ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! វីតាមីន​មួយ​នេះ​ ត្រូវ​​គេ​រក​ឃើញ​ថា​ អាច​បង្ការ​មហារីក​បាន

4 ឆ្នាំ មុន

មាន​ទ្រឹស្តី​ច្រើន​ណាស់​ដែល​រក​ឃើញ​ថា ការ​កង្វះ​វីតាមីន D មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​។ ជំងឺ​មហា​រីក​សុដន់​គឺជា​ដុំ​សាច់​កាច​មួយ​ប្រភេទ ដែល​អាច​រាលដាល និង​លូតលាស់​ទៅ​ជាលិកា​ជុំវិញ​បាន​។​មាន​កត្តា​ច្រើន​អាច​នាំ​ឲ្យ​កើតជា​ដុំ​សាច់​មហារីក​នៅ​សុដន់​បាន ប៉ុន្តែ​ភាគច្រើន​គឺ​ដំណរ​ពូជ​តែ​ម្តង​។ ជំងឺមហារីក​សុដន់​គឺជា​ជំងឺមហារីក​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ស្លាប់​ច្រើន​ជាងគេ​ចំណាត់ថ្នាក់​ទី​២​។ ប្រហែល​មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម…

មាន​ទ្រឹស្តី​ច្រើន​ណាស់​ដែល​រក​ឃើញ​ថា ការ​កង្វះ​វីតាមីន D មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​។ ជំងឺ​មហា​រីក​សុដន់​គឺជា​ដុំ​សាច់​កាច​មួយ​ប្រភេទ ដែល​អាច​រាលដាល និង​លូតលាស់​ទៅ​ជាលិកា​ជុំវិញ​បាន​។​មាន​កត្តា​ច្រើន​អាច​នាំ​ឲ្យ​កើតជា​ដុំ​សាច់​មហារីក​នៅ​សុដន់​បាន ប៉ុន្តែ​ភាគច្រើន​គឺ​ដំណរ​ពូជ​តែ​ម្តង​។

ជំងឺមហារីក​សុដន់​គឺជា​ជំងឺមហារីក​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ស្លាប់​ច្រើន​ជាងគេ​ចំណាត់ថ្នាក់​ទី​២​។ ប្រហែល​មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម ៨​នាក់​ហើយ​ដែល​នឹង​កើត​ជំងឺមហារីក​សុដន់​ក្នុង​ដំណាក់កាល​ណាមួយ​នៃ​ជីវិត​។

វីតាមីន D ត្រូវ​បាន​គេ​អះអាង​ថា​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​ពេល​និយាយ​ដល់​ជំងឺមហារីក​សុដន់​។ ជាមួយ​គ្នា​នេះ​ដែរ កត្តា​របៀប​រស់នៅ​ផ្សេង​ៗ​ក៏​សំខាន់​ក្នុង​ការ​បង្ការ​ជំងឺមហារីក​ដែរ ដូច​ជា ជីវជាតិ ការ​ហាត់ប្រាណ ការ​គ្រប់គ្រង​ស្ត្រេ​ស និង​គេង​។ ប៉ុន្តែ​សារៈសំខាន់​នៃ​វីតាមីន D ហាក់បីដូចជា​មានការ​រីក​ចម្រើន​នៅ​ពេល​មានការ​ស្រាវជ្រាវ​ថ្មី​ៗ​ទៅ​វិញ​។

អ្នក​ស្រាវជ្រាវ​ជឿ​ថា ៩០​ភាគរយ​នៃ​ជំងឺមហារីក​សុដន់​ធម្មតា​មាន​ជាប់​ទាក់ទង​នឹង​ការ​កង្វះ​វីតាមីន D ដែល​រឿង​នេះ​អាច​បង្ការ​បាន ១០០​ភាគរយ​។

យោង​ទៅ​តាម​វេជ្ជបណ្ឌិត​ជា​ច្រើន​មក​ពី​សាកលវិទ្យាល័យ California’s San Diego Morres Cancer Center បាន​ឲ្យ​ដឹង​ថា សុដន់​អាច​ព្យាបាល​ដោយ​វីតាមីន D​។ បើ​គ្មាន​វីតាមីន D គ្រប់គ្រាន់ ឬ​កង្វះ​វីតាមីន D វា​នឹង​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​របស់​សុដន់​ទៅ​ជា​កំ​ពឹត ហើយ​កោ​សិ​ក​ជា​ច្រើន​នឹង​បំបែក​កូនចៅ​រហូត​ទៅ​ជា​មហារីក​តែ​ម្តង​។

ក្រុម​ស្រាវជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​កម្រិត 25-hydroxyvitamin D​ក្នុង​ឈាម​ខ្ពស់​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​រហូត​ដល់ ៥០​ភាគរយ​ឯណោះ បើសិនជា​យើង​ប្រៀបធៀប​នឹង​ស្ត្រី​ដែល​មាន​សារធាតុ​នេះ​ទាប​ក្នុង​ឈាម​។

ប្រភព​ធម្មជាតិ​នៃ​វីតាមីន D

១-ត្រី​កំប៉ុង សា​ឌី​ន និង​ធូ​ណា
២- ត្រី​សម្បូរ​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D ដែរ ដូច​ជា ត្រី​សាល​ម៉ុង​ជាដើម
៣- ផ្សិត
៤- ពន្លឺព្រះអាទិត្យ
៥- ទឹកដោះគោ​គ្រប់​ប្រភេទ
៦- ស៊ុត​ផ្នែក​កណ្តាល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ