ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួត​បាល់​ទាត់​ពាន​​រង្វាន់​​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេត​ខាប់​2014​ ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេត​ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ​ បាន​រៀបចំ​ធ្វើ​សន្និ​សីទ​កាសែត​មួយ​ស្តី​ពីការ​ប្រកាស​បើក​ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេត​ខាប់​២០១៤​ លើក​ទី​៣​ ជាបន្ត​ទៀត​ ។​

លោក​គីម​ ហ៊ាង​ នាយក​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុស្ទេត​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ក្រុម​ហ៊ុន​ខ្មែរ​រៀល​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេត​ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ​ បាន​រៀបចំ​ធ្វើ​សន្និ​សីទ​កាសែត​មួយ​ស្តី​ពីការ​ប្រកាស​បើក​ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេត​ខាប់​២០១៤​ លើក​ទី​៣​ ជាបន្ត​ទៀត​ ។​

លោក​គីម​ ហ៊ាង​ នាយក​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុស្ទេត​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុស្ទេត​​ខាប់​២០១៤​ លើក​ទី​៣ នឹង​ចាប់​ផ្តើម​ធ្វើ​ពីថ្ងៃ​ទី​១៥ ខែ​មីនា​ ដល់​ថ្ងៃទី​៨​ឧសភា​ ដែល​ជា​ថ្ងៃ​បញ្ចប់​ដោយ​មាន​រយៈ​ពេល​១៣​សប្តាហ៍​ ។​ ក្រុម​ហ៊ុន​ក៏​បាន​ធ្វើ​ការ​ប្រកាស​បើក​ចំហ​ដល់​បណ្តា​ក្រុម​ហ៊ុន​ ឬ​អង្គការ​នានា​ដែល​មាន​បំណង​ចង់​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​អាច​មក​ទាក់​ទង​ចុះ​ឈ្មោះ​បាន​នៅ​ទីលាន My Team ក្នុង​ខណ្ឌ​សែន​សុខ​ ទូរ​ស័ព្ទ​លេខ ០១២ ៤៨០ ៨៤៥ និងទីលាន​ដំរី​ស​ ទូរ​ស័ព្ទ​លេខ ០១២ ៦០ ៦០ ៥៨ ។​

ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ក្រុម​ហ៊ុន​​ខ្មែរ​រៀល​អីុស្ទេត​​ខាប់​ឆ្នាំ​នេះ​ គឺ​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​​តម្រូវ​យក​តែ​៣២​ក្រុម​បុ៉ណ្ណោះ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​ក្រុម​បាល់​ទាត់​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រហែល​ជា​៦០​ភាគ​រយ​ហើយ ។​ ចំពោះ​ក្រុម​ទាំង​៣២ ​នេះ​គឺ​​ត្រូវ​បែង​​ចែក​ជា​៤ពូល​​ ក្នុង១​ពូល​មាន​៨​ក្រុម​ ។ វគ្គ​ប្រកួត​ជម្រុះ​ដំបូង​ក្នុង​១​ពូល​យក​៤​ក្រុម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយជាបន្ត​ទៀត ។​ ពូល​A និង​ពូល​B នឹង​ត្រូវ​ប្រកួត​នៅ​លើ​ទីលាន​ My Team ចំណែក​ពូលC និង​ពូល​D ត្រូវ​ប្រកួត​នៅ​លើ​ទីលាន​ដំរីស​ ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​គរុ​កោ​សល្យ​រាជ​ធានី​ភ្នំពេញ ។ ការ​ប្រកួត​ទាំង​២​ទីលាន​នេះ​ គឺ​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ដោយ​ពេល​ព្រឹក​មាន​លេង​២​ប្រកួត​ និង​ពេល​ល្ងាច​មាន​លេង​២​ប្រកួត​ទៀត ។​ ចំពោះ​ប្រាក់​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​ដល់​ក្រុម​ជ័យ​លាភី​ គឺ​ចំណាត់​ថ្នាក់​លេខ​១​ ទទួលបាន​ប្រាក់​៣​លាន​រៀល​​ ពាន​​១​ ឯក​សណ្ឋាន​កីឡា​របស់​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេត​​២២​កំប្លេ​ និង​បាល់​ទាត់​ចំនួន​៣​ សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​១.១៩៩​ដុល្លារ​ ។​ ចំណាត់​ថ្នាក់​លេខ​២​ ទទួល​បាន​ប្រាក់​២​លាន​រៀល​ ពាន​១ ឯក​សណ្ឋាន​កីឡា​របស់​ក្រុម​ហ៊ុន​២២​កំប្លេ​ បាល់​ទាត់​២​ សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​៨៣៤​ដុល្លារ​ ។ ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​ប្រាក់​១​លាន​រៀល​ ពាន​១​ ឯក​សណ្ឋាន​កីឡា​ក្រុម​ហ៊ុន​២២​កំប្លេ និង​បាល់​ទាត់​១​ សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​៥១៩​ដុល្លារ​ និង​ចំណាត់​ថ្នាក់​លេខ​៤​ ទទួល​បាន​ឯក​សណ្ឋាន​កីឡា​ក្រុម​ហ៊ុន​២២​កំប្លេ និង​បាល់​ទាត់​១​ សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​១៦៩​ដុល្លារ ។​

គួររំលឹក​ផង​ដែរ​ថា​ កាលពី​ឆ្នាំ​២០១២​ ចំណាត់​ថ្នាក់​លេខ​១ ​បាន​ទៅ​លើ​ក្រុម​រុក្ខ​កីឡា និង​ឆ្នាំ​២០១៣​ បាន​ទៅ​លើ​ក្រុម​គ្រីស្ទី​នែរ ។​ កម្ម​វិធី​ប្រកួត​កីឡា​មិន​មែន​អាជីព​របស់​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អីុ​ស្ទេត​​នាពេល​នេះ​ គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​អនុញ្ញាត​ឱ្យ​មាន​កីឡា​ករ​អាជីព​ក្នុង​មួយ​ក្រុម​២​នាក់​ ខុស​គ្នា​កាល​ពី​ឆ្នាំ​មុនៗ​ដែល​មិន​​អនុញ្ញាត​ឱ្យ​កីឡាករ​អាជីព​ចូល​លេង​នោះ​ឡើយ។​ លោក​គីម​ ហ៊ាង​ ក៏​បាន​​បញ្ជាក់​ឱ្យ​ដឹង​ពី​គោល​បំណង​ដែល​លោក​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់​ទាត់​នេះ​ឡើង​ គឺ​ដោ​យសារ​​តែ​រូប​លោក​ចូល​ចិត្ត​លេង​កីឡា​ និង​ស្រឡាញ់​វិស័យ​កីឡាបាល់​ទាត់​តែប៉ុណ្ណោះ​ មិន​ចង់​បាន​ផល​ចំណេញ​ពី​ការ​រៀបចំ​នេះ​ឡើយ​ ​។ ម្យ៉ាង​វិញ​ទៀត​​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ដើម្បី​បង្កើន​ចំណង​ទាក់​ទង​គ្នា​ឱ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ថែម​ទៀត​ ហើយ​ក៏​ដើម្បី​សុខភាព​ផងដែរ​ ៕​