ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ព្រៃ​នៅ​ហាវ៉ៃ​ ចេះ​ជិះ​ស្គី​​លើ​ទឹក​រលក

11 ឆ្នាំ មុន

​«ហ្គាម៉ាពួ» ជាជ្រូក​ព្រៃ​​ដែល​មហា​ជន​​ចាប់​អារម្មណ៍​នៅ​លើ​កោះ​ហាវ៉ៃ​ ក្រោយ​ពី​វា​បង្ហាញ​សមត្ថ​ភាព​ក្នុង​ការ​ជិះ​ស្គី​​លើ​ទឹក​រលក​​ ។ លោក​ខាយ ហូល ជា​ម្ចាស់​ជ្រូក​ព្រៃ​​​​នោះ​ចាប់​​អារម្មណ៍​លើ​ទេព​កោសល្យ​​របស់​ហ្គាម៉ាពួ ក្រោយ​ពី​​វា​រអិល​ធ្លាក់​ទៅ​ក្នុង​អាង​ហែល​ទឹក​ ហើយ​មាន​សមត្ថ​ភាព​​ហែល​ទឹក​យ៉ាង​ល្អ ។ ក្រោយ​មក​លោក​​នាំ «ហ្គាម៉ាពួ» ទៅ​ជិះ​ស្គី​លើ​ទឹក​​រលក​នៅ​ឆ្នេរ​សមុទ្រ​សេន​ឌី​ ដ៏​ល្បី​​

​«ហ្គាម៉ាពួ» ជាជ្រូក​ព្រៃ​​ដែល​មហា​ជន​​ចាប់​អារម្មណ៍​នៅ​លើ​កោះ​ហាវ៉ៃ​ ក្រោយ​ពី​វា​បង្ហាញ​សមត្ថ​ភាព​ក្នុង​ការ​ជិះ​ស្គី​​លើ​ទឹក​រលក​​ ។ លោក​ខាយ ហូល ជា​ម្ចាស់​ជ្រូក​ព្រៃ​​​​នោះ​ចាប់​​អារម្មណ៍​លើ​ទេព​កោសល្យ​​របស់​ហ្គាម៉ាពួ ក្រោយ​ពី​​វា​រអិល​ធ្លាក់​ទៅ​ក្នុង​អាង​ហែល​ទឹក​ ហើយ​មាន​សមត្ថ​ភាព​​ហែល​ទឹក​យ៉ាង​ល្អ ។ ក្រោយ​មក​លោក​​នាំ «ហ្គាម៉ាពួ» ទៅ​ជិះ​ស្គី​លើ​ទឹក​​រលក​នៅ​ឆ្នេរ​សមុទ្រ​សេន​ឌី​ ដ៏​ល្បី​​ឈ្មោះ​នៅ​​កោះ​ហាវ៉ៃ ។

ដោយ​សារ​សមត្ថ​ភាព​ជិះ​ស្គី ជ្រូក​ព្រៃ​​ហ្គាម៉ាពួ ក្លាយ​ជា​តារា​ដ៏​លេច​ធ្លោ​ ដែល​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​រូប​​នាំ​គ្នា​ថត​រូប​ទុក​ជា​អនុ​ស្សាវរីយ៍​ និង​មាន​ក្រុម​ហ៊ុន​ ធំៗ​ឧប​ត្ថម្ភ​ក្តារ​ស្គី​លើ​ទឹក​រលក ។ ម្ចាស់​របស់​ ហ្គាម៉ាពួ បញ្ជាក់​ថា លោក​គ្រប់​គ្រង​ចំណី​ដល់​វា​យ៉ាង​តឹង​រុឹង​ និង​ឱ្យ​ស៊ីតែ​ចំណី​បួស​ ឬ​អាហារ​​គ្មាន​ជាតិ​សាច់​ ដើម្បី​គ្រប់​គ្រង​ទម្ងន់​​វា​មិន​ឱ្យ​កើន​លើស​ចំណុះ ៕