ខេត្តសៀមរាប ៖ វីដេអូចំនួន៤ឃ្លីបរបស់មិត្តអ្នកអានកោះសន្តិភាព ដែលថតជាប់ក្នុងកាមេរ៉ារថយន្តបានយ៉ាងស្តែងនៅមុនពេលកើតហេតុ ខណៈរថយន្តកំពុងបើកមកដល់ជិតទីតាំងផ្ទុះនោះ កាលពីវេលារសៀលថ្ងៃទី១៤ សីហា នេះ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបង្កឱ្យមានមនុស្សរងរបួស ម៉ូតូច្រើនគ្រឿងបានឆេះនិងខូចខាតដួលពេញផ្លូវនោះ ។ សូមរំលឹកថា ៖ ឆេះទាំងកណ្តាលថ្ងៃ…អត់ធម្មតាទេ ឆាបដល់បរទេស២នាក់កំពុងជិះម៉ូតូ
https://www.facebook.com/bunhak.heng/videos/2192422350881019/

ក្នុងវីដេអូដែលថតបាននោះ គឺឃើញកម្លាំងនៃការផ្ទុះហ្គាស ពិតជាខ្លាំងក្លាបំផុត ព្រោះឃើញអ្វីៗដែលនៅក្បែរនោះ គឺបានខ្ទាតប៉ើងរាយប៉ាយ ហាក់ដូចជាផ្ទុះគ្រាប់បែកដូចគ្នា ។ កោះសន្តិភាព ក៏សូមអរគុណដល់ដែលមិត្តអ្នកអានបានចែករំលែកនូវវីដេអូទាំងនេះ មកឱ្យក្រុមការងាយើងខ្ញុំ ។ (សម្រួលដោយ៖ ស្រីណា) ។ (ប្រភពវីដេអូ៖ bunhak.heng )

សូមទស្សនាវីដេអូវីដេអូទាំងអស់គ្នា ៖
https://www.facebook.com/bunhak.heng/videos/2192422537547667/
https://www.facebook.com/bunhak.heng/videos/2192432280880026/
https://www.facebook.com/bunhak.heng/videos/2192432400880014/

ចែករំលែកព័តមាននេះ