ខេត្ត​ព្រះ​សីហ​នុ​ធ្ងន់ធ្ងរមួយ​ហើយ យ៉ាងណា​សូមកុំ​ឱ្យ​ខេត្តកំពត​ទៀត


ខេត្តកំពត ៖ អំពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ទោះបី​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​យប់​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​ផង​នោះ​ក៏​ដោយ បើ​គិត​ត្រឹម​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ នេះ ។

​តាម​ការ​ពិនិត្យ​ស្ថានភាព​ទឹក​ជាក់ស្តែង​គឺ​ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ក្នុង​ក្រុង​កំពត​ដែល​រង​ការ​លិចលង់​ជា​ច្រើន​ផ្លូវ​ផង​ដែរ និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តោយ​ដងព្រែក​កំពត ក្នុងភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ នោះ​ក៏​រង​ការ​លិចលង់​មួយ​ចំនួន​ដែរ​ផង​ដែរ ។

ជា​ពិសេស​ផ្លូវ​ជុំវិញ​ផ្សារ​សាមគ្គី​ទីរួមខេត្ត ប៉ុន្តែ​មក​ដល់​ពេល​នេះ​គិត​ត្រឹម​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ទឹកបាន​ស្រក់​អស់​វិញ​ហើយ ប៉ុន្តែ​នៅ​កន្លែង​លក់ដូរ​ក្នុង​ផ្សារ​នៅ​មានទឹក​ដក់​កន្លែង​ខ្លះ​ៗ​ជា​អន្លើ​តែបើ​ទោះបី​នៅ​មានទឹក​ដក់​ខ្លះ​ក្នុង​ផ្សារ​ក៏​ដោយ​ក៏​មិន​រំខាន​ដល់​បងប្អូន​ប្រជាជន និង​អាជីវករ​លក់ដូរ​ដែរ​គឺ​នៅ​លក់ដូរ​បានជា​ធម្មតា ។

ចំណែក​ទឹក​ព្រែក​កំពង់បាយ​វិញ​ទោះបី​ចិន​បើកទ្វារ​ទំនប់​ដើម្បី​បន្ថយ​កំណើន​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ជួរ​ភ្នំ​កំចាយ​ដោយសារ​ភ្លៀង​ខ្លាំង​កាលពី​យប់​ក៏​ដោយ ក៏​ស្ថានភាព​ទឹក​ព្រែក​មិន​បាន​ឡើង​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​នោះ​ដែរ ។

ក្នុង​ស្ថានភាព​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កើតឡើង​នៅ​ក្នុង​ទឹកដី​ក្រុង​កំពត​ប៉ុន្មាន​ថ្ងៃនេះ​អាជ្ញាធរ​គ្រប់​ថ្នាក់​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក​ដើម្បី​ត្រៀមលក្ខណៈ​ចុះ​ជួយ​សង្គ្រោះ​ដល់​ប្រពល​រដ្ឋ​ដែល​គ្រោះ​ដោយ​ទឹកជំនន់​នេះ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ