ​ទឹក​អស់​១៥​រថយន្ត រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ភូមិ​វប្បធម៌ ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​៣​រថយន្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ពិសេស​១​គ្រឿង ប្រើ​ទឹក​អស់​១​រថយន្ត ។ ការ​បាញ់​ទឹក​ពន្លត់​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ទើប​ភ្លើង​រលត់​ជា​ស្ថាពរ ។ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ