ខំ​រត់គេច​ខ្លួន​យូរហើយ ស្រាប់តែ​នឹកឃើញ​ចង់​រស់នៅ​ជាមួយ​ប្រពន្ធ​កូន​វិញ​បែរជា​…


ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​៣​នាក់​ចាញ់ល្បិច​ព្រះរាជអាជ្ញា​អោយ​ចូលខ្លួន​មក​តុលាការ ដើម្បី​ដោះស្រាយ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី ថ្ងៃ​ទី​១២ ខែ សីហា ឆ្នាំ​២០១៩ ក្រោយ​ពី​សាកសួរ​រួច លោក​ចៅក្រម​ក៏​បាន​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​តែ​ម្តង ។

គួ​រំលឹក ករណី​អំពើ​ចោរកម្ម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រុម​ចោរ​បាន​លួច​ក្របី​របស់​ប្រជាពលរដ្ឋ​ចំនួន​បី​ក្បាល​ចេញពី​ភូមិ​គោក​ងួ​ន ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ដែល​មាន​ម្ចាស់​ឈ្មោះ ហ៊​ន សុផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឆេ​ង សុ​ខន អាយុ​៤២​ឆ្នាំ ចេញពីផ្ទះ​បាត់​ដោយ​សុវត្ថិភាព ដែល​មាន​ក្របី​ចំនួន​៣​ក្បាល មេ​ធំ​១​ក្បាល មេ​ក្រមុំ​១​ក្បាល និង​អា​ឈ្មោល​ស្ទាវ​១​ក្បាល ។

ម្ចាស់​ក្របី​បានអោយ​ដឹង​ថា ក្រោយ​ពី​ដឹង​ថា ចោរ​បាន​លួច​ក្របី​របស់​គាត់​ក៏​ប្តឹង​សមត្ថកិច្ច គាត់​និង​សមត្ថកិច្ច​ក៏​ដើរ​តាមដាន​ជើង​ក្របី​ជាប់​រហូត​ទើប​ដឹង​ថា ចូល​ផ្ទះ​ហ្នឹងហើយ​ក៏​ចូល​តាម​ទៅ​ពិនិត្យ​ក្នុងផ្ទះ​ទើប​ដឹង​ថា ជាទី​តាំងធ្វើ​អាជីវកម្ម​សត្តឃាត​គោក្របី​ឃើញ​ពិត​ដូច្នោះ សមត្ថកិច្ច​បាន​សុំ​ការ​អនុញ្ញាត្ត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​ឆែកឆេរ ហើយ​បាន​រក​ឃើញ​វត្ថុ​តាង​ស្បែក​ក្របី​ចំនួន​៣​សាច់​ក្របី​ដាក់​ក្នុង​បាវ​ជា​ច្រើន​គ្រឿង ក្នុង​ដាក់​ក្នុង​ធុង​ក្លា​ស្សេ និង​ខ្សែ​ចង​ក្របី គឺ​ពិតជា​វត្ថុ​តាង​ដែល​ម្ចាស់​ក្របី​ស្គាល់​ថា ជា​សត្វពាហនៈ​របស់​ខ្លួន​ពិតប្រាកដ​មែន ។ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួន​យក​តែ​ប្រាស់​អាយុ​រៀង​ៗ​ខ្លួន រហូត​មក​ដល់​ពេក​នេះ​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ ។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​ថា លោក​ព្រះរាជអាជ្ញា​កោះហៅ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង​នោះ​អ្នក​ទាំង​បី​នាក់​ក៏​ព្រម​ចូលខ្លួន​មក​ដោះ​បញ្ចប់រឿង ក្រែង​បាន​រស់នៅ​ជួបជុំ​ប្រពន្ធ​កូន មិន​ចេះ​តែ​រត់គេច​ខ្លួន​តទៅ​ទៀត ដឹង​អី​ដូច​ចូល​មក​ដេក​គុក​សោះ ។

ដោយជនសង្ស័យ​ទី​១.​ឈ្មោះ មាស នាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កាប់​គោក្របី ទី​២- ឈ្មោះ នុ​ត សុធា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មឿ​ន ផ​ល្លី អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​សាច់​គោ ក្របី និង អ្នក​ទាំង​៣​រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។ ក្រោយ​ពី​សាកសួរ​រួច​ចៅក្រម​ក៏​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ សីហា​ដដែល​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ