ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ដឹង​រាយការណ៍​ភ្លាម​… ឆ្មក់​ចូល​ឃើញ​​ស្តែង​ជុំ​គ្នា​សម្ងំ​បឺត​បង្ហុយ​ក្នុងផ្ទះ (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ម្កាក់ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ពួច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ចាប់​ខ្លួន​កាលពី​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ម្កាក់ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ពួច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ចាប់​ខ្លួន​កាលពី​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ ខណៈ​ពេល​ដែល​ជន​សង្ស័យ​ទាំងនេះ​កំពុង​ជួបជុំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​១​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ប្រាំបី​មុម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ សែ​ម ចិត្រ ហៅ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​រការ ឃុំរ​ការ ស្រុក​កណ្តាលស្ទឹង ជា​អ្នក​ជួញដូរ​ផង និង​ប្រើប្រាស់​ផង​ដែរ​។ ចំណែក​បក្សពួក​ដែល​រត់គេច​ខ្លួន​រួច​នោះ ម្នាក់​ឈ្មោះ ស៊ូ សុ​ផានិត អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ប្រាំបី​មុម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល គឺជា​អ្នក​ផ្តល់​ទីតាំង​សម្រាប់​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន រត់គេច​ខ្លួន​បាត់ និង​ម្នាក់​ទៀត​ឈ្មោះ សុខ ធឿ​ន អាយុ​៣៥​ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​ក្នុងភូមិ​រការ ឃុំរ​ការ ស្រុក​កណ្តាលស្ទឹង គឺជា​មុខសញ្ញា​ប្រើប្រាស់​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​ក្នុង​ខណៈនោះ​នគរបាល​បាន​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​, ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង​, ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​កូន​កាបូប​ដាក់​ថ្នាំ​ញៀន​២​ផង​ដែរ​។

បើ​តាម​នគរបាល និយាយ​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​នោះ ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ជួបជុំ​គ្នា​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​មួយ​នោះ ហើយ​ត្រូវ​បែក​ការណ៍​ដឹង​ដល់​អ្នក​ភូមិ ។ ខណៈនោះ​អ្នក​ភូមិ​បាន​រាយការណ៍​ជូន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ទើប​កម្លាំង​ផ្នែក​ខាងលើ​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ម្កាក់ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ពួច ធ្វើការ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​តែ​ម្តង ប៉ុន្តែ​ពេល​កម្លាំង​ទៅ​ដល់​ជនសង្ស័យ​ហាក់​ដឹងខ្លួន​មុន ក៏​រត់​សម្រុក​ចេញ​គេចខ្លួន ហើយ​កម្លាំង​ចាប់​បាន​ម្នាក់ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន​រួច​បាត់​ស្រមោល​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​កម្លាំង​បាន​ឆែកឆេរ​ក្នុងផ្ទះ​នោះ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ រួម​ជាមួយ​វត្ថុ​តាង​ដូច​រៀបរាប់​ខាងលើ ហើយ​ក្រោយ​ពី​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំ​ញៀន​នោះ​គឺជា​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅ​ម្តុំ​ផ្សារ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​ខ្លួន​ទិញ​ម្តង​ៗ​ចំនួន​៥០០,០០០ រៀល ដើម្បី​យក​មក​លក់​បន្ត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ