ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានតែមិនដល់ «​ស្លឹក​អំពិល​» ទប់ស្កាត់​ជំងឺ​​ជា​ច្រើន សូ​ម្បី​រាក់​ស៊ី​ធ្មេញ

4 ឆ្នាំ មុន

ស្លឹក​អំពិល អាច​ថា​ពេញ​និយម​ណាស់​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​អាចយ​កមក​ធ្វើ​ជា​ម្ហូប ឬ​បន្ថែម​ក្នុង​អាហារ​ផ្សេង​ៗ​បាន​។​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួល​ទាន​ស្លឹក​អំពិល​ក៏​ពិតមែន ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ស្លឹក​អំពិល​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ៗ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ស្លឹក​អំពិល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ ១….

ស្លឹក​អំពិល អាច​ថា​ពេញ​និយម​ណាស់​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​អាចយ​កមក​ធ្វើ​ជា​ម្ហូប ឬ​បន្ថែម​ក្នុង​អាហារ​ផ្សេង​ៗ​បាន​។​ទោះបីជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួល​ទាន​ស្លឹក​អំពិល​ក៏​ពិតមែន ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ស្លឹក​អំពិល​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ៗ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ស្លឹក​អំពិល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១. ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ៖ ស្លឹក​អំពិល មាន​ផ្ទុក​សមាសធាតុ​ដែល​អាច​ជួយ​បង្កើន​មុខងារ និង​ដំណើរការ​នៃ​ថ្លើម​។ អ្នក​ដែល​ទទួល​រង​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ជួប​ប្រទះ​បញ្ហា​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​ប្រើប្រាស់​ស្លឹក​អំពិល​ដើម្បី​បង្កើន​កម្រិត​អាំង​ស៊ុ​យ​លី​ន​នៅ​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត ស្លឹក​អំពិល​ក៏​អាច​ជួយ​បង្កើន​ការ​ផលិត​ទឹកប្រមាត់​នៅ​ក្ន​ង​ឈាម ដូច្នេះ​អ្នក​នឹង​អាច​ជៀស​ផុត​ពី​ជំងឺ​ខាន់​លឿន​។

២. ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ ៖ បញ្ហា​នេះ​ច្រើន​កើតឡើង​ដោយសារ​កង្វះ​វីតាមីន C ក្នុង​រាង​កាយ​។ ហើយ​ស្លឹក​អំពិល​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន C រួម​ទាំង​អាស៊ីត ascorbic មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ​។

៣. ព្យាបាល​ក្អក​ស្ងួត ៖ សម្រាប់​ព្យាបាល​ជំងឺ​ក្អក​ស្ងួត អ្នក​អាច​ប្រើប្រាស់​ស្លឹក​អំពិល និង​ស្លឹក​ជី sage (​ជី​ម្យ៉ាង​ដែល​ស្រ​ដៀង​នឹង ជី​អង្កាម តែ​មាន​ទង​វែង​ជាង ហើយ​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​)​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​យក​ស្លឹក​អំពិល និង​ស្លឹក​ជី sage ចំនួន កន្លះ​ក្ដាប់ដៃ ដាំ​ឱ្យ​ពុះ​ជាមួយ​ទឹក​ធម្មតា​ចំនួន ៤ ពែង​។ បន្ត​ដាំ​រហូត​ដល់​សល់​ទឹក​ត្រឹម ១ ពែង សឹម​ស្រង​យក​កាក​ស្លឹក​អំពិល​ចេញ​។ ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហ​ៗ​។

៤. ព្យាបាល​ជំងឺ​គ្រុនក្ដៅ ៖ ស្លឹក​អំពិល ក៏​ត្រូវ​បាន​ប្រើ​ជា​តែ​រុក្ខជាតិ​ជួយ​ព្យាបាល​សម្រាល​អាកា​រៈ​នៃ​ជំងឺ​គ្រុនក្ដៅ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។

៥. ព្យាបាល​ជំងឺគ្រុនចាញ់ ស្លឹក​អំពិល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​ដែល​អាច
ជួយ​កាត់​បន្ថយ ក៏​ដូច​ជា​រារាំង​ការ​រីក​លូតលាស់​មេរោគ​នៃ​ជំងឺគ្រុនចាញ់​ឈ្មោះ
ឭ​ថា plasmodium falciparum​។

៦. ព្យាបាល​របួស​ផ្សេង​ៗ ៖ ប្រើប្រាស់​ទឹក​ដែល​ចម្រាញ់​ចេញពី​ស្លឹក​អំពិល ឬ​យក​ស្លឹក​អំពិល​មក​បុក​លាប​លើ​របួស​ដើម្បី​អាច​ជា​សះ​បាន​កាន់តែ​លឿន​។ នេះ​ក៏​ព្រោះតែ​ស្លឹក​អំពិល​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​សម្លាប់​មេរោគ​។ ទឹក​នៃ​ស្លឹក​អំពិល​ក៏​ជួយ​ទប់ស្កាត់​ការ​រីក​លូតលាស់​នៃ​ពពួក​ប៉ារ៉ាស៊ីត និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​បង្កើត​កោសិកា​ថ្មី​ៗ​ក៏​ត្រូវ​បាន​ព​ន្លឿ​ន​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ