ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើត​ឡើង​នៅ​លើ​ពិភព​លោក​

11 ឆ្នាំ មុន

១-ស្វា​គមន៍​ឆ្នាំ​សេះ​២០១៤
រូប​ថត​ពី​ទី​ខ្ពស់​ជា​រូប​តម្រៀប​នៅ​លើ​ផ្លូវ​ខាង​ជើង​ឧទ្យាន​«អីុ​តា​សីុ​ប៊ិក​ផាក​» នៃ​មាត់​សមុទ្រ​ក្នុង​ខេត្ត​អ៊ីប៉ារ៉ា​គី ភាគ​កណ្តាល​ប្រទេស​ជប៉ុន​ ។ គេ​រៀប​ផ្លែ​ឈើ​ជាង​៣០.០០០​ផ្លែ​ ឱ្យ​ក្លាយ​ជា​រូប​សេះ​ដ៏​ធំ​ ដើម្បី​ស្វា​គមន៍​ឆ្នាំ​មមី​២០១៤ ។

១-ស្វា​គមន៍​ឆ្នាំ​សេះ​២០១៤
រូប​ថត​ពី​ទី​ខ្ពស់​ជា​រូប​តម្រៀប​នៅ​លើ​ផ្លូវ​ខាង​ជើង​ឧទ្យាន​«អីុ​តា​សីុ​ប៊ិក​ផាក​» នៃ​មាត់​សមុទ្រ​ក្នុង​ខេត្ត​អ៊ីប៉ារ៉ា​គី ភាគ​កណ្តាល​ប្រទេស​ជប៉ុន​ ។ គេ​រៀប​ផ្លែ​ឈើ​ជាង​៣០.០០០​ផ្លែ​ ឱ្យ​ក្លាយ​ជា​រូប​សេះ​ដ៏​ធំ​ ដើម្បី​ស្វា​គមន៍​ឆ្នាំ​មមី​២០១៤ ។

២-ស្វា​ត្រួត​ពិនិត្យ​មើ​ល​បញ្ជី​ឈ្មោះ​ក្នុង​ឧទ្យាន​សត្វ​
«ឃុម​បូ​ហ្គា​» ស្វា​មាឌ​ធំ​ បាន​សំឡឹង​មើល​បញ្ជី​រាយ​នាម​របស់​ពពួក​ស្វា​ក្នុង​ឧទ្យាន​ក្រុង​ឡុង​ ចក្រ​ភព​អង់​គ្លេស​ ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ​សុខ​ភាព​សត្វ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ឧទ្យាន​ ។ បុគ្គលិក​ក្នុង​ឧទ្យាន​រាប់​ចំនួន​សត្វ​ ត្រួត​ពិនិត្យ​សុខ​ភាព​ និង​កត់​ត្រា​ទិន្ន​ន័យ​ សត្វ​ ឧទ្យាន ។

៣-រលក​យក្ស​នៅ​អង់​គ្លេស​ 
រលក​យក្ស​បាន​បោក​បក់​ទៅ​លើ​ច្រាំង​ក្នុង​ឈូង​សមុទ្រ​ ផត​ខល (Porthcawl) រដ្ឋ​សៅ​វ៉ែល​ ខណៈ​ពេល​ចក្រ​ភព​អង់​គ្លេស​ រង​ព្យុះ​ភ្លៀង​ខ្លាំង​បង្ក​ឱ្យ​កើត​ទឹក​ជំនន់​​នៅ​តាម​តំបន់​ឆ្នេរ​ និង​មាន​រលក​យក្ស​ ។

៤-បំផ្លាញ​ភ្លុក​ដំរី​
អាជ្ញា​ធរ​ចិន​ ក្នុង​ទី​ក្រុង​ទុង​គាន់​ ខេត្ត​ក្វាង​ទុង​បំផ្លាញ​ភ្លុក​ដំរី​ និង​ផលិត​ផល​ពី​ភ្លុក​ជា​ភស្តុ​តាង​ដែល​ប៉ូលិស​រឹប​អូស​បាន​ពី​ការ​លួច​នាំ​ចេញ​ មាន​ទម្ងន់​៦,២​តោន​ ដោយ​ចាត់​ទុក​ថា ជា​ការ​បំផ្លាញ​ភ្លុក​ដំរី​នៅ​ទី​សាធារណៈ ជា​លើក​ដំបូង​របស់​ចិន ។

៥-កូន​ឆ្កែ​ដែល​រួច​ផុត​ពី​ការ​ធ្វើ​ឃាត
នាង​ជេន​ នី​ហ្វ៊ើ​ ឆេន​នេល បុគ្គលិក​ក្នុង​ឧទ្យាន​អភិ​រក្ស​សត្វ​ «ហ្វ្រុន​ស្ទ្រីត អា​នី​ម៉ល​ សេល​ទ័រ​» រដ្ឋ​ការលី​ហ្វ៊័រ​នី​ញ៉ា​ សហ​រដ្ឋ​អាមេ​រិក លើក​បី​កូន​ឆ្កែ​មួយ​ក្បាល​ ក្នុង​ចំណោម​៥០​ក្បាល​ ត្រៀម​បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​ថែ​រក្សា​សត្វ​ ក្នុង​រដ្ឋ​អាយ​ដា​ហូ​ ដែល​មិន​សម្លាប់​សត្វ​ ទោះ​បី​ជា​មាន​ជំងឺ​ ឬ​ចាស់​ទ្រុឌ​ទ្រោម​ក្តី​ ។

៦-កូន​ផេន​ដា​ នៅ​តៃ​វ៉ាន់​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​
ឧទ្យាន​សត្វ​ក្រុង​តៃ​ប៉ិ​ កោះ​តៃ​វ៉ាន់ បាន​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្ស​នា​កូន​ផេន​ដាញី​ដំបូង​ដែល​ចាប់​កំណើត​នៅ​តៃ​វា៉ន់​មាន​ឈ្មោះ​ «យួន​ចៃ​» អាយុ​៦​ខែ​ ជា​កូន​របស់​មេ​ផេន​ដា យួន​យួន​ និង​ផេន​ដា​ឈ្មោល​ធួន​ធួន​ ដែល​ចិន​បាន​បង្ហាញ​សម្ព័ន្ធ​មេ​ត្រី​​ភាព​ជាមួយ​តៃ​វា៉ន់​ កាល​ពី​ឆ្នាំ​២០០៨ ។ ការ​បើក​ឱ្យ​ចូល​ទស្ស​នា​ជា​លើក​ដំបូង​នោះ​ ខាង​ឧទ្យាន​សត្វ​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ប្រហែល​ជាង​១.០០០​នាក់​ ។

៧-ដេញ​ថ្លៃ​រថ​យន្ត​រ៉ូល​រ៉យ​ស៊េរី​ចាស់​
រថ​យន្ត​រ៉ូល​រ៉យ​ដ៏​ស្អាត​របស់​លោក​ ប្រ៊ី​ជីត បា​ដូ អាយុ​៧៩​ឆ្នាំ​ តា​រា​សម្តែង​ជន​ជាតិ​បារាំង​ក្នុង​អំឡុង​ឆ្នាំ​១៩៥០​-១៩៦០​ ត្រូវ​គេ​ដាក់​ដេញ​ថ្លៃ​​ក្នុង​តម្លៃ​៥​សែន​ដុល្លារ​ ។ ទោះ​បី​ជា​បាន​ទិញ​តាំង​ពី​ឆ្នាំ​១៩៧០ ក៏​ដោយ​ ប៉ុន្តែ​គុណ​ភាព​របស់​រថ​យន្ត​នោះ​នៅ​ល្អ​ និង​ប្រើ​ការ​បាន​ជា​ប្រក្រតី​ ។

៨-នា​ឡិ​កាត្រួត​ពិនិត្យ​សុខ​ភាព​របស់​អ្នក​ប្រើ
នា​ឡិ​កា​អច្ឆ​រិយ​ «វេល​ឡូ​ក្រាហ្វ» (Wellograph) បាន​បង្ហាញ​ទិន្ន​ន័យ​ជា​ក្រាហ្វិក​ ដើម្បី​ត្រួត​ពិនិត្យ​ប្រព័ន្ធ​បេះ​ដូង​ វាស់​ស្ទង់​ការ​ដុត​បំផ្លាញ​កា​ឡូ​រី​ និង​រក្សា​ទុក​ទិន្ន​ន័យ​សរុប ក្នុង​រយៈ​ពេល​យូរ​ដល់​ទៅ​៤​ខែ​ ត្រូវ​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​ក្រុង​ឡា​ស​វ៉េ​ហ្គាស​ រដ្ឋ​នេ​វា៉​ដា សហ​រដ្ឋ​អាមេ​រិក​ ដោយ​គ្រោង​ចេញ​លក់​នៅ​ខែ​មេសា​ ក្នុង​មួយ​គ្រឿង​តម្លៃ​៣២០​ដុល្លារ ។

៩-មនុស្ស​យន្ត​ប្រយុទ្ធ
«Bluetooth Fighting Robots» របស់​ក្រុម​ហ៊ុន​​ប៊ី​វី (Bee Wi) តាំង​បង្ហាញ​ក្នុង​ក្រុង​ឡាសវ៉េ​ហ្គាស សហ​រដ្ឋ​អាមេ​រិក​ ជា​មនុស្ស​យន្ត​ប្រយុទ្ធ​ខ្នាត​តូច​ ដែល​ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​ប៊្លូ​ធូត​ ៕