ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មួយ​ខ្សែ​ជាង​១០​គីឡូម៉ែត្រ​ឃុំ​ព្រែក​អំបិល​រង់ចាំ​ភ្លើង​ខៀវ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទើប​ធ្វើ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​កែវ រ៉េ​មី បាន​អះអាង​ថា គ្រឿងចក្រ​បាន​ត្រៀម​រួច​ជា​ស្រេច​នឹង​ចេញ​ប្រតិបត្តិការ​ចុះ​ឈូស​ឆាយ ផ្លូវ​មួយ​ខ្សែ​ប្រហែង​ជា​១០​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក ស្អាង…

ខេត្តកណ្តាល ៖ លោក​កែវ រ៉េ​មី បាន​អះអាង​ថា គ្រឿងចក្រ​បាន​ត្រៀម​រួច​ជា​ស្រេច​នឹង​ចេញ​ប្រតិបត្តិការ​ចុះ​ឈូស​ឆាយ ផ្លូវ​មួយ​ខ្សែ​ប្រហែង​ជា​១០​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក ស្អាង ខេត្តកណ្តាល ប៉ុន្តែ​រង់ចាំ​ភ្លើង​ខៀវ គឺ​ការ​ចុះហត្ថលេខា​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ​សិន ។ ការ​បញ្ជាក់​របស់​លោក​កែវ រ៉េ​មី បន្ទាប់​ពី​ប៉ុន្មាន​ខែ​មុន ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​អភិបាល​ជនបទ​បាន​ចុះ​សិក្សា​រួច​ហើយនឹង​រាយការណ៍​ជូន​សម្តេច​តេ ជោ​ហ៊ុន សែន ដើម្បី​ធ្វើ​ផ្លូវ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តាម​រយៈ​លោក​កែវ រ៉េ​មី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ថា សម្តេច​សម្រេច​ផ្តល់​ផ្លូវ​បេតុង​មួយ​ខ្សែ​ជាង​១០​គីឡូ​នេះ​រួច​ហើយ ។ លោក​កែវ រ៉េ​មី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ ព្រែក​អំបិល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៣ សីហា​ដោយ​អម​នឹង​រូប​ផ្លូវ ស្ថិត​ក្នុង​ការ​រំលាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ដូច្នេះ​ថា ៖«​បងប្អូន​អ្នក​នៅ​ឃុំ​ព្រែក​អំបិល​តាម​សួរ​ខ្ញុំ​រហូត​ពី​ផ្លូវ​មួយ​ខ្សែ​នេះ ។

ខ្ញុំ​បាន​តាម​រឿង​នេះ​រហូត​មក សូ​ម្បី​តែ​ម្សិលមិញ​ក៏​បាន​សួរ​គេ​ដែរ តែ​នៅ​សល់​មួយ​ជំ​ហ៊ាន​ចុង​ក្រោយ​ប៉ុណ្ណោះ​នៅ​ពេល​ណា​ដែល​ឯកសារ​ទទួល​បាន​ចុះហត្ថលេខា​ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​គ្រឿងចក្រ​អាច​ចាប់​ដំណើរការ​បាន​ហើយ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក កែវ រ៉េ​មី ក៏​បាន​ស្នើ​សុំ​សូម​បងប្អូន​ក្មួយ​ៗ​អភ័យទោស​ចំពោះ​បញ្ហា​នេះ​ផង​ដែរ ។

គួរ​រ​ឮ​កថា​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ក្នុង​វេទិការ​ហូប​នំ​បញ្ចុក​លោក​កែវ រ៉េ​មី​បាន អាង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឱ្យ​សាងសង់​ផ្លូវ​បេតុង​កាត់ មាត់​ស្ទឹង​ព្រែក​អំបិល ប្រវែង​១០,៥០០​ម៉ែត្រ ទន្ទឹង​៨​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ ។ ហើយ​ផ្លូវ​នេះ​នឹង​ធ្វើ​ឆាប់​ៗ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ធ្វើ​នោះ​ទេ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ