ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​! មុខសញ្ញា​យ៉ាង​សកម្ម​បំផុត​តាម​ឃ្លាំមើល​ជា​ប្រចាំ ចាប់​បាន​ហើយ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន នេះ​បើ​យោង​តាម​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ ឈ្មោះ អេ​ង សំអាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការ​ស្រុក​សំពៅ​លូន ធ្វើការ​បង្ក្រាប​បាន​ជាមួយនឹង​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដកហូត​។

បើ​យោង​តាម​របាយការណ៍​ខាងលើ​បន្ត​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​រឹបអូស​បាន​នោះ​រួម​មាន​៖ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​08​ថង់​, ម៉ូតូ​ចំនួន​១​គ្រឿង សម្រាប់​ជិះ​ធ្វើ​សកម្មភាព និង​សម្ភារ​:​សម្រាប់​ចូក​ថ្នាំ​ញៀន រួម​ទាំង​ថង់​សម្រាប់​វេច​ខ្ចប់​ជា​ច្រើន​ទៀត​ផង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​បំផុត​​ដែល​កម្លាំង​ជំនាញ​តែងតែ​តាម​ឃ្លាំមើល​ជា​ប្រចាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាមួយនឹង​វត្ថុ​តាង​ជា​ច្រើន​ទៀត​ផង​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ