រាជធានីភ្នំពេញ ៖ កូរ៉េនៅតែបើកទីផ្សារទទួលយកកម្លាំងពលកម្មពីប្រទេសកម្ពុជា ដើម្បីបម្រើការងារតាមបណ្តារោងចក្រនានានៅក្នុងប្រទេសខ្លួន ខណៈដែលឆ្នាំ២០១៩នេះប្រកាសកូតាយកកម្លាំងពលកម្មពីកម្ពុជាប្រមាណជាង៤ពាន់នាក់ ។ នេះបើតាមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ។
លោកអូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងក្នុងពេលជូនដំណើរពលករកម្ពុជាផ្នែកឧស្សាហកម្មចំនួន៣២នាក់ (ស្រី២នាក់) ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃរសៀលថ្ងៃទី១៣ ខែសីហា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំ ពេញ បានអះអាងថា ភាពអត់ធ្មត់ព្យាយាមនឹងការងារគួបផ្សំនឹងអត្តចរិតល្អរបស់ពលករកម្ពុជាដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េទទួលបាននូវការកោតសរសើរយ៉ាងពេញទំហឹងពីសំណាក់និយោជក និងថ្នាក់ដឹកនាំកូរ៉េថែមទៀតផង ។
នាឱកាសសំណេះសំណាលជាមួយពលករកម្ពុជាលោកអូ ណាក់យ៉ុង បានផ្ដាំផ្ញើថា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ សូមពលករទាំង អស់ទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេសដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមាននៅពេលធ្វើការនៅកូរ៉េ ។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏មានមតិផ្ដាំផ្ញើទៅកាន់ពលករទាំង៣២នាក់នោះត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លា ស់ប្ដូរការងារត្រូវជួបប្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯងអាចឈានដល់ការប្រព្រឹត្តខុសកិច្ចព្រមព្រៀងក៏ដូចជា អាចប្រឈមនឹងបញ្ហានានាផងដែរ ។ លោករដ្ឋលេខាធិការ បានបង្ហាញការសង្ឃឹមជឿជាក់ថា ពលករកម្ពុជាទាំងអស់នឹងរក្សាបាននូវភាពថ្លៃថ្នូរសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាពក្នុងការរស់នៅ និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ។
ជាមួយគ្នានោះដែរលោកហេង សួរ ក៏បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រមាណជាង៦ម៉ឺននាក់ភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់ ។ លោកបានបញ្ជាក់ថា៖ «បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ យើងទទួលបានកូតាចន្លោះពី៤,០០០នាក់ ទៅ ៤,៥០០នាក់បន្ថែមទៀត» ។
លោកបានបញ្ជាក់ទៀតថា នៅសាធារណរដ្ឋកូរ៉េមានប្រព័ន្ធគ្រប់គ្រងពលករបរទេសយ៉ាងល្អ ដោយសារនៅទីនោះមានមជ្ឈមណ្ឌលគាំពារពលករបរទេសមិនតិចជាង៤០កន្លែងឡើយ ហើយនៅក្នុងមជ្ឈមណ្ឌលទាំងនោះតែងតែមានអ្នកចេះភាសារបស់ពលករនៃប្រទេសនីមួយៗ តួយ៉ាងសម្រាប់ពលករកម្ពុជា គឺមានអ្នកចេះភាសាខ្មែរនៅប្រចាំការក្នុងមជ្ឈមណ្ឌលទាំងនោះផងដែរ នៅពេលដែលពលករមានបញ្ហាណាមួយពលករអាចទំនាក់ទំនងតាមលេខទូរស័ព្ទពួកគេនឹងទទួលបានការជួយដោះស្រាយតែម្ដង ៕ កែសម្រួលដោយ ៖ សុឃាក់
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...