ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេថា នៅ​រាជធានី​ភ្នំពេញ តើ​​មាន​វត្ត​ប៉ុន្មាន?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​អចិន្ត្រៃយ៍​មែន ប៉ុន្តែ​មាន​ច្រើន​នាក់​មិន​បានដឹង​ថា តើ​នៅ​រាជធានី​ភ្នំពេញ​មាន​វត្ត​ប៉ុន្មាន មាន​ទីតាំង​គោរព​សក្ការ​ជំនួស​ឱ្យ​វត្តមាន​ប៉ុន្មាន​ឡើយ ម្ល៉ោះហើយ​កោះសន្តិ​ភាព បាន​ព្យាយាម​ស្រាវជ្រាវ​យក​មក​ចុះ​ផ្សាយ​ដូច​ខាងក្រោម​នេះ​៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជា​អចិន្ត្រៃយ៍​មែន ប៉ុន្តែ​មាន​ច្រើន​នាក់​មិន​បានដឹង​ថា តើ​នៅ​រាជធានី​ភ្នំពេញ​មាន​វត្ត​ប៉ុន្មាន មាន​ទីតាំង​គោរព​សក្ការ​ជំនួស​ឱ្យ​វត្តមាន​ប៉ុន្មាន​ឡើយ ម្ល៉ោះហើយ​កោះសន្តិ​ភាព បាន​ព្យាយាម​ស្រាវជ្រាវ​យក​មក​ចុះ​ផ្សាយ​ដូច​ខាងក្រោម​នេះ​៖

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា រាជធានី​ភ្នំពេញ គឺជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល នយោបាយ សេដ្ឋ​កិច្ច វប្បធម៌ និង​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ រាជធានី​ភ្នំពេញ​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​៦៩២,៦៤​​​គីឡូ​ម៉ែត្រការ៉េ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​កាត់​ឃុំ​ចំនួន​២០​ពី​ខេត្តកណ្តាល​កាលពី​ចុងឆ្នាំ​២០១០ ។ ដង់ស៊ីតេ​ប្រជាជន​២២១៦​នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជន​ស្នាក់​នៅ​អចិន្ត្រៃយ៍​ចំនួន​១,៦​លាន​នាក់ ។ អ្នក​ស្នាក់​នៅ​បណ្តោះអាសន្ន​ចំនួន​៨​សែន​នាក់ ។ រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​១៤ សង្កាត់​ចំនួន​១០៥ និង​ភូមិ​ចំនួន​៩៥៣ ។ ខាងលើ​នេះ​ជា​ឯកសារ​ដែល​បាន​ចែង​ឆ្នាំ​២០១៨​កន្លង​មក ។

សម្រាប់​វិស័យ​ព្រះពុទ្ធ​សាសនា រាជធានី​ភ្នំពេញ មាន​វត្ត​ចំនួន​១៤៩ សាលា​បុណ្យ​១ សាលាឆទាន​១៣ ទីទួល​សក្ការៈ​២ ពុទ្ធ​មណ្ឌល​១ ព្រះសង្ឃ​ចំនួន​៨៦១០​អង្គ អាចារ្យ​ចំនួន​១៦៤៩​នាក់ យាយជី តាជី​ចំនួន​១០៦០ និង​និស្សិត​ចំនួន​២៨២១​នាក់ ដែល​បាន និង​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​រៀនសូត្រ​ក្នុង​រាជធានី​ភ្នំពេញ ។

តើ​រាជធានី​ភ្នំពេញ​មាន​វត្ត​ប៉ុន្មាន ?
លោក ផ​ន ដា​វី អតីត​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ដែល​ទើប​ជាប់​ជា​ក្រុមប្រឹក្សា​រាជ​ធានី​ភ្នំពេញ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ មាន​វត្ត​ចំនួន​១៤៩ (​មហានិកាយ​ចំនួន​១៤២​វត្ត ធម្មយុត្តិកនិកាយ​ចំនួន​៧​វត្ត​) ។ មាន​ព្រះសង្ឃ​ចំនួន​៨៦១០​អង្គ (​ភិក្ខុ​ចំនួន​៣៨២៩​អង្គ សាមណេរ​ចំនួន​៤៧៨១​អង្គ​) ។ មាន​អាចារ្យ និង​គណៈកម្មការ​វត្ត​ចំនួន​១៦៤៩​នាក់ យាយជី តាជី​ចំនួន​១០៦០​នាក់ និង​និស្សិត​ស្នាក់​នៅ​រៀនសូត្រ​មាន​ចំនួន​២៨២១​នាក់ ។ លោក​បន្ត​ថា ក្នុង​ចំណោម​វត្ត​ចំនួន​១៤៩​នោះ​មាន ៖

១-វត្ត​នៅ​ខណ្ឌដូនពេញ​មាន ៖ វត្ត​បុ​ទុម​វ​តី សង្កាត់​ចតុមុខ ចៅអធិការ សម្តេច ន​ន្ទ ង៉ែត ។ វត្ត​ឧណ្ណាលោម សង្កាត់​ជ័យ​ជំនះ សម្តេច ទេព វង្ស ។ វត្ត​សារា​វន្ត​តេ​ជោ សង្កាត់​ជ័យ​ជំនះ ចៅអធិការ ស៊ឹ​ម ស​យ៉ុ​ង ។ វត្ត​កោះ សង្កាត់​បឹង​រាំង ចៅអធិការ កង កែម

វត្ត​ពិ​ភ​ទ្ធ​រង្សី​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះ​ចក ចៅអធិការ អ៊ុ​ក ង៉ូ​វ វិមាន​តេជៈ​ហៅ​វត្ត​ស្រះ​ចក សង្កាត់​ស្រះ​ចក ចៅអធិការ សម្តេច ឈឹង ប៊ុ​ន​ឈា ។ ពុទ្ធឃោសាចារ្យ​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង សង្កាត់​ស្រះ​ចក ចៅអធិការ ជឹ​ម ជោ​ត ។

២-ខណ្ឌចំការមន​មាន ៖ វត្ត​ម​ណិ​រតនា​រាម​ហៅ​វត្ត​ទួល​ទំពូង សង្កាត់​ទួល​ទំពូង​ទី​១ ចៅអធិការ ស៊ា ប៊ុ​ន​ណាត នួន មណី​រាម ហៅ​វត្តថា​ន់ សង្កាត់​ទន្លេបាសាក់ ចៅអធិការ យូ ភួង វត្ត​ប្រយូ​វង្ស សង្កាត់​ទន្លេបាសាក់ ចៅអធិការ អ៊ុ​ង សិ​ទ្ធី វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ចៅអធិការ សម្តេច ប៊ូ​រ គ្រី ប៉ុន្តែ​សម្តេច​គង់នៅ​វត្ត​បទុម​វ​តី ជា​អចិន្ត្រៃយ៍ ។

៣-វត្ត​នៅ​ក្នុង​ខណ្ឌ​បឹង​កេងកង ៖ វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ហៅ​វត្ត​លង្កា សង្កាត់​បឹង​កេងកង​១ ចៅអធិការ សម្តេច សៅរ៍ ចន្ទ ថុ​ល្ល វត្ត​មហាមន្ត្រី សង្កាត់​អូ​ឡាំ​ពិ​ក ចៅអធិការ យូ ភួង ។

៤-វត្ត​ក្នុង​ខណ្ឌ​៧​មក​រា ៖ វត្ត​ព្រះពុទ្ធ​មានបុណ្យ សង្កាត់​វាលវង់ ចៅអធិការ ម៉ៅ នី​ម វត្ត​សំពៅ​មាស សង្កាត់​បឹង​ព្រលឹត ចៅអធិការ កង ណា​ម៉ា​នី វត្ត​មង្គល​វ​ន័​ហៅ​វត្ត​ស្វាយ​ដង្គំ សង្កាត់​មនោ​រម្យ ចៅអធិការ ឃី សុវណ្ណ​រតនា ។

៥-វត្ត​និង​សាលាឆទាន​ក្នុង​ខណ្ឌទួលគោក ៖ វត្ត​នាគ​វន្ត សង្កាត់​បឹង​កក់​២ ចៅអធិការ ងិ​ន ឃី​ម សាលាឆទាន​ពន្លឺ​សាមគ្គី សង្កាត់​ផ្សារ​ដើម​គរ ចៅអធិការ ពេ​ជ សុវណ្ណ សាលាឆទាន​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ចៅអធិការ បឿន​រតនា សាលាឆទាន​រស្មី​ប្រទីប សង្កាត់​ទឹកល្អក់​ទី​១ ។

៦-វត្ត​ក្នុង​ខណ្ឌឫស្សីកែវ ៖ វត្ត​ញាណ​រង្សី សង្កាត់​ទួល​សង្កែ​១ ចៅអធិការ ឌឹ​ម សម្បត្តិ វត្ត​ទួល​សុ​វ​ណ្ណា​រាម​ហៅ​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ចៅអធិការ នួន នាថ វត្ត​ឧត្តរា​វ​តី សង្កាត់​ឫស្សី​កែវ ចៅអធិការ ម៉ុ​ក ប៊ុ​ន​សុធា វត្ត​ទួល​សន្តិ​វ័ន​ហៅ​វត្ត​ទួល​អស់លោក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ វត្ត​កោះ​មេត្តា​ពោធិ​វង្ស សង្កាត់​ទួល​សង្កែ​២ ចៅអធិការ ពឿ​យ មេត្តា ។

៧-វត្ត​និង​សាលាឆទាន​ក្នុង​ខណ្ឌ​ជ្រោយចង្វា ៖ វត្ត​មង្គល​សិរី​ហៅ​វត្ត​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ចៅ​អធិការ វេ​ង សេង​ពេជ្រ វត្ត​ប្រជុំ​សាគរ​ហៅ​វត្ត​ថ្មី សង្កាត់​ជ្រោយចង្វារ ចៅអធិការ ជា សុខ​ស៊ី​ណាត វត្ត​ពោធិ​យា​រាម​ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា ចៅអធិការ មាស សាត វត្ត​ពោធិព្រឹក្ស​ហៅ​វត្ត​ខ្ទរ សង្កាត់​ព្រែក​លៀប ចៅអធិការ ទិន សា​រ៉ុ​ម ។

វត្ត​បទុម​គង្គារ​ហៅ​វត្ត​បាក់​ខែង សង្កាត់​ព្រែក​លៀប ចៅអធិការ ប៊ិ​ន ប៊ុ​ន​ខេ​ម វត្ត​វារិ​ន្ទ​ព្រែក​លៀប ហៅ​វត្ត​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ចៅអធិការ សុខ សុភាព វត្ត​មង្គល​ស​ត្ថា​វ័ន​ហៅ​វត្ត​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ចៅអធិការ (​មិន​ច្បាស់​) វត្ត​សុវណ្ណ​បុ​ទុម​ហៅ​វត្ត​ចំបក់​មាស សង្កាត់​បាក់​ខែង ចៅអធិការ អ៊ុ​ច សា​ខន វត្ត​សុរិយា​ពោធិ​មាស​ហៅ​វត្ត​ក្តី​ចាស់ សង្កាត់​បាក់​ខែង ចៅអធិ​ការ ប៉ា សុធា​រ៉ា​ទី វត្ត​សាមគ្គី​ក្បាលកោះ សង្កាត់​កោះដាច់ ចៅអធិការ ផ​ន សុខ​ហៀ​ង ។

វត្ត​ក្រពុំ​ពេជ្រ ហៅ​វត្ត​កោះដាច់ សង្កាត់​កោះដាច់ ចៅអធិការ (​មិន​ច្បាស់​) វត្ត​អម្ពរ​ផល​ហៅ​វត្ត​ចុង​កោះ សង្កាត់​​កោះដាច់ ចៅអធិការ យ​ន ឆេ​ង​ហាក់ វត្ត​បទុម​ពិសី​ហៅ​វត្ត​ល្វា​លើ សង្កាត់​កោះដាច់ ចៅអធិការ មុត សា​ម៉ុ​ន វត្ត​ឥន្ទ​ពិសី សង្កាត់​កោះដាច់ ចៅអធិការ ណ​ម ស៊ី​ណាត វត្ត​ឧទុម្ពរ ហៅ​វត្ត​ល្វា​ក្រោម សង្កាត់​កោះដាច់ ចៅអធិការ ហាស់ សា​រិ​ន វត្ត​ពោធិ​ព្រះ​ឥន្ទ សង្កាត់​កោះដាច់ ចៅអធិការ ប៉ិច សុ​ន
ទី​​សក្ការៈ​ទួល​រកា សង្កាត់​កោះដាច់ សាលាឆទាន​សន្សំ​កុសល សង្កាត់​កោះដាច់ ទី​សក្ការៈ​ទួល​យាយ​ម៉ៅ សង្កាត់​ជ្រោយចង្វា ។

៨-វត្ត​ក្នុង​ខណ្ឌមានជ័យ ៖ វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​១ ចៅអធិការ សម្តេច លាស់ ឡាយ វត្ត​ន​ន្ទ​មុនី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ចៅអធិការ សុខ ប៊ុ​ន​ធឿ​ន វត្ត​ដំបូក​ខ្ពស់ សង្កាត់​បឹង​ទំពន់​២ ចៅអធិការ ខាន់ សុវណ្ណ វត្តស​ង្ក្រា​នតា​ព្រហ្ម​ស្ទឹង​មាន​ជ័យ​ហៅ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ចៅអធិការ ថៃ ប៊ុ​ន​ធឿ​ន។

វត្ត​អង្គ​ពោធិញ្ញាណ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ចៅអធិការ ថា​ច់ ច​ន្ទ័​សុធី​រ៍ វត្ត​ចាក់​អង្រែ​ក្រោម សង្កាត់​ចាក់​អង្រែ​ក្រោម ចៅអធិការ គឹ​ម នី វត្ត​ចាក់​អង្រែ​លើ សង្កាត់​ចាក់​អង្រែ​លើ ចៅអធិការ ឈុ​ន វ​ឌ្ឍ​នា វត្ត​សាមគ្គី​រង្សី សង្កាត់​ស្ទឹង​មាន​ជ័យ ចៅអធិការ (​មិន​ទាន់​ច្បាស់​) ។

៩-វត្ត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ  ៖ វត្ត​កំសាន្ត សង្កាត់​ព្រែក​ប្រា ចៅអធិការ សៅរ៍ មុនី វត្ត​ព្រែក​ប្រា សង្កាត់​ព្រែក​ប្រា ចៅអធិការ ពេញ សុច​ន្ធី វត្ត​មុនី​សុវណ្ណ​ហៅ​វត្ត​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ចៅអធិការ សម្តេច អំ លឹ​ម​ហេង វត្ត​កោះក្របី សង្កាត់​ព្រែក​ថ្មី ចៅអធិការ សូរ សា​រឿ​ន៊

វត្ត​អម្ពវ័ន សង្កាត់​ព្រែក​ថ្មី ចៅអធិការ បាន កុស​ល្យ វត្ត​និគ្រោធ​វ័ន​ហៅ​វត្ត​គល់​ទទឹង សង្កាត់​ព្រែក​ថ្មី ចៅអធិការ ភួង សុវណ្ណ វត្ត​ខេមរៈ​ប៊ុ​ណ្ណា​រាម សង្កាត់​ព្រែក​ឯង ចៅអធិការ យ៉ា វិ​ន វត្ត​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ចៅអធិការ គល់ សុខុម វត្ត​ព្រះ​ចន្ទរង្សី សង្កាត់​ក្បាលកោះ ចៅអធិការ ចេ​ង ចាន់​ថា វត្ត​កៀនស្វាយក្នុង សង្កាត់​ក្បាលកោះ ចៅអធិការ ពិន សា​វ៉ុ​ន។

វត្ត​វិ​ចិ​ត្តា​រាម សង្កាត់​ក្បាលកោះ ហៅ​វត្ត​ធម្មយុត្តិ ចៅអធិការ ប៉ូ សុខ​វុន វត្ត​មុនី​សាគរ សង្កាត់​ក្បាលកោះ ចៅអធិការ ហុ​ក សុ​វ​ណ្ណី វត្ត​ចំប៉ា សង្កាត់​ក្បាលកោះ​ចៅអធិការ អ៊ៀ​ម ស៊ី​អាន វត្ត​ម​ជ្ឈឹ​ម​វ័ន សង្កាត់​ក្បាលកោះ ចៅអធិការ សឿង សិវ​ណ្ណា វត្ត​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ចៅអធិការ ស៊ឹ​ម យុ​ត្ត វត្ត​​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ចៅអធិការ អ៊ុ​ក សា​រ៉ា វត្ត​ពុទ្ធ​ស្ថាន សង្កាត់​វាល​ស្បូវ ចៅអធិការ ជី កន ឈើ​ទាល​ខ្ពស់​ហៅ​វត្ត​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ចៅអធិការ អ៊ុ​ន គង់។

វត្ត​ជោ​ត​រតន​សីលា​កោះន​រា សង្កាត់​និរោធ ចៅអធិការ សួន សឿ​ន វត្ត​យស​សុ​វ​ណ្ណា​រាម​ហៅ​វត្ត​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ចៅអធិការ នៅ ណន ។ វត្ត​សំពោង​ផល​អណ្តែត​ហៅ​វត្ត​សំពោង សង្កាត់​និរោធ ចៅអធិការ ហេង មុនិ​រតនា វត្ត​ពោធិ​ព្រះបាទ​ហៅ​វត្ត​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ ចៅអធិការ ង៉ែត រ៉ា​ល់ វត្ត​និរោធ​រង្សី​ហៅ​វត្ត​និរោធ សង្កាត់​និរោធ ចៅអធិការ ស្រេង សុខា វត្ត​ប្រជុំ​វង្ស សង្កាត់​និរោធ ចៅអធិការ ប៊ិ​ន អុី​ម។

១០-វត្ត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ៖ វត្ត ច័ន្ទ​បុរី​វង្ស ហៅ​វត្ត​សំរោង​ជើង សង្កាត់​សំរោង ចៅអធិការ សម្តេច ណ​យ ច្រឹ​ក វត្ត​ជេដ្ឋា​ឧត្តម​ហៅ​វត្ត​គ្រួ​ស សង្កាត់​សំរោង ចៅអធិការ សាត់ វិបុល វត្ត​សុវណ្ណ​រាសី​រតនា​រាម​ហៅ​វត្ត​សំរោង​កណ្តាល សង្កាត់​សំរោង ចៅអធិការ អ៊ូ សុខ​អេ​ង វត្ត​អង្គ​សិរី​សួស្តី​ហៅ​វត្ត​ត្បូង សង្កាត់​សំរោង ចៅអធិការ ទូច ថន វត្ត​មុនី​ប្រសិទ្ធិ​វង្ស​ហៅ​វត្ត​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ចៅអធិការ សម្តេចព្រះ​ឧត្តម​វង្សា​មួ​ង រ៉ា វត្ត​ជោ​ត្ត​មង្គល​ហៅ​វត្ត​ព្រែក​ព្នៅ​ចាស់ សង្កាត់​ព្រែក​ព្នៅ ចៅអធិការ ឈឹ​ម សុខា​ក់ វត្ត​ប្រាសាទ សង្កាត់​ពញា​ពន់ ចៅអធិការ សោម ស៊ី​ម វត្ត​អង្គរកា សង្កាត់​ពញា​ពន់ ចៅអធិការ យ៉ង់ ម៉ាច ។

វត្ត​រមណីយារាម សង្កាត់​ពញា​ពន់ ចៅអធិការ ស៊ន សុភាព វត្ត​សុវណ្ណ​ធម្មរាជ សង្កាត់​ពញា​ពន់ ចៅអធិ​ការ គង់ សា​ម៉​ន វត្ត​ជុំ សង្កាត់​គោក​រកា ចៅអធិការ ហាន់ សុ​វ​ណ្ណា វត្ត​ឈូក​វ៉ា សង្កាត់​គោក​រកា ចៅអធិ​ការ អឿ​ង សូ​រិ​ន វត្ត​កប់​ស្រូវ សង្កាត់​គោក​រកា ចៅអធិការ គី​ង ម៉​យ វត្ត​អង្គ​ចំប៉ា​មាន​រិ​ទ្ធិ​ហៅ​អង្គ​ក្រពើ សង្កាត់​គោក​រកា ចៅអធិការ កែវ សម្បត្តិ ។

វត្ត​បឹង​ប្រិ​យ៍ សង្កាត់​ព​ន្សាំ​ង ចៅអធិការ ឃុន សុ​ឃៀង វត្ត​អង្គ​​មុនី សង្កាត់​ព​ន្សាំ​ង ចៅអធិការ សឿ​ន ចន្ទ​កុមារ វត្ត​ភ្នំ​រាប​ហៅ​វត្ត​ទី​រី​រាម សង្កាត់​ព​ន្សាំ​ង ចៅអធិការ សួន ចន្ទី វត្ត​ប្រសិទ្ធិ​រី​ម្មា​រាម សង្កាត់​ព​ន្សាំ​ង ចៅអធិការ ហួ​ន រី​ម សាលាឆទាន​ភូមិ​ផ្សារ​លិច សាលាឆទាន​ភូមិ​ឌួ​ង សាលាឆទាន​ភូមិ​ពោធិ​មង្គល សាលា​ឆទាន​ភូមិ​កណ្តាល មណ្ឌល​សុខភាព​ព្រះសង្ឃ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា សង្កាត់​សំរោង ចៅ​អធិការ ហេង គង់ ។

១១-វត្ត​ក្នុង​ខណ្ឌ​សែន​សុខ ៖ វត្ត​សុវណ្ណ​មុនី​សាគរ ហៅ​វត្ត​សំរោង​អណ្តែត សង្កាត់​គោក​ឃ្លាង ចៅអធិការ សម្តេច រ័​ត្ន សា​រឿ​ន វត្ត​ទឹកថ្លា ហៅ​វត្ត​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ចៅអធិការ គង់ សារី វត្ត​សុវណ្ណ​មុនី​វង្ស​ហៅ​វត្ត​ឃ្មួ្ញ សង្កាត់​ឃ្មួ​ញ ចៅអធិការ ម៉ែ​ន ច័ន្ទ​ពន្លឺ វត្ត​ព្រះ​បារមី​វ​ង្គ​ដ្ឋ​បុរី​កបិល​ភ​ស្ត ហៅ​វត្ត​ទួល​ក្រសាំង សង្កាត់​​ទឹកថ្លា ចៅអធិការ វេ​ង ណេ​ង ។

វត្ត​ឃ្មួ​ញ​ហៅ​វត្ត​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ចៅអធិការ យ៉ែ​ម សុទ្ធ វត្ត​​សែន​​សុខ សង្កាត់​សែន​សុខ​ទី​១ ចៅអធិការ ទុ​យ ភារ​ម្យ វត្ត​ក្រាំងធ្នុង សង្កាត់​ក្រាំងធ្នុង ចៅអធិការ ស៊ូ សុខ​គា សាលា​បុណ្យ​តេ​ជោ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ចៅអធិការ អៀង នី​ណ​ម ។

សាលា​បុណ្យ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ចៅអធិការ​… សាលា​បុណ្យ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ចៅអធិការ យ៉ាង ស័ក​លី សាលាឆទាន​ត្រពាំង​រាំង សង្កាត់​ឃ្មួ​ញ សាលាឆទាន​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួញ
សាលា​ឆទាន​ភូមិ​ប៉ា​យា​ប សង្កាត់​ភ្នំពេញ​ថ្មី ពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ ហ៊ុន នាង សង្កាត់​គោក​ឃ្លាង សាលា​ឆទាន​ឧកញ៉ា ស ឡា សង្កាត់​អូរ​បែក​ក្អម ។

១២- វត្ត​ក្នុង​ខណ្ឌដង្កោ ៖ វត្ត​ឧត្តម​ពោធិព្រឹក្ស ហៅ​វត្ត​ស្លែង សង្កាត់​ពងទឹក ចៅអធិការ ចឹក ចុ​ន្ទ វត្ត​ជើង​ឯក សង្កាត់​ជើងឯក ចៅអធិការ យ៉េ​ត ដា​រ៉ា ទីឃ​វ័ន​ព្រៃវែង ហៅ​វត្ត​ព្រៃវែង សង្កាត់​ព្រៃវែង ចៅអធិការ គ្រិ​ន ជឿន វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ចៅអធិការ រស់ សម្បត្តិ វត្ត​ឫស្សី​សាញ់ ហៅ​វត្ត​ឫស្សី​សុទ្ធ សង្កាត់​ព្រៃ​ស ចៅអធិការ ម៉ា ធា​រី ។

វត្ត​អង្គ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ចៅអធិការ ឌុ​ល សុខា វត្ត​ត្រពាំង​សាលា សង្កាត់​​ពងទឹក ចៅអធិការ កង ភារ​ម្យ វត្ត​អង្គ​កំពង់​ថ្មកែវ សង្កាត់​ប្រទះ​ឡា​ង ចៅអធិការ សាយ សំនៀង វត្ត​នទី​គង្គា ហៅ​វត្ត​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ចៅអធិការ កែវ និ​ន្ទ វត្ត​សំបូ​រមាស សង្កាត់​ដង្កោ ចៅអធិការ​កុង ពិសី វត្ត​គោក​ពិសី​រ័​ត្ម ហៅ​វត្ត​គោក​អំពិល សង្កាត់​ព្រែក​កំ​ពិស ចៅអធិការ ពូន សុ​ឃុន វត្ត​ព្រះ​ធាតុ សង្កាត់​រលួស ចៅអធិការ វ៉ែន សា​វឿ​ន វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ចៅអធិការ ឈឿ​ន ឈូក ។

វត្ត​ប្រាសាទ សង្កាត់ គង ន​យ ចៅអធិការ មាន បារាំង វត្ត​ចន្ទ​វ័ន ហៅ​វត្ត​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ចៅអធិការ ហែម សុ​ធឿ​ន វត្ត​កែវ​មុនី ហៅ​វត្ត​គោក​រលួស សង្កាត់​ព្រែក​កំ​ពិស ចៅអធិការ ស៊ូ សុ​ចឹ​ម វត្ត​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ចៅអធិការ អឿ​ន មាឃ វត្ត​ជ្រោយ​បុ​ទុម ហៅ​វត្ត​ព្រែក​ជ្រៃ សង្កាត់​ដង្កោ ចៅអធិការ នូ សាំង។

វត្ត​ធុតង្គ​ចំការ​ដូង ហៅ​វត្ត​ចំ​គារ​ដូង សង្កាត់​ដង្កោ ចៅអធិការ សឿ​ន ហេង វត្ត​ព្រែក​ថ្លឹង ហៅ​វត្ត​ពុំសែន សង្កាត់​ព្រែក​កំ​ពិស ចៅអធិការ ខាន់ នុ​វណ្ណ វត្ត​ចតុ​ភ​ក្ក្រា​មង្គល​ឧត្តម​មុនី ហៅ​វត្ត​ហារ សង្កាត់​ព្រៃ​ស ចៅអធិការ ម៉ក សុខ​លី វត្ត​រតន​តេជៈ ហៅ​វត្ត​កំពង់​ក្តុល សង្កាត់​សាក់​សំពៅ ចៅអធិការ សាត សិ​ធី វត្ត​អង្គ​មេត្រី ហៅ​វត្ត​ព្រៃ​ស សង្កាត់​ព្រៃវែង ចៅអធិការ យឹ​ង ភារ​ម្យ ។

វត្ត​សុវណ្ណ​អ​ម្ភា​រ ហៅ​វត្ត​ស្វាយមាស សង្កាត់​ប្រទះ​ឡា​ង ចៅអធិការ មៀន សឿ​ន វត្ត​ឥណ្ឌូ​កម្ពុជា សង្កាត់​ព្រៃវែង ចៅអធិការ (​មិន​ទាន់​ច្បាស់​) វត្ត​ទ័ព​ចំបក់ សង្កាត់​គង ន​យ ចៅអធិការ ម៉ែ​ន ហម ។

១៣-វត្ត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៖ វត្ត​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ចៅអធិការ វ៉ង់ គឹ​ម​សន វត្ត​អង់​តា​ម៉ិ​ញ សង្កាត់​ចោម​ចៅ​១ ចៅអធិការ យ៉ា​ន ថា​ត់ វត្ត​គោត្តម​រង្សី ហៅ​វត្ត​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​១ ចៅអធិការ សេង ថង វត្ត​ទួល​សភា​ឃួ​ន សង្កាត់​ចោម​ចៅ​៣ ចៅអធិការ ប្រាក់ សា​រិ​ន វត្ត​កំពែង សង្កាត់​ចោម​ចៅ​២ ចៅអធិការ វន្ត ដា​វី វត្ត​ធន​រតន៍ ហៅ​វត្ត​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​២ ចៅអធិការ ផល សុ​ភឿន វត្ត​ពោធិ​ស​ត្ថា​រាម ហៅ​វត្ត​ពោធិ​ចិន​តុង សង្កាត់​កា​កាប​១ ចៅអធិការ ស្តីទី ឆាន ឆ​ន ។

វត្ត​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប​២ ចៅអធិការ ជឿន ច​ន្ថា វត្ត​តាំង​កសាង​ខាងជើង សង្កាត់​កា​កាប​២ ចៅអធិការ គឹ​ម ធួ​ង វត្ត​សុវណ្ណ​គិរី​រង្សី​យា​រាម ហៅ​វត្ត​ពូន​ភ្នំ សង្កាត់​សំរោង​ក្រោម ចៅអធិការ សែ​ម សុភា វត្ត​តិ​ក្ខ​ប្ប​ញ្ញោ ហៅ​វត្ត​ជុំ សង្កាត់​សំរោង​ក្រោម ចៅអធិការ វ៉​ន វន វត្ត​ត្រពាំង​ឈូក សង្កាត់​សំរោង​ក្រោម ចៅអធិការ ណូ វ៉ា​ន់​នី វត្ត​អរុណ​វ​តី ហៅ​វត្ត​ជ្រ​លឹ​ង សង្កាត់​ត្រពាំង​ក្រសាំង ចៅអធិការ រស់ ដួង ។

១៤-វត្ត​នៅ​ខណ្ឌ​កំ​បូល ៖ វត្ត​ជន្លង់ម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ ចៅអធិការ អុឹម សែន វត្ត​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ចៅអធិការ ចាន់ ផ​ល្លី វត្ត​កំ​បូល សង្កាត់​កំ​បូល ចៅអធិការ អ៊ុ​ក សុខ​ផៃ វត្ត​ធម្ម​វិបស្សនា​រាម ហៅ​វត្ត​តា​ភេ​ម សង្កាត់​កំ​បូល ចៅអធិការ រិ​ន សុ​ផុ​ន វត្ត​អង្គ​បឹង​ចក សង្កាត់​កំ​បូល ចៅអធិការ រាជ តុល ។

វត្ត​ស្រះស្រង់ ហៅ​វត្ត​ព្រៃ​ស្រះ សង្កាត់​កំ​បូល ចៅអធិការ ឆេ​ង សុខ​លី វត្ត​ទ្រនំ​ជ្រឹង ហៅ​វត្ត​ឳ​ជ្រឹង សង្កាត់​បឹង​ធំ ចៅអធិការ អ៊ុ ញាណ វត្ត​វេឡុវ័ន សង្កាត់​បឹង​ធំ ចៅអធិការ កេ​ត ហៀ​ង វត្ត​ស្វាយ​ផ្អែម សង្កាត់​កន្ទោក ចៅអធិការ ទូច ប៊ុ​ន​ទិ​ត្យ វត្ត​អង្គ​ត្រគៀត សង្កាត់​កន្ទោក ចៅអធិការ សួន យឿ​ង វត្ត​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ចៅអធិការ ចាន់ សិ​ខ​គា ។

វត្ត​ពោធិ​វ័ន សង្កាត់​ស្នោរ ចៅអធិការ ព្រហ្ម សុ​ភី វត្ត​ភ្នៀ​ត​សិម្ពលី សង្កាត់​ស្នោរ ចៅអធិការ សុំ​សុខា វត្ត​ឥន្ទ​សុ​វ​ណ្ណា​រាម ហៅ​វត្ត​អង្គ​ស្តូក សង្កាត់​ឳ​ឡោក ចៅអធិការ សន សុ​ផា វត្ត​អង្គ​និស្ស័យ សង្កាត់​ឳ​ឡោក ចៅអធិការ សន សុវណ្ណ ។

ការ​ស្រាវជ្រាវ​ប្រកបដោយ​សេចក្តី​អំណត់ និង​ព្យាយាម ព្រមទាំង​ឃើញ​ឯកសារ​កត់ត្រា​ជា​ផ្លូវការ​ផង យើង​គិត​ថា​ពិតមែន​ត្រឹមត្រូវ ប៉ុន្តែ​អាច​មានការ​ខ្វះខាត អាច​មានការ​លើសខ្វះ​ខ្លះ​ៗ​មិន​ខាន​ឡើយ ។ ជា​ពិសេស​ព្រះ​នាម​ព្រះ​ចៅអធិការ​វត្ត អាច​មានការ​ប្រែប្រួល​ខ្លះ​ៗ ដែល​ឯកសារ​មិន​ទាន់​បាន​កត់ត្រា​ទាន់​ពេលវេលា ហើយ​ការ​ព្យាយាម​កត់ត្រា​ស្រាវជ្រាវ ពិតជា​មាន​ចំណុច​ខ្វះខាត​ខ្លះ​ៗ​មិន​ខាន​ឡើយ ។

ទោះបី​មាន​កំហុសឆ្គង​ខ្លះ​ក្តី ការិយាល័យ​និពន្ធ​យើង​គិត​ថា ជា​ប្រយោជន៍​សម្រាប់​ការ​ស្រាវជ្រាវ​ណាមួយ ឬ​ជា​ឯកសារ​យល់​ដឹង​ខ្លះ​ៗ​ជា​មិន​ខាន សូម​លោក​អ្នក​អាន​មេត្តា​យោគយល់​និង​អធ្យាស្រ័យ​ដោយ​ក្តី​អនុគ្រោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ