ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​​​​ចន្លោះ​គ្នា​​8​ថ្ងៃ​ប្លន់​​រថយន្ត​​កុង​តឺន័រ​​2លើក​ បង្ក្រាប​​លើ​ផ្លូវ​​​ជាតិ​លេខ​​4​​លើក​​ទី​1​​​ប៉េអឹម​​ លើក​​ទី​2​​ប៉ូលិស​

11 ឆ្នាំ មុន

​ខេត្ត​ព្រះ​សី​ហនុ​ ​៖ ​នា​​ថ្ងៃទី​​១៤ កុម្ភៈ ​វេ​លា​ម៉ោង​​១១​និង​១០​នាទី​​យប់​​នៅតាម​​​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​១២០​និង​​​លេខ​​១២១ ​ចម្ងាយ​​ពី​ផ្លូវ​ជាតិ​ប្រមាណ​​២​គីឡូ​ម៉ែត្រ​​ ក្នុងដី​ចម្ការ​មួយ​​កន្លែង​ ស្ថិ​ត​ក្នុង​ភូមិ​ស្ទឹង​សំរោង ​ឃុំ​អូរ​​បាក់​រទេះ ​ស្រុក​កំពង់​​សិលា ​​​មាន​ករណី​​រំលោ.ភ​​លើ​សេចក្តី​​ទុក​ចិត្ត​​មួយ​កើត​​ឡើង ។ ​​

​ខេត្ត​ព្រះ​សី​ហនុ​ ​៖ ​នា​​ថ្ងៃទី​​១៤ កុម្ភៈ ​វេ​លា​ម៉ោង​​១១​និង​១០​នាទី​​យប់​​នៅតាម​​​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​១២០​និង​​​លេខ​​១២១ ​ចម្ងាយ​​ពី​ផ្លូវ​ជាតិ​ប្រមាណ​​២​គីឡូ​ម៉ែត្រ​​ ក្នុងដី​ចម្ការ​មួយ​​កន្លែង​ ស្ថិ​ត​ក្នុង​ភូមិ​ស្ទឹង​សំរោង ​ឃុំ​អូរ​​បាក់​រទេះ ​ស្រុក​កំពង់​​សិលា ​​​មាន​ករណី​​រំលោភ​​លើ​សេចក្តី​​ទុក​ចិត្ត​​មួយ​កើត​​ឡើង ។ ​​

ជន​​​មួយ​ក្រុម ​បាន​ឃុប​ឃិត​គ្នា ​បើក​រថយន្ត​​កុង​តឺន័រ​​មួយ​គ្រឿង​​ម៉ាក​នីស្សាន់​​ ​ពាក​់​ស្លាក​េលខ​​ភ្នំពេញ​៣A-​៧៥២២ ​ជាក​ម្ម​សិទ្ធិ​​របស់​ក្រុម​ហ​៊ុន​សុខ កន ​ដឹក​​សម្ភារ​​របស់​ក្រុម​ហ៊ុន​​ធីរ៉ាយ ​ធ្វើ​​ដំណើរ​​ពី​​ភ្នំពេញ​មក​ខេត្ត​ព្រះ​សី​ហនុ ​លុះ​ពេល​​មក​ដល់​ចំណុច​ខាង​លើ​​ អ្នក​បើក​​បរ​ដែល​មាន​ការ​​​ឃុប​ឃិត​​ជា​មួយ​​បក្ស​​ពួក​​ជា​​ច្រើន​​នាក់​​​​បាន​​​បើក​​រថយន្ត​ចុះ​​ទៅ​ខាង​ស្តាំ​​ដៃ ចូល​​ទៅ​ចំណុច​​ខាងលើ​​ ហើយ​ធ្វើ​ការ​វះ​កាត់​កុង​តឺន័រ​យក​សម្ភារ​ ។ ​​ករណី​នេះ​ កម្លាំងជំនាញ​​នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​​​​ព័ទ្ធ​ចាប់​ជន​សង្ស័យ​បាន​ចំនួន​៣​នាក់ ​និង​វត្ថុ​តាង​រថយន្ត​ចំនួន​​៤​គ្រឿង​​រួម​ទាំង​​រថយន្ត​កុង​តឺន័រ​​​ផ​ង​ ។ ​​ជន​​សង្ស័យ​​ទាំង​បី​​​​នាក់​រួម​មាន​​ ១-​ឈ្មោះ​សុខ ​ជាតិ ​ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​​​២-​ឈ្មោះ​​ឌី ​សុខណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​និង​៣-​ឈ្មោះ​លី បូ៉លីន ​ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ ​។ ជន​ទាំង​៣​នាក់​​​នេះ​មាន​​ទី​លំនៅ​​​ក្នុង​​សង្កាត់​​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ​។  ​ឯ​​រថយន្ត​ទាំង​៤​គ្រឿង​​ដែល​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ឃាត់​​ក្នុង​ប្រតិ​បត្តិ​ការ​នេះមាន​ ​១-​រថយន្ត​​កុង​តឺន័រ (ដឹក​សម្ភារ) ​ម៉ាក​នីស្សាន់​ ​​ពាក​់​ស្លាក​លេខ​ភ្នំពេញ​៣A-​៧៥២២ ​។

​២-​​រថយន្ត​​​តូយ៉ូតា ​កូរូ៉ឡា​ ពណ៌ស ​​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​​២A-​០៥២៧ ។ ៣-​​រថយន្ត​​​​តូយ៉ូតា​​ប្រេ​​វី ​ពណ៌​ឈាម​​ជ្រូក ​ពាក់​ស្លា​ក​លេខ​ភ្នំពេញ​២B-​៥០៩២ ​។ ​៤-​​រថយន្ត​​​តូយ៉ូ​តា​​កាម​រីគូទ​ស្វិត ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ ឆ​៣៣៩៤​ ភព ២ ​រួម​ទាំង​សម្ភារ​មួយ​​ចំនួន​ទៀត ​ជា​ឧបករណ៍​​សម្រាប់​ធ្វើ​​សកម្ម​ភាព​​ល្មើស ​។ ​​ជន​សង្ស័យ​​ត្រូវ​​​កម្លាំង​​ជំនាញ​​នាំ​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​​ចាត់​ការ​តាម​​នីតិវិធី​ច្បាប់ រួម​ជាមួយ​វត្ថុ​តាង​​ដែល​​ដក​ហូត ។ ​​

នេះ​ជាករណី​​ប្លន់​រថយន្ត​កុងតឺន័រ​​លើក​ទី​២​​ ហើយ​ក្នុង​ខែ​កុម្ភៈ​នេះ ​ដែល​លើក​ទី១​ ​កាល​ពី​​ថ្ងៃទី​៦ កុម្ភៈ ​ករណី​ប្លន់​​រថយន្ត​​កុង​តឺន័រ​​ ​បង្ក​​​ឡើង​​ដោយ​ក្រុម​ចោរ​​មានគ្នា​​៤​ទៅ​៥​នាក់ បាន​​ចាប់​អ្នក​​បើក​បរ​ចងរួច​​បើ​ក​រថយន្ត​ចុះតាម​ផ្លូវលំ​ ដើម្បី​វះកុង​តឺន័រ​​យក​សម្ភារ​​ ​ហើយ​​​ត្រូវ​បង្ក្រាប​​ដោយ​សមត្ថកិច្ច​​កងរាជ​អាវុធ​ហត្ថ​​ស្នាក់​ការ​​៤០១ និង​៤០២ ​និង​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត ​ដោយ​ចាប់​ខ្លួន​​បាន​​ម្នាក់​និង​រឹង​​អូស​​​បាន​​រថយន្ត​កាមរី​​២​គ្រឿង​​ និង​ម៉ាស៊ីន​ភ្លើង​សម្រាប់​បញ្ឆេះ​​ប្រើ​អេឡិច​ត្រូនិក​វះ​កាត់​​កុងតឺន័រ ។ ចំណែក​​​លើក​ទី​២ ​នេះ ​គឺជា​ការ​ឃុបឃិត​​រវាង​អ្នក​​បើក​បរ​ និង​បក្ស​​ពួក ៕