ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​​កាត់​ទោសឪពុក​ចុង​​អាយុ​៣៣​ឆ្នាំ​ពី​បទ​រំលោ.ភ​កូន​ដើម​អាយុ​១៣​ឆ្នាំ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សំណុំ​រឿង​រំលោ.ភ​សេព​សន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​បាន​កើត​ឡើង​កាល​ពី​៥​ឆ្នាំ​មុន​ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លើក​យក​មក​បើក​សវនា​ការ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ បន្ទាប់​ពី​ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ២០១៣​។

រាជ​ធានី​ភ្នំពេញ​ ៖ សំណុំ​រឿង​រំលោភ​សេព​សន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​បាន​កើត​ឡើង​កាល​ពី​៥​ឆ្នាំ​មុន​ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លើក​យក​មក​បើក​សវនា​ការ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៤ បន្ទាប់​ពី​ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ២០១៣​។

សវនា​ការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​វត្ត​មាន​លោក​សួស សំអាត ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​កែវ មុន្នី និង​លោក​ម៉េង តូនី ជា​ចៅ​ក្រម​ប្រឹក្សា​ ​។ ​

សវនា​ការ​នេះ​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ជាប់​ចោទ​ឈ្មោះ​ជុច សុខា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ តែ​កំបាំង​មុខ​ជន​រង​គ្រោះ​ឈ្មោះគ.ស.ម ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ​ ដែល​នាង​មិន​ត្រូវ​បាន​តុលាការ​ហៅ​ចូល​ក្នុង​បន្ទប់​សវនាការ​តទល់​ជាមួយ​ជន​ជាប់​ចោទ​ទេ បើ​ទោះ​ជា​នាង​មាន​វត្ត​មាន​នៅ​តុលាការ​ក្តី​៕