ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​តាម​ខេត្ត​ចាប់ផ្តើម​ប្តូរ​ឥរិយា​បទ​ទិញ​ដី​ឡូត៍​សង់ផ្ទះ​សម្រាប់​រស់នៅ និង​ធ្វើ​អាជីវកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​អាជីវកម្ម​ដី​ឡូត៍​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​តាម​ទីប្រជុំជន គេ​សង្កេត​ឃើញ​អាជីវកម្ម​មួយ​នេះ​បាន​រីកសាយ​ស្ទើរ​នៅ​គ្រប់​តំបន់​សក្តានុពល​តាម​បណ្តា​ខេត្ត​ក្នុង​រយៈ​ចុង​ក្រោយ​នេះ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​មាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​នៃ​ការ​រស់នៅ​របស់​ខ្លួន​ជា​សន្សឹម​ៗ ពី​ការ​រស់នៅ​បែប​ប្រមូលផ្តុំ​ជាមួយ​ឪពុក​ម្តាយ ងាក​មក​ទិញ​ដី​ឡូត៍​សាងសង់​ផ្ទះ​រស់នៅ​ដាច់​ដោយឡែក​សម្រាប់​ធ្វើ​អាជីវកម្ម ។ បើ​តាម​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​ទន្លេបាទី ខេត្តតាកែវ បានឱ្យ​ដឹង​ថា​មូលហេតុ​ដែល​អ្នកស្រី​មិន​ចង់​រស់នៅ​ក្នុងភូមិ​បែរមក​ទិញ​ដី​ឡូត៍​សាងសង់​ផ្ទះ​នេះ​ដោយសារ​ទីតាំង…

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​អាជីវកម្ម​ដី​ឡូត៍​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​តាម​ទីប្រជុំជន គេ​សង្កេត​ឃើញ​អាជីវកម្ម​មួយ​នេះ​បាន​រីកសាយ​ស្ទើរ​នៅ​គ្រប់​តំបន់​សក្តានុពល​តាម​បណ្តា​ខេត្ត​ក្នុង​រយៈ​ចុង​ក្រោយ​នេះ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​មាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​នៃ​ការ​រស់នៅ​របស់​ខ្លួន​ជា​សន្សឹម​ៗ ពី​ការ​រស់នៅ​បែប​ប្រមូលផ្តុំ​ជាមួយ​ឪពុក​ម្តាយ ងាក​មក​ទិញ​ដី​ឡូត៍​សាងសង់​ផ្ទះ​រស់នៅ​ដាច់​ដោយឡែក​សម្រាប់​ធ្វើ​អាជីវកម្ម ។

បើ​តាម​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​ទន្លេបាទី ខេត្តតាកែវ បានឱ្យ​ដឹង​ថា​មូលហេតុ​ដែល​អ្នកស្រី​មិន​ចង់​រស់នៅ​ក្នុងភូមិ​បែរមក​ទិញ​ដី​ឡូត៍​សាងសង់​ផ្ទះ​នេះ​ដោយសារ​ទីតាំង ឬ​ដី​ឡូត៍​នេះ​នៅ​ជាប់​ផ្លូវជាតិ​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​លក់ដូរ​តិចតួច​នា​ពេល​ខាង​មុខ ខណៈ​ទីតាំង​នោះ​វា​នី​តាម​បណ្តោយ​ផ្លូវ​ទៅ​តំបន់​ទេសចរណ៍ និង​ក្បែរ​គម្រោង​ព្រ​លាន​យន្ត​ក្នុង​ខេត្តកណ្តាល ។

ដោយឡែក​អ្នកស្រី ឈួ​ន ស​ម្ភ​ស្ស រស់នៅ​ភូមិ​ទន្លេបាទី ខេត្តតាកែវ​ដែរ​នោះ​បានឱ្យ​ដឹង​ថា «​ចំពោះ​ខ្ញុំ​ការ​ទិញ​ដី​ឡូត៍​សាងសង់​ផ្ទះ​ថ្មី មិន​ព្រម​សង់ផ្ទះ​នៅ​ក្នុងភូមិ ដោយសារ​ទីតាំង​នេះ​វា​នៅ​ជិត​កន្លែង​ទេសចរណ៍ និង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​តំបន់​ទេសចរណ៍​ផ្សេង​ទៀត ហើយ​នៅ​ពេល​ខាង​មុខ​នឹង​មាន​គេ​ធ្វើ​ព្រ​លាន​យន្តហោះ​នៅ​ជិត​នេះ​ដែរ ។ លើស​ពី​នេះ​ខ្ញុំ​ធ្លាប់​រស់នៅ​នៅ​ក្បែរ​តំបន់​នេះ​យូរ​មក​ហើយ​» ។

អ្នកស្រី​បញ្ជាក់​ថា «​ខ្ញុំ​ចង់​ចេញ​ទៅ​រស់នៅ (​សង់ផ្ទះ​) ជាប់​ផ្លូវជាតិ​នេះ ព្រោះ​ដី​នៅ​ជាប់​ថ្នល់ជាតិ​មាន​ទីតាំង​ល្អ​ជាង​ដី​នៅ​ក្នុងភូមិ ហើយ​មាន​ចរាចរណ៍​ច្រើន​មាន​មនុស្ស​ចេញចូល​ច្រើន​ងាយស្រួល​រកស៊ី ព្រោះ​តម្លៃ​ដី​ឡូត៍​ដែល​គេ​ពុះ​លក់​ជា​ទូទៅ​តម្លៃ​អាច​ទទួលយក​បាន​» ។ អ្នកស្រី ឈួ​ន ស​ម្ភ​ស្ស បន្ត​ថា​ការ​ទិញ​ដី​ឡូត៍ នៅ​ក្នុង​តំបន់​សម្រាប់​សង់ផ្ទះ​រស់នៅ និង​ប្រកប​អាជីវកម្ម​តិចតួច​នៅ​ក្នុង​តំបន់​នេះ​មិនមែន​ពេញ​និយម​តែ​អ្នកស្រី​នោះ​ទេ ពោល​ពលរដ្ឋ​ដែល​មាន​ប្តី​ប្រពន្ធ​ជំនាន់​ក្រោយ​នេះ​ភាគច្រើន​ងាក​មក​ទិញ​ដី​ឡូត៍ ខ្លះ​ប្រើ​សេវា​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន ។

អ្នកស្រី​លើក​ឡើង​ថា​« នៅ​ក្នុង​តំបន់​នេះ មានការ​រកស៊ី​ដី​ឡូត៍​ច្រើន​ហើយ​តម្លៃ​ក៏​ខុស​ៗ​គ្នា ។ ចំពោះ​ពលរដ្ឋ​ដែល​មក​ទិញ​ដី​ឡូត៍ បើ​តាម​ខ្ញុំ​សង្កេត​មើល​ភាគច្រើន​ឃើញ​ជា​ប្រជាពលរដ្ឋ​ក្នុងស្រុក ដូច​ជា​ឪពុក​ម្ដាយ​ដែល​មានកូន​ទើបតែ​រៀប​ការ​ហើយ​ថ្មី​ៗ គឺ​គាត់​ទិញ​ចែក​ឲ្យ​កូន ឬ​គូ​ស្វាមីភរិយា​ដែល​ជា​អ្នកធ្វើការ​ងារ​ក៏​គាត់​ទិញ​ដោយ​ប្រើ​សេវាកម្ម​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន​ដែរ​» ។
លោក ដួង ពៅ អ្នក​មើល​ការ​ខុស​ត្រូវ​ប្រចាំ​គម្រោង​ដី​ឡូត៍​មួយ​កន្លែង​ក្នុងភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​បានឱ្យ​ដឹង​ថា​គម្រោង​ដី​ឡូត៍​ដែល​មាន​ទំហំ​ផ្ទៃដី​ប្រហែល ២ ហិ​កត ពុះ​ចែក​ជា ១១២ ឡូត៍​ក​ន្ល​មកនេះ​ខាង​ក្រុមហ៊ុន​លក់​អស់​បាន​ជាង ៣០ ឡូត៍ ហើយ​ដី​មួយ​ឡូត៍​នៅ​ជាប់​ផ្លូវជាតិ (​ជួរ​មុខ​) ថ្លៃ​ប្រមាណ ៣,៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ដី​ឡូត៍​ជួរ​ខាងក្នុង​មាន​តម្លៃ​ចន្លោះ​ពី ១,៣ ទៅ ១,៤ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក ដួង ពៅ​បញ្ជាក់​ថា «​គម្រោង​នេះ​មានការ​ចាប់អារម្មណ៍​ក៏​ដូច​ជា​ការ​ទាក់ទង​សួរនាំ​ពី​តម្លៃ​ច្រើន​មក​ពី​សំណាក់​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ ។ អ្នកខ្លះ​ចង់​ទិញ​ទុក​លក់​បន្ត ខ្លះ​ទៀត​ទិញ​ទុក​ធ្វើ​លំនៅ​ស្ថាន​សម្រាប់​ការ​រស់នៅ ឬ​ក៏​ទុក​សាងសង់​សម្រាប់​ប្រកប​មុខរបរ​ដូច​ជា បើក​កន្លែង​ជួសជុល​រថយន្ត​ជាដើម ។ ដោយឡែក​ប្រជាជន​នៅ​ក្នុង​តំបន់​ក៏​មានការ​ចាប់អារម្មណ៍​ច្រើន​ដែរ ប៉ុន្ដែ​ប្រជាជន​មានការ​ខ្វះខាត​ថវិការ​សម្រាប់​ទិញ​តែ​ខាង​ក្រុមហ៊ុន​ក៏​មានកម្ម​វិធី​បង់​រំលស់​ជូន​គាត់​បាន​ដែរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ