ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ក្រឡា​បញ្ជី​ អង្គ​​ភាព​ប្រឆាំង​អំពើពុករលួយ​ចោទ​ពី​បទ​ស៊ីសំណូក​ពេល​ដំណើរ​ការ​រឿង​ក្តី

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​ក្រឡា​បញ្ជី​សាលា​​ដំបូង​ខេត្ត​ស្វាយ​រៀង​ម្នាក់​ ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ឃាត់​ខ្លួន​ពី​​បទ​ស៊ីសំណូក​ ក្នុង​ករណី​កំពុង​ដំណើរ​ការ​រឿង​ក្តីមួយ​​ ។​ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចាប់​ឃាត់​ខ្លួន​ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀងមួយ​រូប​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨​ កុម្ភៈ​ នៅ​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​ក៏​បញ្ជូន

រាជ​ធានី​ភ្នំពេញ ៖ លោក​ក្រឡា​បញ្ជី​សាលា​​ដំបូង​ខេត្ត​ស្វាយ​រៀង​ម្នាក់​ ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ឃាត់​ខ្លួន​ពី​​បទ​ស៊ីសំណូក​ ក្នុង​ករណី​កំពុង​ដំណើរ​ការ​រឿង​ក្តីមួយ​​ ។​ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចាប់​ឃាត់​ខ្លួន​ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀងមួយ​រូប​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨​ កុម្ភៈ​ នៅ​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​ក៏​បញ្ជូន​ទៅ​​កាន់​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​នៅ​ថ្ងៃ​ទី​២១​ កុម្ភៈ​ វេលា​ម៉ោង​២​រសៀល​ ដើម្បី​ឱ្យ​លោក​​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​ដំណើរ​​​ការ​សាក​សួរ​ទៅ​តាម​នីតិ​វិធី​ ។​

មន្ត្រី​ក្រឡា​បញ្ជី​ដែល​ត្រូវ​ចាប់​ឃាត់​ខ្លួន​នេះ​ឈ្មោះម៉ុញ​ សារ៉េន​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ មាន​​​​​​​​​​​​ទីលំនៅ​ក្នុង​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។​ មិន​មាន​ព័ត៌​មាន​លម្អិត​ណា​មួយ​ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​ក្រឡា​បញ្ជី​រូប​នេះ​ទេ​ ។​ បើ​យោង​តាម​ប្រភព​ព័ត៌​មាន​ដដែល​ថា​ លោក​ ម៉ុញ​ សារ៉េន​ ជាប់​ចោទ​ពី​បទ​សុីសំណូក​ក្នុង​ពេល​កំពុង​ដំណើរ​ការ​រឿង​ក្តី​មួយ​​ មាន​ន័យ​ថា​ គឺ​ជា​ការ​ទទួល​​ប្រាក់​សម្រាប់​ទទួល​បាន​ការ​ឈ្នះ​ក្តី​នៅ​ក្នុង​តុលា​ការ​ ។​

គ្មាន​មន្ត្រី​នៅ​តុលា​ការ​ណា​ម្នាក់​ប្រាប់​ឱ្យ​ដឹង​នោះ​ទេ​ថា​ លោក​ ម៉ុញ​ សារ៉េន​ ជា​ក្រឡា​បញ្ជី​ឱ្យ​លោក​ចៅ​ក្រម​រូប​ណា​ ។​ ជា​ការ​កត់​សម្គាល់​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ធ្វើ​សកម្ម​ភាព​នានា​ជា​ច្រើន​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ហើយ​បាន​អង្រួន​ឱ្យ​មាន​ការ​ញ័រ​រញ្ជួយ​សម្រាប់​ក្រុម​មន្ត្រី​ខិល​ខូច​ផង​ដែរ​ ដែល​កោត​ញញើត​នឹង​សំណាញ់​ច្បាប់​នេះ​ ៕​  ​