ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវប្លែក​​ៗ​លើ​ពិភព​​លោក​គួរ​ឱ្យ​ចាប់​អារម្ម​ណ៍​​

11 ឆ្នាំ មុន

១-ព្រិល​ធ្លាក់​នៅអាមេរិក​​
ព្រិល​​​​​​និង​​ទឹកកក​គ្រប​ដណ្តប់​​​លាត​សន្ធឹង​​លើ​​ទន្លេ​​​មីស៊ីស៊ីពី​ និង​ទីក្រុង​​សង់​ល្វី​ ​កាល​ពី​​ពេល​ ថ្មី​ៗ​កន្លង​ទៅ​ ​​​។

១-ព្រិល​ធ្លាក់​នៅអាមេរិក​​
ព្រិល​​​​​​និង​​ទឹកកក​គ្រប​ដណ្តប់​​​លាត​សន្ធឹង​​លើ​​ទន្លេ​​​មីស៊ីស៊ីពី​ និង​ទីក្រុង​​សង់​ល្វី​ ​កាល​ពី​​ពេល​ ថ្មី​ៗ​កន្លង​ទៅ​ ​​​។

២-​ចង់​ក្លាយ​​ជា​មេ​ដឹក​នាំ​
អ្នក​​ទី​ក្រុង​ប៉េតូស្គី​ ​រដ្ឋ​មី​ស៊ី​ហ្គេន​ សហ​រដ្ឋ​អាមេរិក​​ មាន​ភាព​កក់​ក្តៅចំពោះ​​ក្រុ​ម​វីរ​បុរស​ ដែល​តែ​ង​ខ្លួន​ជា​កង​ការ​ពារ​​សន្តិ​សុខ​​នៅ​លើ​ដង​​ផ្លូវ​​ក្នុង​ពេល​រាត្រី​ ។ ​ប៉ុន្តែ​​មាន​ថ្ងៃ​មួយ​​ពួក​គេ​​បាន​ឈ្លោះ​ប្រកែក​គ្នា​បង្ក​ការ​ភ័យ​ខ្លាច​​ដល់​អ្នក​ស្រុក​។​នៅ​ពេល​​ប៉ូលិស​ទៅ​ស៊ើប​អង្កេត​​ ទើប​ដឹង​ថា​ ​ពួក​គេ​​ឈ្លោះ​ប្រកែក​​គ្នា​ចង់​​ធ្វើជា​​មេ​ដឹក​នាំ​ ។

៣-​ទិវា​បុណ្យ​រត់​បាច​ពណ៌​
ក្រុម​អ្នក​ចូល​រួម​​ក្នុង​ពិធី​បុណ្យ«រត់​បាច​ពណ៌» ជា​ប្រពៃ​ណី​​ប្រចាំ​​ឆ្នាំ​នៅ​​ក្រុង​ស៊ីដនី​ ​ប្រទេស​​​អូស្ត្រាលី​ បាច​ពណ៌​ក្រោយ​ពី​​បញ្ចប់​​ការ​រត់​​​ក្នុង​ចំងាយ​​ផ្លូវ​៥គីទ្បូ​ម៉ែត្រ​ ​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ២០១៤​ ។

៤-​សេះ​ចម្លាក់​​ចំនួន​​៨ក្បាល​បង្ហាញ​លើ​ចង្អុល​ដៃ​
លោកលី ឈី​ស៊ី​ វិចិត្រករ​ជន​ជាតិ​ចិន​ ​បង្ហាញ​​រូប​សេះ​ចម្លាក់​ដ៏​តូច​ចំនួន​៨ក្បាល​​លើ​ភ្លុក​ដំរី​ ដែល​​ផ្នែក​ទទឹង​ប្រវែង​៣មីល្លី​ម៉ែត្រ និង​បណ្តោយ​​៦មីល្លីម៉ែត្រ​ ​សម្រាប់​​ស្វាគមន៍​​ឆ្នាំ​ថ្មី​ឆ្នាំ​សេះ ។

៥-​របាំលេង​ស្គី​រប​ស់​ស្ត្រី​កូរ៉េ​ខាង​ជើង​
ស្ត្រី​កូរ៉េ​ខាង​ជើង​ បង្ហាញ​ក្បាច់​​រាំ​ជិះ​ស្គី​លើ​ទឹក​កក​ ​ក្នុង​ពិធី​បុណ្យ​​​ជិះ​ស្គី​លើ​ទឹក​កក​លើក​ទី​១៥​ ​នៅ​តំបន់​​​គ្រប់​គ្រង​​ស្វយ័​ត​ហេលុង​ដាំង​ ភាគ​ខាងកើត​ឆៀង​ខាង​ជើង​ ប្រទេស​ចិន​ ។ ​នោះជា​ទិវា​បុណ្យ​មួយ​ក្នុង​រដូវ​រងា​ ដោយ​មាន​អ្ន​ក​ទេស​ចរ​ចូល​រួម​​ជាង​២៨,៥​លាន​​នាក់​ ក្នុង​អំទ្បុង​​ពេល​២​ឆ្នាំ​កន្លង​ទៅ  ។

៦-​លេង​ប៉ា​តម្សៅ
បុរស​-ក្រមុំ​កូទ្បុំ​ប៊ី សប្បាយ​រី​ក​រាយ​​លេង​បា៉ត​ម្សៅ​នៅ​ទី​ប្រជុំជន​ ​ក្នុង​ពិធី​​បុណ្យ​ប្រពៃ​ណី​​មួួយ​​​ក្នុង​ទី​ក្រុង​កូទ្បុំ​ប៊ី​ ។ យូណេស្កូ បាន​ចុះ​បញ្ជី​ពិធី​​បុណ្យ​នោះ​ ជាបេតិកភណ្ឌ​ពិភព​លោក​ ​ផ្នែក​វប្ប​ធម៌​​ កាល​ពី​ឆ្នាំ២០០៩​ ។
៧-​បង្ហាញ​​សមាជិក​​កូ​ន​សត្វ​ ​
«ប៉ា​វ​ ប៉ាវ​» ជា​ផេន​​ដា​ញីអាយុ​ជាង​១ឆ្នាំ​ ​អង្គុយ​​បង្អូត​រាង​​នៅ​ទី​​សាធារណៈ​​លើក​​ដំបូង​​ ក្នុងឧទ្យាន​សត្វ​​វ៉ាស៊ីន​តោន​ ​ក្រោយ​ពី​កើត​​កាល​ពីថ្ងៃ​ទី​​២៣​ សី​ហា​ ឆ្នាំ​២០១២ ​បច្ចុប្បន្ន​​មាន​ទម្ងន់​​៧,៦៥​គីទ្បូ​ក្រាម​ ។
ចំណែក​នៅ​ឧទ្យាន​សត្វ​ប្រ៊ូក​ហ្វ៊ីល​ រដ្ឋ​អីុ​លី​ណយ​ ​ម​ាន​​សមា​ជិក​ថ្មី​ជា​កូន​​ភេ​ កើត​កាល​ពី​ថ្ងៃ​ទី​​១​ មករា​ ឆ្នាំ​២០៤ និង​ក្លាយ​ជា​សមាជិ​ក​​លើក​ដំបូង​ក្នុងឧទ្យាន​ ។ 

៨-​អាវ​ទ្រនាប់​​បុរស​
​​ក្រុម​​ហ៊ុន​កាត់​ដេរ​​សម្លៀក​បំពាក់​​មួយ​នៅ​ជប៉ុន​ បាន​ផលិត​អាវ​ទ្រនាប់​សម្រាប់​បុរស​​   ប្រសិន​​បើ​បុរស​​ចង់​ពាក់អាច​សា​ក​ល្បង​ និង​មួយ​ឈុត​មាន​តម្លៃ​​ពី​១៥​ទៅ​៣០​ដុល្លារ​ ។

៩-​ឆេះ​អស់​​ទាំង​ស្រុង​​​​អគារ​​នៅ​សហ​រដ្ឋ​អាមេរិក​
​ព្រះ​អគ្គី​បាន​ឆាប​​ឆេះ​​អគារ​​មួយ​ខ្នង​​មាន​តម្លៃ​៤​លាន​ដុល្លារ​ ​នៅ​តំបន់​​ឥណ្ឌៀន​ហ៊ីល​​ រដ្ឋ​អូហាយ​យ៉ូ កាល​ពី​ពេល​ ថ្មី​ៗ​កន្លង​​មក​ ​​។ ​​អាជ្ញា​ធរ​​​បាន​ចំណាយ​ពេល​​៧ម៉ោង​​ ទើប​ពន្លត់​ភ្លើង​នោះ​បាន​ ​។

១០-​ឆ្កែ​ឈរ​​ជើង​២នៅ​មាត់​សមុទ្រ​
«ឆ្កែ​ប៊េន​នី» អាយុ​៥ឆ្នាំ​ ឈរ​ជើង​២​នៅ​ឆ្នេរ​សមុទ្រ​​ និង​មាន​រោម​​​ត្រចៀក​ បះ​ច្រូង​​ប្រៀប​ដូច​​​ទន្សាយ​ ធ្វើ​ឱ្យ​មនុស្ស​​​ម្នា​ចាប់​អារម្ម​ណ៍​មើល​ ៕