ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​អ្នកលេងប្រចាំភូមិ…ជាប់ជុចហើយ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ យោង​តាម​សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​​ឱ្យដឹង​ថា ក្រុម​អ្នកលេង​ប្រចាំ​ភូមិ​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្សពួក​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ថ្មគោល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​០៨ សីហា ដែល​ពាក់ព័ន្ធហិង្សា​យ៉ាង​ឃោ​រឃៅ​មួយ​កាលពី​៣​ថ្ងៃមុន​ បណ្ដាលឱ្យ​​យុវជន​ម្នាក់​របួស​ស្ទើរ​ដាច់​ដៃ​ទាំង​សងខាង​។…

​ខេត្តបាត់ដំបង​ ៖ យោង​តាម​សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​​ឱ្យដឹង​ថា ក្រុម​អ្នកលេង​ប្រចាំ​ភូមិ​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្សពួក​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ថ្មគោល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​០៨ សីហា ដែល​ពាក់ព័ន្ធហិង្សា​យ៉ាង​ឃោ​រឃៅ​មួយ​កាលពី​៣​ថ្ងៃមុន​ បណ្ដាលឱ្យ​​យុវជន​ម្នាក់​របួស​ស្ទើរ​ដាច់​ដៃ​ទាំង​សងខាង​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ លិ​ន លី​ន​ជី អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ច​ន សុ​ភេទ អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពូ​ង​(​ជន​ដៃដល់​) ​។ ក្រុម​នេះ​ នៅ​មាន​បក្សពួក​ចំនួន​៦​នាក់​ទៀត​ ដែល​កំពុង​រត់គេច​ខ្លួន​។

លោកស្នងការ​រង​បាន​ប្រាប់​ថា ក្រុម​នេះ ​បាន​ប្រើប្រាស់​កាំបិត​ដំបង កាប់​និង​វាយ ទៅ​លេ​ី​ជន​រង​គ្រោះ​ឈ្មោះ រ៉​ង រក្សា ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល បណ្តាល​អោយរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​ដាច់​ដៃ​ទាំង​២ ដែល​ផ្ដើម​ចេញពី​ជម្លោះ​មួយ កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៥ សីហា នៅ​ចំណុច​ប្រឡាយ​៧០ ស្ថិត​ក្នុងភូមិ​កៀន​កេស​១ ឃុំ​គោក​ឃ្ម៉ំ ស្រុក​ថ្មគោល​។

បន្ទាប់​ពី​ព្រូត​គ្នា​កាប់​និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឲ្យ​រង​របួស​ជា​ទម្ងន់​ហើយ ក្រុម​ជន​ដៃដល់​ទាំង​៨​នាក់​នេះ​បាន​រត់គេច​ខ្លួន ​។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈ​ពេល​៣​ថ្ងៃ ទើប​កម្លាំង​ជំនាញ​អធិការ​ស្រុក​ថ្ម គោល ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​២​នាក់ រីឯ​បក្សពួក​ចំនួន​៦​នាក់​ទៀត​កំពុង​រត់ចោលស្រុក តែ​យ៉ាងណា​ កម្លាំង​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​ក្រុម​នេះបង្ហើយ ​។ ដោយឡែក​ ជន​ដៃដល់​២​នាក់​ខាងលើ​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ចាត់ការ​តាម​នីតិវិធី​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ