ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ជ័យ​ជំនះ​ឃាត់​ខ្លួនចោរ​​​ឆក់​ទូរស័ព្ទ​ដៃម្នាក់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ស្ទាវ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ជ័យ​ជំនះ​សហការ​ជាមួយ​ប្រជា​ពលរដ្ឋ​ចាប់​ឃាត់​ខ្លួន​ ក្រោយ​ពី​ជន​នេះ​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ម៉ាក​សាំ​សុងកាឡាក់​ស៊ី​ហ្គ្រែន​ពី​បុរស​ម្នាក់​នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៨៤ និង​មហា​វិថី​ព្រះ​នរោត្តម​ ស្ថិត​ក្នុង​ភូមិ​ទី​៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៤ ហើយ​ព្យាយាម​បើក​គេច​ខ្លួន​។

មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឆក់​ទូរ​ស័ព្ទ​ដៃ​ឈ្មោះ​សុក បញ្ញា​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់​ទឹក​ថ្លា ខណ្ឌសែន​សុខ​ ជិះ​ម៉ូតូ​ម៉ាកឌ្រីម សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​២០០៩ បិទ​តែម​ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BD៧៦៤៥ ​ធ្វើ​សកម្ម​ភាព​ឆក់​ ចំណែក​​ជន​រង​គ្រោះ​ឈ្មោះ​ជី វ័ន្ត​ដារាវង្ស ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជា​និស្សិត​ ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​​។

​ក្រោយ​ឃាត់ខ្លួន​ជនស​ង្ស័យ សមត្ថ​កិច្ច​បាន​ដក​ហូត​យក​ទូរ​ស័ព្ទដៃ​ប្រគល់​ឱ្យ​ម្ចាស់​វិញ​៕