ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង ម៉ា​និច្ច គ្រង​ឈុត​បុរាណ «​អប្សរា​ទម្លាក់​​​សក់​ចង​» ពិតជា​ប្លែក​ភ្នែក​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ដួង ម៉ា​និច្ច ដែល​កំពុង​ល្បី​រឿង​សាង​ស្នេហ៍​ជាមួយ​តារា​ប្រុស​វ័យក្មេង ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ប្តូរ​រសជាតិ​ថ្មី​ក្នុង​ការ​សម្ដែង​ជាមួយ​លោក សេង មង្គល…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ដួង ម៉ា​និច្ច ដែល​កំពុង​ល្បី​រឿង​សាង​ស្នេហ៍​ជាមួយ​តារា​ប្រុស​វ័យក្មេង ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ប្តូរ​រសជាតិ​ថ្មី​ក្នុង​ការ​សម្ដែង​ជាមួយ​លោក សេង មង្គល ។ តារា​ទាំង ដួង​នេះ​សុទ្ធតែ​មាន​ស្នាដៃ​ច្រើន​ដូច​គ្នា ។

អ្វី​ដែល​កាន់តែ​ប្លែក​ជាង​នេះ​ទៀត​នោះ គឺ ដួង ម៉ា​និច្ច ស្រាប់តែ​ជ្រើសរើស​ឈុត​សម្លៀក​បំពាក់​បុរាណ​ដែល​តុបតែង​យ៉ាង​ស្រស់​ប្រណីត មាន​មកុដ​គ្រង​ពីលើ​ដែល​ស័​ក្កិ​សមជា​មួយ​ទម្រង់​មុខ និង​រូបរាង​តូច​ច្រឡឹង​របស់​នាង​តែ​ម្តង ។ ជាង​នេះ​ទៅ​ទៀត បើ​ទោះជា ដួង មា​និច្ច ចូល​ចិត្ត​តុបតែង​កាយ​បែប​សិច​ស៊ី​ក៏​ជា​ញឹក​ញយ​ស្រី​ស្អាត​សម្បុរ​ស្រអែម​រូប​នេះ រមែង​បង្ហាញ​អ្វី​ដែល​ជា​វប្បធម៌​ខ្មែរ​បន្សល់​ទុក​តាំងពី​ច្រើន​រយ​ឆ្នាំ​មុន ដូច​ជា​រើស​យក​សម្លៀក​បំពាក់​បុរាណ​មក​គ្រង​ឲ្យ​យុវវ័យ​ក្រោយ​បាន​ជ្រាប និង​ឈ្វេងយល់ ។

ដួង ម៉ា​និច្ច និយាយ​ថា នេះ​ជា​ឈុត «​អប្សរា​ទម្លាក់​សក់​ចង​» ដែល​ចងក្រង​ប្រភព​លើ​ជញ្ជាំង​ប្រាសាទខ្មែរ​យើង ។ ជា​ការ​ពិត​ឈុត​បុរាណ​នេះ គឺថា​នាង​អត់ធន់​ណាស់ រឹប​រាង​តាំងពី​ផ្នែក​ក្បាល​មក​ដល់​ដងខ្លួន ។ ហេតុ​តែ​ចង់​ឲ្យ​មានការ​ទទួលស្គាល់​ពី​មហាជន និង​យុវជន​សម័យ​ថ្មី នាង​ខំអត់​ធ្មត់​ក្នុង​ន័យ​រក្សា​អត្ត​សញ្ញាណ​​ខ្មែរ ក៏​ដូច​ជា​អ្នកសិល្បៈ​មួយ​ដួង​ត្រូវ​តែ​ចូលរួម​លើក​ស្ទួយ​សិល្បៈ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ