ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ពាក្យ​​សម្តី​គ្នាតិចតួច យក​ដាវសាមូរ៉ៃ​កា.ប់​ដេរ​អស់​៤​ថ្នេរ​​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ដោយ​សារ​ជម្លោះ​ពាក្យ​សម្តី​គ្នា​តិច​តួច​​ផ្ដើម​ចេញ​ពី​បុរស​ដែល​ជា​ជន​ជនរង​គ្រោះ បាន​​វាយ​ក្មួយ​ប្រុស​​របស់​ជន​ដៃ​ដល់​ក៏​កើត​ជា​រឿង រហូត​​ឈាន​ដល់​យក​ដាវ​សាមូ​រ៉ៃ​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យរ​ង​របួស​ធ្ងន់​បែក​ក្បាល​ហូរ​ឈាមកក្លាក់។

រាជ​ធានីភ្នំពេញ ៖ ដោយ​សារ​ជម្លោះ​ពាក្យ​សម្តី​គ្នា​តិច​តួច​​ផ្ដើម​ចេញ​ពី​បុរស​ដែល​ជា​ជន​ជនរង​គ្រោះ បាន​​វាយ​ក្មួយ​ប្រុស​​របស់​ជន​ដៃ​ដល់​ក៏​កើត​ជា​រឿង រហូត​​ឈាន​ដល់​យក​ដាវ​សាមូ​រ៉ៃ​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យរ​ង​របួស​ធ្ងន់​បែក​ក្បាល​ហូរ​ឈាមកក្លាក់។

ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៦ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី១៦ ​កុម្ភៈ ​២០១៤ ​ស្ថិតនៅ​ក្រុម​ទី២ ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យ​ដឹងថា ជន​ដៃ​ដល់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ឡាយ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ-​សង្កាត់​កើត​ហេតុ​ខាង​លើ ​។ ចំណែកឯ​ជន​រង​គ្រោះ​​​ឈ្មោះ​ពៅ ឌី​ណា ភេទ​ប្រុស អាយុ​២៩ឆ្នាំ ​រងរបួស​បែកក្បាល​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ ។

បើតាម​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខបាន​ឲ្យដឹង​ថា មុននឹង​ឈាន​ដល់​កើត​ជម្លោះ​គ្នានេះ ​គឺបណ្តាល​មកពី​ជនរង​គ្រោះ​បាន​វាយ​និង​ស្តី​ឲ្យ​ក្មួយ​របស់​ជន​ដៃ​ដល់ ​ទើប​ជន​ដៃ​ដល់មាន​ការខឹង​សម្បារ​ ក៏បង្កឲ្យទាស់​ពាក្យ​សម្តីគ្នា​យ៉ាងតឹង​សសៃរ.ក ខណៈនោះ​ជនរង​គ្រោះ​បានយក​ដំបង​ទៅ​វាយបំបែក​ពាងទឹក​របស់ជន​ដៃដល់ ជាហេតុធ្វើ​ឲ្យជនដៃ​ដល់​ខឹង ក៏​ទាញដាវសាមូ​រ៉ៃកាប់​ទៅលើជន​រង​គ្រោះ​ជា​ច្រើន​កាំបិត រហូតដេក​ដួលសន្លប់​ក្នុង​ថ្លុក​ឈាមតែម្តង​ ។ ក្រោយពីកាប់​ជនរងគ្រោះ​​ហើយនោះ ជនដៃដល់​បានរត់គេច​ខ្លួនបាត់​ស្រមោល​​ ។​​