ក្រុមការងារចរចារវាង CPP និង CNRP ចាប់ផ្តើមពិភាក្សាហើយនៅព្រឹកនេះ
រាជធានីភ្នំពេញ៖ ក្រុមការងារចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមចូលតុចរចាហើយនៅម៉ោង ៩ព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១៤ នៅវិមានព្រឹទ្ឋសភា ។
ខាងក្រុមចរចា CPP រួមមាន លោក ព្រំ សុខា លោក សក់ សេដ្ឋា និង កើត រិទ្ឋ រីឯខាងក្រុមចរចា CNRP រួមមានលោក សុន ឆ័យ លោក គួយ ប៊ុនរឿន និង លោក ញ៉ែម បុញ្ញប្ញទិ ។ ក្នុងកិច្ចពិភាក្សានៅព្រឹកនេះដែរ ភាគីទំាងពីរនឹងធ្វើការជជែកពីការកែទម្រង់ប្រព័ន្ឋបោះឆ្នោត និងមានរបៀបវារៈមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ