ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ទាំង​៨​ជា​ពន្លឺ​ដល់​ការ​ធ្វើ​ទាន

4 ឆ្នាំ មុន

កាល​ទាន ជា​ទាន​ដ៏​ពិសេស​មួយ​ក្នុង​ចំណោម​ទាន​ដទៃ​ទៀត ព្រោះ​ជា​ទាន​ធ្វើ​ទៅ​តាម​កាល​វេលា​គួរ​និង​មិន​គួរ វត្ថុ​គួរ​ឱ្យ​និង​មិន​គួរ​ឱ្យ ចំណែក​បុគ្គល​ដែល​គួរ​ឱ្យ​បំផុត​គឺ​ទុរគត​ជន ឬ​ជន​ចាស់ជរា​គ្មាន​ទីពឹង ដែល​ជា​ទាន​ដ៏​ស័ក្តិសម​បំផុត​ចាត់​ចូល​ក្នុង​សប្បុរស​ទាន​។ ចំណែក​អានិសង្ស​ដែល​កើត​ពី​កាល​ទាន​នេះ​ក៏​នឹង​ជួយ​ជ្រោង​លោក​អ្នក​ឱ្យ​បាន​សុខ​ចម្រើន​ក្នុង​លោក​នេះ​ផង និង​បរលោក​ផង ។…

កាល​ទាន ជា​ទាន​ដ៏​ពិសេស​មួយ​ក្នុង​ចំណោម​ទាន​ដទៃ​ទៀត ព្រោះ​ជា​ទាន​ធ្វើ​ទៅ​តាម​កាល​វេលា​គួរ​និង​មិន​គួរ វត្ថុ​គួរ​ឱ្យ​និង​មិន​គួរ​ឱ្យ ចំណែក​បុគ្គល​ដែល​គួរ​ឱ្យ​បំផុត​គឺ​ទុរគត​ជន ឬ​ជន​ចាស់ជរា​គ្មាន​ទីពឹង ដែល​ជា​ទាន​ដ៏​ស័ក្តិសម​បំផុត​ចាត់​ចូល​ក្នុង​សប្បុរស​ទាន​។ ចំណែក​អានិសង្ស​ដែល​កើត​ពី​កាល​ទាន​នេះ​ក៏​នឹង​ជួយ​ជ្រោង​លោក​អ្នក​ឱ្យ​បាន​សុខ​ចម្រើន​ក្នុង​លោក​នេះ​ផង និង​បរលោក​ផង ។

ការ​ធ្វើ​ទាន​ដែល​បាន​ផល​ច្រើន គឺ​ឱ្យ​ដោយ​ចិត្ត​ជ្រះថ្លា ឱ្យ​ដោយ​ក្តី​សន្តោស ពិសេស​ឱ្យទាន​ដល់​អ្នក​ទ័លក្រ​ដែល​កំពុង​ស្រេកឃ្លាន នោះ​ទាន​របស់​អ្នក​នឹង​ក្លាយជា​ទាន​ប្រពៃ​ថ្លៃថ្លា ។

តទៅ​នេះ​ជា​សប្បុរិសទាន​៨​យ៉ាង​ដែល​ជា​គតិ​នៃ​ការ​ធ្វើ​ទាន ១-​ឱ្យទាន​វត្ថុ​ដ៏​ស្អាត​, ២-​ឱ្យ​វត្ថុ​ដ៏​ឧត្តម​ថ្លៃថ្លា​, ៣-​ឱ្យទាន​តាម​កាលសម័យ​, ៤-​ឱ្យ​វត្ថុ​ជា​របស់​សមគួរ​, ៥-​ពិចារណា​ហើយ​ទើប​ឱ្យ​, ៦-​ឱ្យទាន​រឿយ​ៗ ញឹក​ៗ ញយ​ៗ, ៧-​តាំងចិត្ត​ឱ្យ​ជ្រះថ្លា​ពេល​កំពុង​ធ្វើ​ទាន​, ៨-​ឱ្យទាន​រួច​ហើយ​មានចិត្ត​ត្រេកអរ​ថែម​ទៀត ។

គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ថា សប្បុរស​ខ្លះ ពេល​ធ្វើ​ទាន​រួច​ហើយ​ដល់​អស់ទ្រព្យ​ច្រើន​ពេក​ទៅ​ក៏​នឹក​ស្តាយក្រោ​យ គឺ​ស្តាយទ្រព្យ​ដែល​អស់​ទៅ​នោះ​។ ការ​ធ្វើ​ទាន​ដោយ​ចិត្ត​ជាប់ជំពាក់​បែប​នេះ​នាំ​ឱ្យ​សៅហ្មង​ដល់​ផល​នៃ​ទាន មិនសូវ​បាន​ទទួល​បុណ្យ​កុសល​ច្រើន​ប៉ុន្មាន​ទេ ទោះជា​ទាន​នោះ​ចំណាយ​ក្នុង​កម្រិត​ណា​ក៏​ដោយ​ ។

ប៉ុន្តែ​បើ​បុគ្គល​ធ្វើ​ទាន​រួច​ហើយ ត្រេកអរ​ចំពោះ​ទ្រព្យ​ដែល​ខ្លួន​បាន​បរិច្ចាគ​ទៅ​នោះ ទាន​របស់​លោក​អ្នក​នឹង​រឹតតែ​ចម្រើន​ប្រសើរ​ឡើង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ