ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ការី​​ម្នាក់​រស់​នៅ​ជាមួយ​សព​ប្តី​រយៈ​ពេល​ជាង​7​ឆ្នាំ​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៤​​ ផ្សាយ​ថា​​ ​​ឱសថ​ការី​​​​កូរ៉េ​ខាង​ត្បូង​​​ អាយុ​៤៧​ឆ្នាំ​​ អ្នក​ស្រី​ឈូ បាន​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​នៅ​ក្រុង​សេ​អ៊ូល​​ជាមួយ​សាក​សព​ប្តី​ដែល​ត្រាំ​ហ្វ៊័រ​ម៉ុល​ តាំង​ពី​ឆ្នាំ​២០០៧​មក​ ​។ ប្តី​របស់​​ស្ត្រី​រូប​​នោះ​ស្លា.ប់​ដោយ​ជំងឺ​មហា​រីក​ ។
​សាក​សព​ប្តី​របស់​​អ្នក​ស្រី​ឈូ ​ត្រូវ​គេ​ប្រទះ​ឃើញ​កាល​ពី​ខែ​ធ្នូ​ ២០១៣​ ប៉ុន្តែ​ព័ត៌​មាន​នេះ​ទើប​តែ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៤

សារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៤​​ ផ្សាយ​ថា​​ ​​ឱសថ​ការី​​​​កូរ៉េ​ខាង​ត្បូង​​​ អាយុ​៤៧​ឆ្នាំ​​ អ្នក​ស្រី​ឈូ បាន​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​នៅ​ក្រុង​សេ​អ៊ូល​​ជាមួយ​សាក​សព​ប្តី​ដែល​ត្រាំ​ហ្វ៊័រ​ម៉ុល​ តាំង​ពី​ឆ្នាំ​២០០៧​មក​ ​។ ប្តី​របស់​​ស្ត្រី​រូប​​នោះ​ស្លាប់​ដោយ​ជំងឺ​មហា​រីក​ ។
​សាក​សព​ប្តី​របស់​​អ្នក​ស្រី​ឈូ ​ត្រូវ​គេ​ប្រទះ​ឃើញ​កាល​ពី​ខែ​ធ្នូ​ ២០១៣​ ប៉ុន្តែ​ព័ត៌​មាន​នេះ​ទើប​តែ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៤ ដោយ​ស្ថានីយ​ទូរ​ទស្សន៍​ «វា៉យ​ធី​អិន» ។ ទូរ​ទស្សន៍​នោះ​ផ្សាយ​ថា អ្នក​ស្រី​ឈូ​ ជា​ម្ចាស់​ឱសថ​ស្ថាន​​មួយ​ ហើយ​​បាន​ប្រើ​ជំនាញ​របស់​ខ្លួន​ត្រាំ​សព​ប្តី​​រក្សា​ទុក​ក្នុង​ផ្ទះ​ ។

ប៉ូលិស​​ទី​ក្រុង​សេអ៊ូល​​ បញ្ជាក់​ប្រាប់​ AFP ថា​​ ពួក​គេ​បាន​ទទួល​បណ្តឹង​ពី​ជន​អនាមិក​ម្នាក់​​​ថា អ្នក​ស្រី​​ឈូ រក្សា​​ទុក​សព​ប្តី​របស់​ខ្លួន​ក្នុង​ផ្ទះ​​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​​​ សមត្ថ​កិច្ច​មិន​ទាន់​ចាប់​ខ្លួន​អ្នក​ស្រី​ឈូ​ទេ តែ​កំពុង​ស៊ើប​អង្កេត​រឿង​​រ៉ាវ​ពាក់​ព័ន្ធ​រូប​គាត់ ។ មន្ត្រី​ប៉ូលិស​​បញ្ជាក់​​ថា សាក​សព​ប្តី​របស់​អ្នក​ស្រី​ឈូ ស្ថិត​ក្នុង​សភាព​ល្អ​ គ្មាន​ការ​រលួយ​រលេះ​​សាច់​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ តើ​សាក​សព​នោះ​ត្រូវ​ចាត់​ចែង​បែប​ណា​នោះ​​​ សមត្ថ​កិច្ច​មិន​បាន​ឱ្យ​ដឹង​ទេ ៕