ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កា​មរី​ថៅ​កែ​ម៉ា​ស្សា​បុក​ម៉ូតូ​គុប​ប្រល័យ​​សង្ខារ​​​​លោ​ក​​​តា​អា​យុ​​៧​៦​​​​ឆ្នាំ​

11 ឆ្នាំ មុន

ខេត្ត​កំព​ង់​ចាម​ ៖ រថ​យ​ន្ត​ម៉ាក​​កាម​រីព​ណ៌ទឹ​កប្រា​ក់ ពា​ក់ស្លាក​លេ​ខភ្នំពេ​ញ 2J​-64​59 រ​បស់​ថៅកែ​ម៉ាស្សា​​​​នៅ​​ភូមិទី​៣​ សង្កាត់វា​លវ​ង់​ ក្រុង​កំព​ង់​ចាម​ បាន​បើ​កបោះ​ពួយ​បុកម៉ូ​តូម៉ាក​គុបមួយ​​​គ្រឿង​ពេញ​​ទំ​ហឹង​​ នៅ​​លើ​​​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ ស្ថិត​នៅ​ភូមិ​ជើង​ខាល​ ឃុំម​ង់​រៀវ​​ ​ស្រុក​ត្បូង​ឃ្មុំ ​កា​លពីវេ​លាម៉ោ​ង៥និង​​២០​នាទី​ល្ងាចថ្ងៃទី២១ កុម្ភៈ ​២០១​៤

ខេត្ត​កំព​ង់​ចាម​ ៖ រថ​យ​ន្ត​ម៉ាក​​កាម​រីព​ណ៌ទឹ​កប្រា​ក់ ពា​ក់ស្លាក​លេ​ខភ្នំពេ​ញ 2J​-64​59 រ​បស់​ថៅកែ​ម៉ាស្សា​​​​នៅ​​ភូមិទី​៣​ សង្កាត់វា​លវ​ង់​ ក្រុង​កំព​ង់​ចាម​ បាន​បើ​កបោះ​ពួយ​បុកម៉ូ​តូម៉ាក​គុបមួយ​​​គ្រឿង​ពេញ​​ទំ​ហឹង​​ នៅ​​លើ​​​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ ស្ថិត​នៅ​ភូមិ​ជើង​ខាល​ ឃុំម​ង់​រៀវ​​ ​ស្រុក​ត្បូង​ឃ្មុំ ​កា​លពីវេ​លាម៉ោ​ង៥និង​​២០​នាទី​ល្ងាចថ្ងៃទី២១ កុម្ភៈ ​២០១​៤ ជា​ហេតុ​បណា្តល​ឲ្យ​លោក​តាជិះ​ម៉ូតូ​ឈ្មោះ ​​ពៅ ​សុផាត​ អាយុ​៧៦​​ឆ្នាំ នៅ​ភូមិ​ឃុំកើ​តហេ​តុស្លា​ប់ភ្លាមៗនៅ​នឹង​​កន្លែង​​ ចំណែ​​​កអ្នក​បើក​​​រថយន្ត​​​រត់​គេ​ចខ្លួនបាត់​​។​​

លោក​អនុ​សេ​នីយ៏​​ឯ​ក​ ​សូ​ ​សា​រ៉ាត​​ អធិកា​ររង​នគរ​បាល​ស្រុក​ត្បូ​ងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​​​កើត​ហេតុ​ លោ​កតា​រ​ង​​គ្រោះ​​​​​​​បានជិះ​​ម៉ូតូ​​​ទៅ​ចូល​រួម​បុណ្យ​គេ​នៅ​ក្នុង​ភូមិ រហូត​ដ​ល់​​​ល្ងាច​​ទើប​​​​​ត្រឡ​ប់ម​​កផ្ទះ​វិញ​​​​​ ​ហើយ​បាន​ទាញ​​ម៉ូតូ​ជិះ​​ចេញ​ទៅទិ​ញថ្មពិលនៅ​ផ្ទះ​លក់​គ្រឿង​ទេស​មួយ​​កន្លែង​នៅ​ក្នុង​ភូមិ​​ តែ​​មិ​ន​​ទាន់​​​នឹ​ង​បាន​ទិញផ​ង ក៏ត្រូ​វ​​​​រ​ថយ​​ន្ត​បុ​ក​ពេ​​ញ​​ទំ​ហឹង​ ទើ​រលើ​កញ្ចក់រ​ថយន្តស្លាប់​ភ្លាម​ៗ ​។​​

លោក​​អធិការរ​ងគរ​បាល​ស្រុក​ត្បូង​ឃ្មុំប្រាប់​បន្ត​​ថា ក្រោយ​ពី​កើត​ហេតុ អ្នក​​បើក​​រថយន្ត​​ត្រូវ​បា​ន​គេ​ស្គាល់​អត្ត​សញ្ញាញ​ជា​ថៅ​​កែ​ម៉ា​ស្សា​​នៅ​ក្រុ​ង​កំព​ង់​ចាម​​ ​បាន​បើកទ្វារ​រថយន្តរ​ត់គេ​ចខ្លួន​បាត់​ ​ជាមួយ​​នឹ​​ង​​អ្ន​ក​ជិះ​​នៅ​ក្នុង​​រ​ថយ​​​ន្ត​០៣នាក់​ទៀត ។ លោក​លើក​ឡើង​ថា ​​លោក​​តា​រ​ង​​គ្រោះ​​ដែ​ល​ស្លាប់​​នោះ​​​ ​​បា​​​ន​ជិះ​​ម៉ូតូ​​ពីលិ​​ច​ទៅ​​កើត​​​ ខ​ណៈ​ពេល​ដល់​ត្រង់​មុខ​ផ្ទះល​ក់គ្រឿង​ទេស ក៏​បាន​បត់​ឆ្វេង​ដើម្បី​ចូល​ទិញ ​ស្រប​​ពេល​​នោះ​មា​ន​រថយន្ត​​​​​កាមរីមួយ​​​គ្រឿង បាន​បើក​មក​ដល់​ក្នុង​ទិស​ដៅ​បញ្រ្ចាស​​​ទិស​​គ្នា ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុ​ក​ពេញ​ទំ​ហឹង​​តែម្តង​ជា​​ហេតុ​ធ្វើ​ឲ្យ​លោក​តា​ស្លា​ប់មួយ​រំពេច។ តាម​រយៈ​ស្លាក​លេខ​​និង​ឯកសា​រនានា​ក្នុង​រថយន្ត ​ត្រូវ​បាន​​សមត្ថ​​កិច្ច​​​​​​ស្រាវ​ជ្រា​វ​​ទៅ​​ស្គាល់​​ថា​​ រថយន្ត​កា​មរី​នេះ​​ជារ​ប​ស់​ថៅកែ​ម៉ាស្សា​នៅហា​ងមួយ ​ស្ថិត​នៅ​​ម្តុំ​មុខ​​សណ្ឋា​​គា​រ​​លាភវ​​រ​សា​​​​ ស្ថិត​​នៅ​ស​ង្កាត់​​​វាលវ​ង់ ​​ក្រុង​កំពង់​​​ចាម ៕​​​