ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​​​អគារ​​ខ្ពស់​​ចាប់ពី​​5​ជាន់​ដល់​40​​ជាន់​ មាន​​ចំនួន​​386​​​អគារ​​​​ កើន​​​11​អគារ​​​នៅ​​ឆ្នាំ​​2013

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​របស់​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​បាន​​ឱ្យ​ដឹង​ថា ​សំណង់​អគារ​ខ្ពស់ៗ​នៅ​រាជ​ធានី​ភ្នំពេញ​មាន​កម្ពស់​ចាប់​ពី​៥​ជាន់​រហូត​ដល់​ជាង​៤០​ជាន់ ​សម្រាប់​ឆ្នាំ​២០១៣ កន្លង​មក​នេះ​មាន​ចំនួន​៣៨៦​អគារដែល​បាន​សាង​សង់​រួច និង​កំពុង​សាង​សង់​ កើន​លើស​ឆ្នាំ​២០១២ ចំនួន​១១​អគារ។

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​របស់​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​បាន​​ឱ្យ​ដឹង​ថា ​សំណង់​អគារ​ខ្ពស់ៗ​នៅ​រាជ​ធានី​ភ្នំពេញ​មាន​កម្ពស់​ចាប់​ពី​៥​ជាន់​រហូត​ដល់​ជាង​៤០​ជាន់ ​សម្រាប់​ឆ្នាំ​២០១៣ កន្លង​មក​នេះ​មាន​ចំនួន​៣៨៦​អគារដែល​បាន​សាង​សង់​រួច និង​កំពុង​សាង​សង់​ កើន​លើស​ឆ្នាំ​២០១២ ចំនួន​១១​អគារ។

របាយ​ការណ៍​នេះ​​​បាន​​ឱ្យ​ដឹង​ថា ​ស្ថិតិ​​សំណង់​អគារ​​ខ្ពស់ៗ​​បាន​​សាង​​សង់​រួច ​និង​កំពុង​សាង​សង់​នៅ​រាជ​ធានី​ភ្នំពេញ ​មាន​ចំនួន​៣៨៦​អគាររួម​មាន ​អគារ​ចាប់​ពី​៥​ជាន់​ដល់​៩​ជាន់មាន​​ចំនួន​៣១០​អគារ (កើន​៧​អគារ) ចាប់​ពី​១០​ជាន់​ដល់​១៩​ជាន់​មាន​ចំនួន​៦៣​អគារ (កើន​៤) ចាប់​ពី​២០​ដល់​២៩​ មាន​៣​អគារ​ ចាប់​ពី​៣០​ជាន់​ដល់​៣៩​ជាន់​មាន​៥​អគារ ​និង​ចាប់ពី​៤០​ជាន់​ឡើង​ទៅ​មាន​១​អគារ ។​ របាយ​ការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា  ចំពោះ​សំណង់​នានា​ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ផ្តល់​លិខិត​អនុញ្ញាត​​ឱ្យ​សាង​សង់​បាន​ចំនួន​៤២១​ច្បាប់ (ថយ​ចុះ​៨៨​ច្បាប់) បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ​ក្នុង​នោះ​មាន​សំណង់​ភូមិ​គ្រឹះ​៨៧​ច្បាប់  (ថយ​ចុះ​៥​ច្បាប់) ផ្ទះ​ល្វែង​១៩៥​ច្បាប់ (ថយ​ចុះ​៥៤​ច្បាប់) សំណង់​ផ្សេងៗ​មាន​១៣៩​ច្បាប់ (ថយ​ចុះ​២៩​ច្បាប់ មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប​៤.៥២៧.៣៦៧​ម៉ែត្រ​ការ៉េ ​មាន​តម្លៃ​ប៉ាន់​ស្មាន​សរុប​១.៥១៨,៤៦​លាន​ដុល្លារ (កើន​៥០,២០%) ​និង​​ផ្តល់​លិខិត​អនុញ្ញាត​ឱ្យ​ជួស ជុល​បាន​១៣​ច្បាប់ (ថយ​​ចុះ​២​ច្បាប់) ​។ 

សំណង់​ថ្មី​គ្មាន​លិខិត​អនុញ្ញាត​មាន​ចំនួន​១៧៤​កន្លែង (កើន​៧៦​កន្លែង) ​សំណង់ខុស​ប្លង់​អនុញ្ញាត​មាន​ចំនួន​២១​កន្លែង ​(កើន​៩​កន្លែង)  និង​សំណង់​ជួស​ជុល​គ្មាន​លិខិត​អនុញ្ញាត​មាន​ចំនួន​១៩​កន្លែង ​(ថយ​ចុះ​១៤​កន្លែង) ត្រូវ​បាន​មន្ទីរ​ជំនាញ​ធ្វើ​លិខិត​ទៅ​សាលា​ខណ្ឌ​ពាក់​​ព័ន្ធ​ជួយ​អន្ត​រាគមន៍​ទប់​ស្កាត់ ។ របាយ​ការណ៍​ដដែល​នេះ​បាន​បញ្ជាក់​ថា  សាលា​រាជ​ធានី​ភ្នំពេញ​បាន​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ផ្ទះ  និង​ដី​ជា​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​៤២០​ប័ណ្ណ ថយ​ចុះ​៥១% ​ក្នុង​នោះ​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​១៨៩ ​ប័ណ្ណ​ ​(អគារ​សហ​កម្មសិទ្ធិ​១២៦​ប័ណ្ណ​) ថយ​ចុះ​៦៨% ​។

ផ្ទេរ​​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់ដី​បាន​ចំនួន​៤.០៨៦​​ប័ណ្ណ ​កើន​១៤​% បាន​ស្រង់​ទិន្នន័យ​ក្បាល​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​បាន​ចំនួន​៨.៤៩៧​ក្បាល​ដី​ សរុប​តាំង​ពីពេល​ចាប់​ផ្តើម​បាន ១៩៦.៥៣៣​ក្បាល​ដី ចុះ​ហត្ថ​លេខា​លើ​ប័ណ្ណ​កម្មសិទ្ធិ​បាន​ចំនួន​៣.៤៩៣​ប័ណ្ណ សរុប​តាំង​ពី​ចាប់​ផ្តើម​បាន​ចំនួន​១១៩.៨៣៦​ប័ណ្ណ និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​បាន​២.៤៩៧​ប័ណ្ណ​ សរុប​តាំង​ពី​ពេល​ចាប់​ផ្តើម​បាន​១០៩.៦៦៣​ប័ណ្ណ ​ហើយ​គណៈ​កម្មការ​សុរិយោ​ដី​រាជ​ធានី​បាន​ទទួល​ពាក្យ​បណ្តឹង​វិវាទ​ដីធ្លី​ចំនួន​៩​ករណី (កើន​៣​ករណី) បណ្តឹង​នៅ​សល់​ពី​ឆ្នាំ​ចាស់​មាន​៦០​ករណី​ បាន​ដោះ​ស្រាយ​រួច​៨​ករណី​ ច្រាន​ចោល​៧​ករណី ​ដក​ពាក្យ​វិវាទ​២​ករណី បញ្ជូន​ឡើង​៨​ករណី ​និង​កំពុង​ដោះ​ស្រាយ​៤៤​ករណី ៕