ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រឡំ​ដប​សាំង​ថា​ដប​ប្រេងកាត​យក​ចាក់​ចូល​ចង្កៀង​ឆាប​ឆេះ ​ភ័យ​ពេក​គ្រវែង​ចេញ​ក្រៅផ្ទះ ​ត្រូវ​យុវ​ជន​ម្នាក់រលាក​ពេញ​ខ្លួន​ និង​មុខ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​តែ​បុរស​ម្នាក់​បាន​គ្រវែងដប​សាំង​ដែល​កំពុង​ឆាប​ឆេះ​មក​លើ​បណ្តាល​ឱ្យ​រលាក​ពេញ​ខ្លួន និង​ផ្ទៃ​មុខ​ ខណៈ​ទិញ​នំ​ហើយ​​​​ឈរ​ចាំ​យក​លុយ​អាប់​។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៤ នៅ​ភូមិ​កោះ​ប្ញស្សី​ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់​លែង ។

ខេត្ត​កំពង់​ឆ្នាំង​ ​៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​តែ​បុរស​ម្នាក់​បាន​គ្រវែងដប​សាំង​ដែល​កំពុង​ឆាប​ឆេះ​មក​លើ​បណ្តាល​ឱ្យ​រលាក​ពេញ​ខ្លួន និង​ផ្ទៃ​មុខ​ ​​។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៤ នៅ​ភូមិ​កោះ​ប្ញស្សី​ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់​លែង ។

ស្ត្រី​ឈ្មោះ​គង់ ផល្លី អាយុ​៤៥​ឆ្នាំ ជា​ម្តាយ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ​មែ វិច្ឆិកា អាយុ​១៨​ឆ្នាំ ។ មុន​ពេល​កើតហេតុ​កូន​ប្រុស​គាត់​បាន​ត្រឡប់​ពី​ធ្វើ​ការ​វិញ​អស់​កម្លាំង​ក៏​ដើរ​ទៅ​ទិញ​នំ​នៅ​ផ្ទះ​លក់​ចាប់​ហួយ​របស់​ឈ្មោះ​ស៊ន ភារម្យ ។

ពេល​ទៅ​ដល់​កូន​ប្រុស​គាត់​បាន​ទិញ​នំ​៤​កញ្ចប់​ថ្លៃ​២​ពាន់​រៀល​ ហើយ​បាន​ហុច​ក្រដាស់​ប្រាក់​៥​ពាន់​ទៅ​ឱ្យ​ឈ្មោះ​ស៊ន ភារម្យ​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​ទាន់​អាប់​លុយ​ឱ្យ​ទេ ដោយ​ប្រាប់​ឱ្យ​ចាំ​បន្តិច​សិន​ ហើយ​ឈ្មោះ​ស៊ន ភារម្យ​ បាន​ឆ្លៀត​ទៅ​យក​ដប​សាំង​ដោយ​ច្រឡំ​ថា​ជា​ដប​ប្រេង​កាត​ក៏​យក​មក​ចាក់​ចង្កៀង​បណ្តាល​ឱ្យ​ឆាប​ឆេះ​ ពេល​នោះ​ម្ចាស់​ផ្ទះ​ភ័យ​ស្លន់​ស្លោ​ក៏​គ្រវែង​ដប​សាំង​ទៅ​ក្រៅ​ចំកូន​ប្រុស​របស់​គាត់​ដែល​កំពុង​ឈរ​ចាំ​យក​លុយ​អាប់​ឆេះរលាក​ពេញ​ខ្លួន​ និង​ផ្ទៃ​មុខ​តែម្តង​។

ជុំ​វិញ​ករណី​ខាង​លើ​នេះ​ភាគី​ម្ចាស់​ផ្ទះ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​៕