ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ម្នាក់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​បំបាត់​ការ​នឿយ​ហត់​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នារី​វ័យ​ក្មេងម្នាក់​បម្រើ​ការ​ក្នុង​ហាង​ផឹក​ស៊ី​ពេល​យប់​នៅ​ក្បែរ​ផ្សារ​អូប្ញស្សី​ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន​ រួម​ជាមួយ​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​មួយ​កញ្ចប់​ កាល​ពី​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ ​ខណៈ​ពេល​កំពុង​ទិញ​ថ្នាំ​ញៀន​​នៅ​តាម​ផ្លូវ​ឌឿង​ហែម​ខាង​ក្រោយក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ qb ក្បែរ​ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​ ។

នារី​សង្ស័យឈ្មោះផូ ចិន្តា អាយុ​១៧​ឆ្នាំ​ ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ប្លុក​ខាង​ក្រោយ​ក្រុម​ហ៊ុន qb បាន​ឱ្យ​ដឹង​ថា នាង​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយតាម​ការ​ណែ​នាំ​ពី​មិត្ត​ភក្តិ​រួម​ការ​ងារ​ មូល​ហេតុ​ដើម្បី​បំបាត់​ការ​ងងុយ​ដេក​ និង​នឿយ​ហត់​នៅ​ពេល​បម្រើ​ការ​ងារ​រត់​តុ​នៅ​ពេល​យប់​រហូត​ដល់​ម៉ោង​៣ទៅ​ម៉ោង​៤ទៀប​ភ្លឺ​​។

ទោះ​ជា​យ៉ាង​ណា នារីសង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ​នាំ​ទៅធ្វើ​កំណត់​ហេតុ​ដើម្បី​បញ្ជូន​ទៅ​ថ្នាក់​លើ​ចាត់​ការ​ជា​បន្ត​ទៀត​៕