ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកបម្រើ​​ម្នាក់ ​ត្រូវ​ជន​ដៃដល់​​៤នាក់​​វាយ​នៅ​មុខ​​ម្ចាស់​​ផ្ទះ​រង​របួសធ្ងន់ និងគំរាម​​សម្លា.ប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​អ្នក​​បម្រើ​​ម្នាក់ ត្រូវ​ជនដៃដល់​មានគ្នាបួន​នាក់​​លើកគ្នា​មក​វាយ បណ្តាល​ឲ្យរង​​របួស​កក​ឈាម​ក្នុង​ភ្នែក និង​គំរាម​សម្លា.ប់​​នៅ​​មុខ​ម្ចាស់ផ្ទះ​​ កាល​ពីវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​​​​ទី​១៦ ​កុម្ភៈ ​២០១៤ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូទី​៣ ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ ។

រាជធានីភ្នំពេញ ៖ ស្ត្រី​អ្នក​​បម្រើ​​ម្នាក់ ត្រូវ​ជនដៃដល់​មានគ្នាបួន​នាក់​​លើកគ្នា​មក​វាយ បណ្តាល​ឲ្យរង​​របួស​កក​ឈាម​ក្នុង​ភ្នែក និង​គំរាម​សម្លាប់​​នៅ​​មុខ​ម្ចាស់ផ្ទះ​​ កាល​ពីវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​​​​ទី​១៦ ​កុម្ភៈ ​២០១៤ ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉ូទី​៣ ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ  ។

បើតាម​ប្រភព​ពី​ម្ចាស់ផ្ទះ​​បាន​ឱ្យ​ដឹងថា ​ស្ត្រី​បម្រើ​នោះ​ឈ្មោះ​គឹម មួយ អាយុ​៣២​ឆ្នាំ ។ ​ចំណែក​ជនដៃដល់ទំាងបួននាក់ត្រូវ​បានគេ​ស្គាល់​ ១-ឈ្មោះ​គឹម ស៊ូ ​ភេទ​ស្រី រស់​នៅផ្ទះជួល​ផ្តុំចំកា​ដូង​ខណ្ឌ​ដង្កោ ​សព្វ​ថ្ងៃបម្រើ​ការ​ងារ​នៅរោង​ចក្រ​៦ជាន់​​, ២-ឈ្មោះទាវ ប៊ុន​លី ភេទប្រុស អាយុ​៣៤​ឆ្នាំ (ត្រូវ​ជាប្តីឈ្មោះ​គឹម ស៊ូ ), ៣-ឈ្មោះគឹម លី ហៅ​គាត សុខ ភេទប្រុស អាយុ​៣៣ឆ្នាំ​​​ រស់នៅ​ផ្តុំវត្ត​សន្សំ កុសល​ និង៤-ឈ្មោះ​យូ ភេទ​ប្រុស អាយុ​២៧ឆ្នាំ ​បម្រើការ​នៅហាង​ហ្វូតូកូពី​នៅក្នុងរាជធានីភ្នំពេញ។ ​

ប្រភព​បានបន្តថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​វាយ​ស្ត្រីបម្រើ​នោះ ដោយ​សារ​ការ​ឌឺ​ដង​ដាក់គ្នា​តាំង​ពី​នៅទីរួមខេត្ត​កំពត​មក​ម្ល៉េះ ។ ពេល​នោះ​ជនដៃដល់​មានបំណង​វាយ​ជនរងគ្រោះ​ តែ​ដោយ​សារ​មានមនុស្ស​ច្រើនពេក​ ទើប​ជន​ដៃដល់​មិន​ធ្វើសកម្ម​ភាព ។ ទាក់​ទិន​​នឹង​បញ្ហា​នេះ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ដាក់ពាក្យបណ្តឹង​ដល់​មន្ត្រី​មានសមត្ថកិច្ច​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី៣​រួចហើយ ។