គម្រោង​ខុន​ដូ Parc 21 ដ៏​ប្រណីត​សាង​សង់​​ឡើង​សម្រាប់​អ្នក​ស្វែងរក​ផ្ទះ​ក្នុង​ក្តី​សុបិន !


រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ ២០១៩ ក្រុមហ៊ុន JV Parc Residence Co.,Ltd. បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ខុន​ដូ Parc 21 Residence ដ៏​ប្រណីត​បំផុត​ដែល​មាន​កម្ពស់ ២០ ជាន់ ស្ថិត​នៅ​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​នា​កណ្តាល​ទីក្រុង​ភ្នំពេញ ។

គម្រោង Parc 21 Residence មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សាកល​ពាណិជ្ជកម្ម​កណ្តាល​រាជធានី​ភ្នំពេញ ដែល​បាន​អភិ​វ​ឌ្ឈ​ន៍​ដោយ​ក្រុមហ៊ុន JV Parc Residence Co.,Ltd.​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ។ ការ​អភិវឌ្ឍន៍​គម្រោង​ថ្មី​នេះ គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​ផ្ទះ​ក្នុង​ក្តី​សុបិន​របស់​ពួក​គាត់ ។

Parc21 Residence មិន​ត្រឹមតែ​ជា​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​នោះ​ទេ ថែម​ទាំង​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ​ដែល​នឹង​ទទួល​បាន​នូវ​ប្រាក់​ចំណេញ​ខ្ពស់ ។ ជាមួយនឹង​ទិដ្ឋភាព​ជុំវិញ​ទីក្រុង​ដ៏​អស្ចារ្យ ភាព​ងាយស្រួល​,​សុវត្ថិភាព​សន្តិសុខ​, ខុន​ដូ​ប្រណីត​, ភាព​ឯកជន និង​របៀប​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​ភាព​ស៊ី​វិ​ល័យ ។

ទីតាំង​សំខាន់​ៗ​ដែល​នៅ​ក្បែរ Parc 21 Residence ពិតជា​ទីតាំង​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​ខុន​ដូ គឺ​មាន​ភាព​ងាយស្រួល​ស្ទើរតែ​គ្មាន​ការ​រំខាន ដោយ​មាន​ជម្រើស​ជា​ច្រើន​តាម​រយៈផ្លូវ​ម៉ៅ​សេ​ទុង​, មហាវិថី​មុន្នី​វង្ស ទៅ​កាន់​មហាវិថី​ព្រះ​នរោត្តម ។

លើស​ពី​នេះ​ទៅ​ទៀត មាន​កន្លែង​បរិភោគ​អាហារ​ដ៏​ល្អ​បំផុត ទីកន្លែង​កម្សាន្ត និង​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​ប្រចាំ​ថ្ងៃ​ក្នុង​ទីក្រុង​ដោយ​ចំណាយពេល​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​សម្រាប់​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ១ ដែល​ជា​ផ្សារ​ទំនើប​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា ហើយ​មាន​តំបន់​សំខាន់​ៗ​ដូច​ជា ផ្សា​របឹង​កេង​កង ១, ផ្សារ​ទួល​ទំពូង​, កោះ​ពេជ្រ ជាមួយនឹង​ភោជនីយដ្ឋាន​ជា​ច្រើន ហាង​ទំនិញ​លក់រាយ​, សាលារៀន​, ធនាគារ​, ទូរ​អេ​ធី​អឹ​ម​, ផ្សារ​, សណ្ឋាគារ​, ហាង​កាហ្វេ និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​ទៀត ដែរ​នៅ​ក្បែរ​ខុន​ដូ Parc21 Residence ។

Parc 21 Residence ដែល​មាន​កម្ពស់ ២០ ជាន់​មាន​ចំនួន ១១០ បន្ទប់ ហើយ​ខុន​ដូ​នេះ​មាន​បន្ទប់​ចំនួន ៤​ប្រភេទ ដូច​ជា​ប្រភេទ Penthouse មាន ៣ បន្ទប់​គេង​ដែល​មាន​ទំហំ​ចាប់ពី ១៤៧ រហូត​ដល់ ១៧៤ ម៉ែត្រការ៉េ​, Penthouse មាន ២ បន្ទប់​គេង​ទំហំ ៧៤ ម៉ែត្រការ៉េ​, ២ បន្ទប់​គេង​មាន​ទំហំ ៦២ ម៉ែត្រការ៉េ​, ១ បន្ទប់​គេង​មាន​ទំហំ​ចាប់ពី ៣៣ រហូត​ទៅ​ដល់ ៤៥ ម៉ែត្រការ៉េ និង​បន្ទប់​ស្ទូ​ឌី​យោ​ទំហំ ២៩ ម៉ែត្រការ៉េ ។ ជាន់​ក្រោម​ដី និង​ជាន់​ផ្ទាល់​ដី​ដែល​មាន​ទីធ្លា​សម្រាប់​ចត​រថយន្ត និង​ជាន់​ទី ១ មាន​ការិយា​ល័យ​បុគ្គលិក និង​ចំណត​ម៉ូតូ​, ជាន់​ទី ២ មាន​បន្ទប់ទទួលភ្ញៀវ​, មី​នី​ម៉ាត​, ហាង​កាហ្វេ និង​សាឡ​ន ជា​ដើម ។

សូម​បញ្ជាក់​ផង​ដែរ​លក្ខណៈ​ពិសេស​របស់​ខុន​ដូ Parc21 Residence មាន​ដូច​ជា​ផ្តល់​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ​នៅ​ក្នុង​ជីវិត​ដែល​រួម​មា ន​៖ អាង​ហែល​ទឹក (Infinity pool), ជណ្តើរយន្ត ២, ជណ្តើរ​ជើង​សុវត្ថិភាព​, កន្លែង​ចត​រថយន្ត ចា​ខូ​ស៊ី (Jacuzzi), កន្លែង​ហាត់ប្រាណ​, កន្លែង​លំហែកាយ Mini Bar club ស្តាប់ភ្លេង បន្ទប់​រង់ចាំ និង​បន្ទប់​ពិធីការ ។

ចំពោះ​សន្តិសុខ​សុវត្ថិភាព​របស់​អ្នក​រស់នៅ​ក៏​ត្រូវ​បាន​ធានា​ផង​ដែរ ជាមួយនឹង​ការ​បំពាក់​ជូន​នូវ​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​, បំពង់​ពន្លត់​អគ្គិភ័យ និង​កាមេរ៉ា​សុវត្ថិភាព ២៤ ម៉ោង (CCTV) ។ ផ្តល់​ជូន​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​រស់នៅ​ដែល​កម្រ​ជួប និង​គម្រោង​អភិវឌ្ឍ​ដ៏​ល្អ​ឥ​ខ្ចោះ​នេះ ។

ចំពោះ​ការ​រចនា និង​គុណភាព​នៃ​សំណង់ គឺ​គម្រោង PARC 21 Residence របស់​ក្រុមហ៊ុន JV Parc Residence Co. , Ltd. បាន​សហការ​រួម​គ្នា​រវាង​ជនជាតិ​សិង្ហ​បុរី​, ជនជាតិ​ហុងកុង និង​ជនជាតិ​កម្ពុជា ។ គម្រោង​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​ស្ថាបនា​ដោយ​ស្ថាបត្យករ​ជំនាញ ព្រមទាំង​វិស្វករ​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សំណង់ ។ សំណង់​ត្រូវ​បាន​អ្នកជំនាញ​ត្រួតពិនិត្យ​គុណភាព​គ្រប់​ដំណាក់​កាល​នៃ​ការ​សាងសង់ ដើម្បី​ផ្តល់​នូវ​គុណភាព​សម្រាប់​ការ​រស់នៅ​ដល់​អតិថិជន​ទាំងអស់ ។

អ្វី​ដែល​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នោះ គឺ Parc 21 Residence នឹង​មាន​ផ្តល់​ជូន​នូវ​សម្ភារ​ដែល​រួម​មាន​៖ ទូ​ចង្ក្រាន​បាយ​ប្រភេទ​ឈើ​, សម្ភារ​បន្ទប់ទឹក​, ទូ​សម្លៀក​បំពាក់​ប្រវែង ១.២ ម៉ែត្រ​, សំយាប​មុខ​ផ្ទះ (​វ៉េ​រង់​ដា​), ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង វ៉ា​យ​ហ្វា​យ ព្រមទាំង​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប​ថែម​ទៀត​ផង ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ