ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោត​​​ឈ្មោល​​​ទម្ងន់​​ជាង​​100​​គ.ក្រ​​​ងាប់​​អណ្តែត​​ទឹក​

11 ឆ្នាំ មុន

ខេត្ត​​ក្រចេះ​ ៖ ត្រី​ផ្សោត​ឈ្មោល​១ក្បាល​មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម​ ប្រវែង​ជាង​២​ម៉ែត្រ​ ត្រូវ​បានប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក​ទន្លេ​មេគង្គ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ។​
ប្រជានេសាទ​ដែល​បាន​ប្រទះ​ឃើញ​និយាយ​ថា​ ត្រី​ផ្សោត​១​ក្បាល​នេះ​ងាប់​អណ្ដែត​ទឹក​ទន្លេ​នៅ​ចំណុច​ភូមិ​ព្រែកជីក​ ឃុំសោប​ ស្រុក​ព្រែក​ប្រសព្វ​ ។​

ខេត្ត​​ក្រចេះ​ ៖ ត្រី​ផ្សោត​ឈ្មោល​១ក្បាល​មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម​ ប្រវែង​ជាង​២​ម៉ែត្រ​ ត្រូវ​បានប្រទះ​ឃើញ​ងាប់​អណ្ដែត​ទឹក​ទន្លេ​មេគង្គ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ កុម្ភៈ​ ។​
ប្រជានេសាទ​ដែល​បាន​ប្រទះ​ឃើញ​និយាយ​ថា​ ត្រី​ផ្សោត​១​ក្បាល​នេះ​ងាប់​អណ្ដែត​ទឹក​ទន្លេ​នៅ​ចំណុច​ភូមិ​ព្រែកជីក​ ឃុំសោប​ ស្រុក​ព្រែក​ប្រសព្វ​ ។​

បន្ទាប់​ពី​ប្រទះឃើញ​រួច​មក​ ផ្សោត​១ក្បាលនេះ​ត្រូវ​បាន​មន្ដ្រីជំនាញ​អង្គការ​ WWF បាន​រុំ​និង​វេច​ខ្ចប់​យក​ទៅ​ការិយាល័យ​ក្នុង​ខេត្ដ​ ដើម្បី​បន្ដ​ធ្វើ​កោសល្យ​វិច័យ​រក​ពី​មូល​ហេតុ​នៃ​ការ​ងាប់​របស់​ពូជ​ត្រី​ដ៏​កម្រ​ដែល​កំពុង​មាន​ការ​ចូល​ចិត្ដ​ទុកដាក់​អភិរក្ស​នេះ​ ។​ មន្ដ្រី​នៃ​អង្គការ​ WWF ប្រចាំ​ខេត្ដ​ដែល​មាន​តួនាទី​លើការ​អភិរក្ស​បាននិយាយ​ថា​ ផ្សោត​មួយ​ក្បាល​នេះ​ជា​ផ្សោត​ឈ្មោល​ មានទម្ងន់ជាង​១០០​គីឡូក្រាម​ និង​ប្រវែង​ជាង​២ម៉ែត្រ ហើយ​ក៏​មាន​អាយុ​កាលក្នុង​ចន្លោះ​ពី​១៥​ទៅ​២០​ឆ្នាំ​ ។​ មន្ដ្រី​ជំនាញ​បាន​សន្និដ្ឋាន​ថា​ វា​បាន​ងាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ដោយ​មាន​អាការៈ​ហើម​ និង​មាន​ក្លិន​ស្អុយ​ ហើយ​ក៏​មាន​មង​រុំជាប់​នឹង​កន្ទុយ​ផង​ដែរ​ ។​ មន្ដ្រីជា​អ្នក​ធ្វើ​កោសល្យ​វិច័យ​បានរក​ឃើញ​ថា មូល​ហេតុ​ដែលបណ្ដាល​ឱ្យ​ផ្សោត​នេះ​ងាប់​គឺ​បណ្ដាល​មក​ពី​វា​ជាប់​មង​របស់​អ្នកនេសាទ​ ។​

គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ការ​ធ្វើ​នេសាទ​បែប​អនា​ធិបតេយ្យ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ឬ​តូច​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នៅ​តែ​កើត​មាន​ជា​រឿយៗ​ ពិសេស​ការ​ធ្វើ​នេសាទ​ក្នុង​ដែនអភិរក្ស​សត្វ​ផ្សោត​ក៏​នៅ​តែ​លួច​មាន​សកម្មភាព​ ​ឥត​ខ្លាច​ញញើត​អ្វី​ឡើយ​ ខណៈការ​ចុះ​ទប់​ស្កាត់​របស់​មន្ដ្រី​ជំនាញ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ នៅ​មាន​កម្រិត​ទាប​ ។​
លោក​ សៀន​ គិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ​ បាន​និយាយ​ថា​ មាន​ផ្សោត​តូច​ធំ​ប្រមាណ​ជិត​១០០​ក្បាល​កំពុង​រស់​នៅ​ក្នុង​អន្លង់​មួយ​ចំនួន​នៅ​ក្នុង​ទន្លេ​មេគង្គ​ភូមិ​សាស្រ្ដ​ខេត្ដ​ក្រចេះ​ ។​ គួរ​រំលឹក​ថា​ ការ​ងាប់​របស់​ត្រី​ផ្សោត​ធំៗ​ដែល​គេ​ចាត់ទុក​ថា​ ជា​ប្រភេទ​ថនិក​សត្វ​ទឹក​សាប​ដ៏​កម្រ​នេះ​គឺ​បាន​ងាប់​ជា​លើក​ទី​២​ បន្ទាប់​ពី​រដូវ​ទឹក​ឡើង​មុន​នេះ​ ។​

បានកាត់​សម្គាល់​ថា​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ មាន​ត្រី​ផ្សោត​មេ​១ក្បាល​មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម​ ប្រវែង​ជិត​២​ម៉ែត្រ​ ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ដោយ​សារ​ជាប់​មង​ មក​ទើរ​នៅ​ចំណុច​កណ្ដាល​ក្រុង​ក្រចេះ​ ៕​