ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​ដែល​ថៃ​ចាប់​…​ដោះ​លែង​វិញ​​ហើយ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ​​​​​អាជ្ញាធរ​ថៃ​បាន​​ដោះ​លែង​អ្នកទោស​ខ្មែរ​២​នាក់​​ឱ្យ​មាន​សេរីភាព​ និងនាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​​អាជ្ញាធរ​កម្ពុជា​វិញ​ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៣​ សីហា​ ។​ អ្នកទោស​ខ្មែរ​២​នាក់​…

ខេត្តឧត្តរមានជ័យ ៖ ​​​​​អាជ្ញាធរ​ថៃ​បាន​​ដោះ​លែង​អ្នកទោស​ខ្មែរ​២​នាក់​​ឱ្យ​មាន​សេរីភាព​ និងនាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​​អាជ្ញាធរ​កម្ពុជា​វិញ​ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៣​ សីហា​ ។​

អ្នកទោស​ខ្មែរ​២​នាក់​ ដែល​អាជ្ញាធរ​ថៃ​ដោះលែង មាន​​ឈ្មោះ ​ហៀន រិ​ន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ ​រស់នៅ​ភូមិ​ចារ ឃុំ​ក​ន្ទួ​ួ​ត​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រៈ​វិហារ និង​ម្នាក់​ទៀត​ឈ្មោៈ​អ៊ុ សំបូរ​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រៈ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ អ្នក​ទាំង​២​នាក់​ទាហាន​ថៃ​ចាប់​ខ្លួ​ួ​ន នៅ​ថ្ងៃ​ទី​២៩​ មេ​សា ២០១៧​ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​ចូល​តាម​ច្រក​ចាក់ច្រែង​ជាប់គុក​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​ថៃ​ ។

​​គួររំលឹកថា ​​សង្កេត​ឃើញ​រាល់​សកម្មភាព​ក្រុម​ឈ្មួញ​ដែល​ជា​អ្នក​ដើ​រកស៊ី​ទិញ​ឈើ​គ្រ​ញួ​ង​នៅ​តែ​ធ្វើការ​គៀង គរ​ប្រជាពលរដ្ឋ​ឱ្យ​ឡើង​ភ្នំ​ដងរ៉ែក​ ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ដដែល​ ដើម្បី​កាប់​ឈើ​គ្រ​ញួ​ង​យក​មក​លក់​ឱ្យ​ពួក​ខ្លួន ហើយ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ យក​ទៅ​ដាក់​ពន្ធ​នាគា​​ប្រទេស​ថៃ​។

​គួរ​ប​ញ្ចា​ក់ថា​ ក្រុម​ទាហាន​ថៃ​កាលពី​អំឡុង​ឆ្នាំ​២០០៨​ រហូត​មក​ទល់​ក្នុង​ឆ្នាំ​២០១៧​ ​ខណៈនោះ​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ឱ្យ​តែ​ជួប​ប្រទះ​ប្រជាពលរដ្ឋ​ខ្មែរ​បាញ់​សម្លាប់​និង​ចាប់ខ្លួន ។ ដោយឡែក​ ក្នុង​ឆ្នាំ​២០១៨​រហូត​មក​ទល់​ឆ្នុ​ង​២០១៩​នេះ ​គឺ​ក្រុម​ទាហាន​ថៃ​ត្រូ​ប​បា​នប​ញ្ឈប់​ ក្នុង​ការ​បាញ់​សម្លាប់​ ហើយ​បើ​ជួប​ប្រទះ​ពល
រដ្ឋ​ខ្មែរ​ត្រូវ​ចាប់ខ្លួន​វិញ ក្នុង​ខណៈ​មាន​ភាព​យោគយល់​គ្នា​ដោយសា​តែ​មាន​ក្រុ​ក​អាជ្ញាធរ​ថ្នក់​ខេត្ត​ទាំង​ពី​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​ជា​ញឹកញាប់​ និងសំណូមពរ​ឱ្យ​ខាង​ភាគីខាង​ថៃ​ប​ញ្ឈប់​ការ​បាញ់​សម្លាប់​​តទៅ​ទៀត ដូច្នេះ​ សកម្មភាព​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ចាប់​អ្នក​កាប់​ឈើ​គ្រ​ញួ​ង​មាន​ភាព​ស្ងប់ស្ងាត់​ ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ