ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ NBC ប្រកាស​នឹង​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ព័ត៌មាន​រឿង​ការ​ផ្តល់​កម្ចី​គ្មាន​សីលធម៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​របស់​ធនាគារជាតិ​កម្ពុជា (NBC) បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​បាន​ប្រ​តិ​បត្ត​ការ​គ្មាន​សីលធម៌ បន្ទាប់​ពី​មាន​របាយការណ៍​មួយ​លើក​ឡើង​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​កម្ចី​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់ ដែល​តម្រូវ​ឲ្យ​ដាក់បញ្ចាំ​ប្លង់​ដី​ជា​ទ្រព្យ​បញ្ចាំ ហើយ​ស្ថាប័ន​នេះ​ដាក់​គោលដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​បាត់បង់​ដីធ្លី​។ ​ លោកស្រី…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​របស់​ធនាគារជាតិ​កម្ពុជា (NBC) បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​បាន​ប្រ​តិ​បត្ត​ការ​គ្មាន​សីលធម៌ បន្ទាប់​ពី​មាន​របាយការណ៍​មួយ​លើក​ឡើង​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​កម្ចី​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់ ដែល​តម្រូវ​ឲ្យ​ដាក់បញ្ចាំ​ប្លង់​ដី​ជា​ទ្រព្យ​បញ្ចាំ ហើយ​ស្ថាប័ន​នេះ​ដាក់​គោលដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​បាត់បង់​ដីធ្លី​។ ​

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​មាន​ខ្លឹមសារ​ថា «​យើង​សូម​ថ្កោលទោស​ចំពោះ​ការ​ប្រតិបត្តិ​ដែល​គ្មាន​សីលធម៌​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​និង​យកចិត្តទុកដាក់​ចំពោះ​ការ​ចោទប្រកាន់​នេះ​ហើយនឹង​ធ្វើការ​ស៊ើបអង្កេត​និង​ចាត់វិធានការ​ចាំបាច់ (​គ្រាន់តែ​សង្ឃឹមថា​មានការ​ពិត​នៅ​ក្នុង​របាយការណ៍​ច្រើន​ជាង​ការ​ស្តាប់​) ។ ដូច្នេះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺជា​គន្លឹះ​ក្នុង​ការ​ផ្តល់​អំណាច​ដល់​អតិថិជន​»​។

លោកស្រី​បាន​លើក​ឡើង​បែប​នេះ បន្ទាប់​មាន​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​របាយការណ៍ របស់​អង្គការ លី​កាដូ និង​សមាគម ធាងត្នោត​ថា ចេញផ្សាយ​ថ្មី​ៗ​នេះ​ថា ស្ថាប័ន​ខ្លួន​បាន​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ២.៣៨២​លាន​នាក់ បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំនួន​ជាង ៨​ពាន់​លាន​ដុល្លារ ហើយ​ការ​សិក្សា​នេះ​បាន​ធ្វើ​នៅ​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​ទីក្រុង​ភ្នំពេញ ផង​ដែរ​។ អង្គការ លី​កាដូ និង​សមាគម ធាងត្នោត បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា ៖ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​កម្ចី​ដោយ​អត្រា​ការ​ប្រាក់​ខ្ពស់ ដែល​តម្រូវ​ឲ្យ​ដាក់បញ្ចាំ​ប្លង់​ដី​ជា​ទ្រព្យ​បញ្ចាំ ហើយ​ស្ថាប័ន​នេះ​ដាក់​គោលដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​បាត់បង់​ដីធ្លី​។​» ​

យ៉ាងណាមិញ សមាគម​មីក្រូហិរញ្ញវត្ថុ កម្ពុជា កាលពី​ថ្ងៃ​ទី ០៧ សីហា បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​នូវ​អ្វី​ដែល​របាយការណ៍​នេះ បាន​រក​ឃើញ និង​ផ្សព្វផ្សាយ ព្រោះថា វា​មិន​បាន​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្ដែង របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះ​ទេ​។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា « របាយការណ៍​នេះ ផ្ដោត​តែ​ទៅ​លើ​គុណវិបត្តិ ដើម្បី​បង្កើត​ឲ្យ​មាន​រូបភាព​អវិជ្ជមាន ដែល​គ្មាន​ភាព​ប្រាកដនិយម​ទៅ​លើ​ការ​ផ្ដល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​»​។ ​ជាមួយ​គ្នា​នោះ​ផង​ដែរ លោកស្រី ជា សិរី បាន បញ្ជាក់​ថា​លោកស្រី កោតសរសើរ​ចំពោះ​ការ​សម្របសម្រួល​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​សំខាន់​ៗ ក្នុង​ការ​បោះពុម្ពផ្សាយ​នូវ​រឿងរ៉ាវ​មួយ​ដែល​មាន​គោលបំណង​ដើម្បី​បង្ហាញ​ពី​រូបភាព​វិស័យ​ហិរញ្ញវត្ថុ​របស់ DAMAGE នៅ​ថ្ងៃ​តែ​មួយ​ដោយ​ផ្អែក​លើ​របាយការណ៍​ដូច​គ្នា​មួយ​របស់​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​តូច​មួយ​ជាមួយ​។ ពាក្យ​ដូច​គ្នា (​ការ​សិក្សា​នឹង​ហៅ​វា​ថា​ជា​ការ​លួច​ចម្លង​) ដោយ​គ្មាន​ការ​ពិនិត្យ​ការ​ពិត​។

វា​ហាក់ដូចជា​ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​លើ​មនុស្ស​ចំនួន ២៨ នាក់ (​ត្រូវ​បាន​ជ្រើសរើស​ដោយ​យកចិត្តទុកដាក់​) គឺជា​អ្នកតំណាង​ឧស្សាហកម្ម​ទាំងមូល​នៃ​អ្នក​ខ្ចី ៥ លាន​នាក់​! ក្នុង​នាម​ជា​និស្សិត​ថ្នាក់បណ្ឌិត​ដែល​កំពុង​ស្វែងរក​ការ​ស្ទង់​មតិ​ខ្ញុំ​សង្ឃឹមថា​អ្នក​មើល​ការ​ខុស​ត្រូវ​របស់ខ្ញុំ​នឹង​ទទួលយក​គំរូ​បែប​នេះ​។ ជីវិត​របស់ខ្ញុំ​នឹង​កាន់តែ​ងាយស្រួល​។ ទោះ​យ៉ាងណា​ខ្ញុំ​គិត​ថា​ការ​បញ្ជាក់​ពី​ស៊ី​ម៉​ម​នឹង​មិន​ទទួល​បានការ​យកចិត្តទុកដាក់​ច្រើន​នោះ​ទេ​។ ​យ៉ាងណាមិញ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ទទួលស្គាល់​ថា អត្រា​បំណុល​ធៀប​នឹង​ផលិតផល​ក្នុងស្រុក (GDP) បាន​កើនឡើង​ក្នុង​រយៈពេល ៣ ទៅ ៤ ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ​សមាគម បាន​កត់សម្គាល់​ឃើញ​ផង​ដែរ​ថា អត្រា​នៃ​ការ​ដាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ហិរញ្ញវត្ថុ បាន​កើនឡើង ៣៩% ស្រប​ពេល​ដែល​អត្រា​កម្ចី បាន​កើនឡើង​ត្រឹមតែ ៣២% ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៨ ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់​ថា «​កម្ចី​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន សម្រាប់​បុគ្គល​ឯកជន​នីមួយ​ៗ​មាន​ចំនួន​ទឹកប្រាក់​ក្រោម ១០០០ ដុល្លារ​អា​មេ​រិ​ក និង​ជា​ឥណទាន​ដែល​គ្មាន​ដាក់​ទ្រព្យ​ធានា​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​» ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ