រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៧ កុម្ភៈ ២០១៤ ថា តាមយន្តការ នៃអនុលោមភាព «ក្រមសីលធម៌» សម្រាប់វិស័យឧស្សាហកម្មស្រូវកម្ពុជា ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងដោយមានការចូលរួមពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងតំណាងអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមទាំងតំណាងសហព័ន្ធអ្នកនាំអង្ករកម្ពុជា ជាច្រើនទៀត។
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសមាគមន៍អ្នកនាំចេញអង្ករកម្ពុជា បានផ្សព្វផ្សាយការបង្កើត និងទទួលស្គាល់នូវ «ក្រមសីលធម៌» សម្រាប់ការពារសុច្ចរិតភាពប្រភពដើមស្រូវ និងអង្ករកម្ពុជា។ សេចក្តីប្រកាសជាផ្លូវការនូវក្រមសីលធម៌នេះ មានគោលបំណងធានាដល់ការប្រតិបត្តិប្រកបខ្ជាប់ខ្ជួនរបស់អ្នកនាំចេញអង្ករកម្ពុជា ទំាងអស់ទាក់ទងនឹងប្រភពដើមអង្ករនាំចេញកម្ពុជា។
ជាមួយការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម យន្តការនៃការអនុវត្តន៍តឹងរឹងនូវក្រមសីលធម៌នេះ មិនត្រឹមតែសម្រាប់ការពារសុច្ចរិតភាពប្រភពដើមស្រូវ និងអង្ករកម្ពុជា ពីការក្លែងបន្លំប៉ុណ្ណោះទេ ប៉ុន្តែ យន្តការនេះ ក៏ជួយធានាដល់ការប្តេជ្ញារបស់សមាគមន៍អ្នកនាំចេញអង្ករកម្ពុជា ក្នុងកិច្ចការពារភាពអនុគ្រោះពាណិជ្ជកម្មស្ថិតក្រោមក្រមខណ្ឌអ្វីៗ ទំាងអស់លើកលែងសព្វាវុធ ដែលជួយជ្រោមជ្រែងដល់ប្រជាកសិករកម្ពុជា នៅតាមជនបទចាកផុតពីភាពក្រីក្រ។
ព័ត៌មានបន្ថែម និងការស្នើសុំឯកសារ «ក្រមសីលធម៌» សូមអញ្ចើញទំនាក់ទំនង លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទៈ ៨៥៥ ១៧ ៥១៣ ៧៧៧ អ៊ីម៉ែល kenratha_ait@yahoo.com, លោក វ៉ាន់ ដេវិត វិចិត្រ អគ្គលេខាធិការរង នៃសម្ព័ន្ធអ្នកផលិតស្រូវ និងនំាចេញអង្ករកម្ពុជា ទូរស័ព្ទ៖ +៨៥៥ ១៧ ៨៨៧ ៧៨៨ អ៊ីម៉ែល vandavid@arpecrice.com,
លោក អ៊ឹង សុទ្ធី មន្ត្រីទំនាក់ទំនងនៃសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា ទូរស័ព្ទ +៨៥៥ ១៦ ៩៦៥ ៤៥៦ អ៊ីម៉ែល sothy.ung@fedocrex.com, លោក លីម គីមឃុង អនុប្រធានសមាគមនាំចេញអង្ករកម្ពុជា ទូរស័ពុ្ទ ៨៥៥ ៧៨ ៩៩០ ៩៩៩ អ៊ីម៉ែល contact@riceassociation.com៕
ចែករំលែកព័តមាននេះ