ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយ​ដ្ឋាន​មួយ​យក​សាច់​មនុស្ស​ធ្វើ​ម្ហូប​​

11 ឆ្នាំ មុន

​យក​សាច់​មនុស្ស​ធ្វើ​ម្ហូប​​ វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​ ប៉ុន្តែ​វា​កើត​មាន​​ពិត​នៅ​ភោជនីយ​ដ្ឋាន​នៃ​សណ្ឋា​គារ​មួយ​​ ។ ​អតិ​ថិ​ជន​ជា​ច្រើន​​នាក់​​រន្ធត់​ចិត្ត​ខ្លាំង​ នៅ​ពេល​ដឹង​ថា​ ភោជនីយ​ដ្ឋាន​នោះ​​យក​សាច់​មនុស្ស​​មក​ធ្វើ​ម្ហូប​ ហើយ​គេ​បាន​ទទួល​ទាន​ដែរ​នោះ ។​សារ​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា ប៉ូលិស​​នីហ្សេរីយ៉ា​ បាន​បិទ​ភោជនីយ​ដ្ឋាន​ក្នុង​សណ្ឋាគារ​មួយ ក្រោយ​ពី​ទទួល​ដំណឹង​ថា​​ ​យក​សាច់​មនុស្ស​​ចម្អិន​ជា​អាហារ​​

​យក​សាច់​មនុស្ស​ធ្វើ​ម្ហូប​​ វា​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​ ប៉ុន្តែ​វា​កើត​មាន​​ពិត​នៅ​ភោជនីយ​ដ្ឋាន​នៃ​សណ្ឋា​គារ​មួយ​​ ។ ​អតិ​ថិ​ជន​ជា​ច្រើន​​នាក់​​រន្ធត់​ចិត្ត​ខ្លាំង​ នៅ​ពេល​ដឹង​ថា​ ភោជនីយ​ដ្ឋាន​នោះ​​យក​សាច់​មនុស្ស​​មក​ធ្វើ​ម្ហូប​ ហើយ​គេ​បាន​ទទួល​ទាន​ដែរ​នោះ ។​សារ​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា ប៉ូលិស​​នីហ្សេរីយ៉ា​ បាន​បិទ​ភោជនីយ​ដ្ឋាន​ក្នុង​សណ្ឋាគារ​មួយ ក្រោយ​ពី​ទទួល​ដំណឹង​ថា​​ ​យក​សាច់​មនុស្ស​​ចម្អិន​ជា​អាហារ​​លក់​ឱ្យ​ភ្ញៀវ​ ។

​ប៉ូលិស​បាន​ចូល​ឆែក​ឆេរ​​​​ភោជនីយ​ដ្ឋាន​​ក្នុង​សណ្ឋា​គារ​មួយ​​នោះ​នៅ​ក្រុង​​អាណាម​ប្រា និង​រក​ឃើញ​ក្បាល​មនុស្ស​​ចំនួន​២​​ រុំ​ដោយ​ប្លា​ស្ទិក​​ និង​កាំភ្លើង​​អាកា​ចំនួន​២​ដើម​ ។ ប៉ូលិស​បាន​បិទ​ភោជនីយ​ដ្ឋាន​ និង​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ចំនួន​១១​នាក់​​ក្នុង​ភោជ​នីយ​ដ្ឋាន​នោះ​ ។
​អតិ​ថិ​ជន​ម្នាក់​​និយាយ​ថា គេ​ធ្លាប់​ចូល​ទទួល​ទាន​អាហារ​ក្នុង​ភោជនីយ​ដ្ឋាន​នោះ​ដែល​លក់​ម្ហូប​អាហារ​​ក្នុង​តម្លៃ​ខ្ពស់​ ប៉ុន្តែ​មិន​បាន​​ដឹង​ថា​គេ​យក​សាច់​មនុស្ស​​មក​ធ្វើ​ម្ហូប​​ទេ​ ។ គេ​ពិត​ជា​បាន​ទទួល​ទាន​សាច់​មនុស្ស​ក្នុង​ភោជនីយ​ដ្ឋាន​នោះ ដែល​នឹក​ទៅ​គួរ​ឱ្យ​រន្ធត់​ណាស់ ។

​អតិ​ថិ​ជន​ម្នាក់​ទៀត​និយាយ​ថា គេ​ស​ង្កេត​ឃើញ​​បុគ្គ​លិក​​ក្នុង​សណ្ឋា​គារ​នោះ​បម្រើ​ការ​យ៉ាង​សប្បាយ​រីក​រាយ​ ប៉ុន្តែ​មិន​ដឹង​​​ថា​យក​សាច់​មនុស្ស​ធ្វើ​ម្ហូប​​ទេ​ ។ គេ​រន្ធត់​ចិត្ត​ណាស់​ពេល​ដឹង​ថា ភោជនីយ​ដ្ឋាន​នោះ​យក​សាច់​មនុស្ស​ធ្វើ​ម្ហូប ហើយ​រូប​គេ​​ក៏​ធ្លាប់​ទទួល​ទាន​ដែរ ​ព្រោះ​តែ​មិន​ដឹង​ ស្មាន​តែ​ជា​មុខ​ម្ហូប​ធ្វើ​ពី​សាច់​សត្វ​ធម្ម​តា ។ មិន​មាន​របាយ​ការណ៍បញ្ជាក់​ថា​​ តើ​ភោជនីយ​ដ្ឋាន​នោះ​បាន​សាច់​មនុស្ស​ពី​ណា​​សម្រាប់​ធ្វើ​ម្ហូប​ទេ​ ឬ​មួយ​ក៏​គេ​សម្លាប់​មនុស្ស​នៅ​ទី​នោះ​តែ​ម្តង​​​ដោយ​ពន្លះ​យក​សាច់​​ ព្រោះ​សមត្ថ​កិច្ច​រក​ឃើញ​ភស្តុតាង​ក្បាល​មនុស្ស​ចំនួន​២ ៕