ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់-ទា​​ឈឺ​ងាប់​​ជា​រៀង​រាល់​ថ្ងៃ​ ​ក្នុ​ង​ភូមិ​កំពង់​ត្រឡាច​ គួរ​ឱ្យ​កត់​សម្គាល់​

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មាន់​-ទា​រាប់​រយ​ក្បាល​​របស់ប្រ​​ជាពលរដ្ឋ​ក្នុង​ភូមិកំពង់​ត្រឡាច​លើ ឃុំ​កំពង់​ត្រឡាច ស្រុកកំពង់​​ត្រឡាច បាន​ឈឺ​ប្រកាច់​​ងាប់​ជាប​ន្តបន្ទាប់ ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពីជំងឺរាត​ត្បាត​នេះ ​ពិសេស​ព្រួយបារម្ភ​ថា ជា​ជំងឺ​អា​សន្ន​រោគ​ឆ្លង​រាល​ដាល និង​មាន​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សីផងដែរ ដោយករណីនេះ​ បាន​កើតឡើង​​នៅចុងខែកុម្ភៈ ឆ្នាំ២០១៤ នេះ ។

ជួប​ជាមួយប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយសត្វស្លាប​របស់ពួក​គាត់ឈឺងាប់​ជា​បន្តបន្ទាប់ កាល​ពី​ព្រឹកថ្ងៃទី​២១ ​កុម្ភៈនេះ ​ឈ្មោះ​ចក់ សួគ៌ អាយុ​៤២ឆ្នាំ រស់នៅ​ក្នុង​ភូមិ-ឃុំខាងលើ​បានប្រាប់​ឱ្យ​ដឹងថា កាលពី៣ថ្ងៃមុន ​ទាកាប៉ា​របស់គាត់​ជាង៤០​ក្បាល​ត្រូវឈឺប្រកាច់​ងាប់​ជា​បន្តបន្ទា​ប់អស់គ្មាន​សល់​​ តែក្នុងរយៈពេល​២ថ្ងៃប៉ុណ្ណោះ ។ កាលពីឆ្នាំមុន​​ ករណីជំងឺ​បែបនេះ ក៏ធ្លាប់​កើត​ឡើង​ដូចគ្នា​នេះ​ដែរ។

ស្ត្រី​ឈ្មោះ​ប៉ែន ផល្លា អាយុ៤៣ឆ្នាំ ដែល​ផ្ទះជាប់​របងជាមួយលោក​ចក់ សួគ៌ បានប្រាប់​ឱ្យ​ទៀតថា ​មាន់-ទារបស់គាត់ជាង២០ក្បាល​ក៏​ប្រកាច់ងាប់​ដូចគ្នាដែរ ក្នុង​រយៈពេលតែ៣ថ្ងៃជាប់ៗគ្នានេះទៀត ។ មាន់ជាង៥០ក្បាល​មានតូច​មានធំ​​បានឈឺ​ប្រកាច់ងាប់ជា​បន្តឡើង​អស់ពីទុ្រង​ហើយ ។ ប្រជាពលរដ្ឋ​មានការ​សង្ស័យថា មាន់-ទាដែលប្រកាច់ងាប់បែប​នេះ ជាជំងឺ​អាសន្ន​រោគ ដែលឆ្លងរាល​ដាល​ពីផ្ទះ​មួយ​ទៅផ្ទះមួយយ៉ាងឆាប់​រហ័ស និងព្រួយបារម្ភផងដែរ ខ្លាចជំងឺ​នេះមានផ្ទុក​គ្រុនផ្តា​សាយ​បក្សី​ដ៏កាច​សាហាវ​និងឆ្លង​រាល​ដាល​ដល់​មនុស្ស និង​កូនចៅ​ក្នុងភូមិ-ឃុំ ។

ហេតុដូចនេះ ប្រជាពលរដ្ឋក្នុងភូមិ​សំណូម​ពរ​មន្ត្រីបសុព្យាបាល​ស្រុក និងខេត្ត មេត្តាចុះមក​ត្រួត​ពិនិត្យ​ស្រាវជ្រាវ និងជួយ​ទប់​ស្កាត់
ការ​ឆ្លងរាល​ដាលជំងឺ​ឆ្លងរបស់​មាន់ទាក្នុងភូមិរបស់គាត់ឱ្យ​បានទាន់ពេលវេលា​ផង ។