ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលអ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​2 ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ​ជិត​ឈាន​ចូល​ដល់​ទី​បញ្ចប់​ហើយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២ នៅ​លើ​សង្វៀន CTN មក​ដល់​ថ្ងៃ​អាទិត្យ​ ទី​១៦​ កុម្ភៈ​ ខាង​មុខ​នេះ​កាន់​​តែ​ខិត​ចូល​ដល់​ទី​បញ្ចប់​ហើយ​ ។​ ការប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​សប្តាហ៍​នេះ​មាន​កីឡាករ​ចំនួន​៥​គូ​​ដូច​ធម្មតា​ ​ក្នុង​នោះ​មាន​១​គូ​ជា​គូ​កិត្តិយស​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២ នៅ​លើ​សង្វៀន CTN មក​ដល់​ថ្ងៃ​អាទិត្យ​ ទី​១៦​ កុម្ភៈ​ ខាង​មុខ​នេះ​កាន់​​តែ​ខិត​ចូល​ដល់​ទី​បញ្ចប់​ហើយ​ ។​ ការប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​សប្តាហ៍​នេះ​មាន​កីឡាករ​ចំនួន​៥​គូ​​ដូច​ធម្មតា​ ​ក្នុង​នោះ​មាន​១​គូ​ជា​គូ​កិត្តិយស​ ។​

ការ​ប្រកួត​ក្នុង​​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម​មានតែ​១​គូ​បុ៉ណ្ណោះ​ គឺ ឆៃ សារ៉ា​ មក​ពី​មជ្ឈ​មណ្ឌល​កីឡា​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ជួប​ប្រកួត​ជា​មួយ​ ថៃ រិទ្ធី​ មក​ពី​ក្លិប​នាគ​រាជ​គុន​ខ្មែរ។​ រវាង​គូ​នេះ​ប្រកួត​បាន​៤​លើក​ម្នាក់​រួច​មក​ហើយ​ ហើយ​ជា​លទ្ធ​ផល​ ឆៃ​ សារ៉ា​ ឈ្នះ​២​លើក​ ចាញ់​២​លើក​ ចំណែក​ឯ​ ថៃ រិទ្ធី​ ឈ្នះ​៣​លើក ចាញ់​១​​លើក​ ។ ដូច្នេះ​ពួក​គេ​នៅ​មាន​ផ្លូវ​អ៊ុត​ដូច​គ្នា​ ជា​ពិសេស​អ្នក​ដែល​ទទួល​បាន​ជ័យ​ជម្នះ​លើក​នេះ​ ទោះ​បី​យ៉ាងណា​ ថៃ​ រិទ្ធី​ មានសង្ឃឹម​ច្រើន​ជាង​ក្នុង​ការ​គេច​ផុត​ពី​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​លើក​នេះ​ ដោយសារ​គេ​ឈ្នះ​៣​លើក​រួច​មក​ហើយ​ និង​មាន​តម្រុយ​ឈ្នះ​លើក​នេះ​ទៀត​ផង ។​ ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ដែល​មាន​ចំនួន​២​គូ​នោះគឺ​ ចាន់​ សំអាង​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣ ព្រះ​វិហារ​ ជួប​ជា​មួយ​ ផន​ ភឿត​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍សាត់​ និង​ ជឹម ចិត្រា​ មកពី​ក្លិប​ខេត្ត​កំពង់ឆ្នាំង​ ជួប​ជា​មួយ​ ព្រីង​ ដារិន​ មក​ពី​ក្លិប​ខេត្ត​បាត់​ដំបង ។​ ចាន់ សំអាង​ និង​ ផន ភឿត​ លទ្ធ​ផល​៤​ប្រកួត​កន្លង​មក​មិន​ដូចគ្នា​ទេ ដោយ​ ចាន់ សំអាង​ ឈ្នះ​២​ប្រកួត​ ចាញ់​២​ប្រកួត​ រី​ឯ​ ផន ភឿត​ ឈ្នះ​ទាំង​៤​ប្រកួត​ជាប់​គ្នា​តែ​ម្តង​ ។ ចាន់​ សំអាង​ បើ​សិន​ជា​ឈ្នះ​ការប្រកួត​លើក​នេះទៀត​អាច​នៅ​មាន​ផ្លូវ​អ៊ុត​ខ្លះ បុ៉ន្តែ​បើ​សិន​ជា​ចាញ់​វិញ​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​នោះ​ទេ ។​ ចំណែក​ឯ​ ផន​ ភឿត​ វិញ​នោះ​មិន​បារម្ភ​ពី​ការ​ចាញ់-​ឈ្នះ​ឡើយ ព្រោះ​ជ័យ​ជម្នះ​ទាំង​៤​លើក​របស់​គេ​​ គឺ​ល្មម​គ្រប់គ្រាន់​អាច​ឱ្យ​រូប​គេ​ឡើង​ទៅ​កាន់​កៅអី​វគ្គ​១/២​ ផ្តាច់​ព្រ័ត្រ​បាន​ហើយ​ ។​

ដោយ​ឡែក​ ជឹម​ ចិត្រា​ និង​ ព្រីង​ ដារិន​ វិញ​ លទ្ធ​ផល​៤​ប្រកួត​កន្លង​មក​មិន​ដូចគ្នា​ទេដោយ​ ជឹម ចិត្រា​ មិន​ទាន់​ស្គាល់​ចាញ់​ម្តង​ណា​ឡើយ ដូច្នេះ​លើក​នេះ​ទោះ​ចាញ់​ឬឈ្នះ ក៏​គេ​មិនខ្វល់​នោះ​ដែរ ។​ ឯ ព្រីង ដារិន​ ឈ្នះ​២​ប្រកួត​ ចាញ់​២​ប្រកួត​ ដូច្នេះ​វាសនា​របស់​គេត្រូវ​មើល​លើ​លទ្ធ​ផល​ប្រកួត​លើក​នេះ ។​ ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​ដែល​មានតែ​១​គូ​នោះគឺ​ ខុន​ ឆៃ​យ៉ាន់​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ព្រះ​វិហារ​ ជួប​ជា​មួយ​ មុ៉ន​ វណ្ណា​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ ខេត្ត​ពោធិ៍សាត់ ។​ រវាង​គូ​នេះ​ប្រកួត​បាន​៤​លើក​ដូច​គ្នា​ ក្នុង​នោះ​ ខុន ឆៃ​យ៉ាន់​ ឈ្នះ​៣​លើក​ ចាញ់​១​លើក​ ហើយ​បើ​សិន​ជា​លើក​នេះ​គេឈ្នះ​ទៀត​នោះ​ នឹង​អាច​គេច​ផុត​ពីវគ្គ​​ជម្រុះ​​នេះ​​បានហើយ​។​ ចំណែក​ឯ​ មុ៉ន វណ្ណា​ ដែល​ឈ្នះ​ទាំង​៤​លើក​នោះ​ គេ​មិ​នបារម្ភ​ពី​ការ​ចាញ់ ឈ្នះ​នោះ​ឡើយ ។​

ក្រៅ​ពី​គូ​ដណ្តើម​ខ្សែ​ក្រវាត់​ នៅ​គូ​ប្រកួត​មិត្ត​ភាព​មួយ​គូ​ទៀត​ដែល​ជា​ការ​ជួបគ្នា​រវាង​ ​ប្រាក់​ ចាន់​ស៊ីន​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ និង​ វ៉ន សាវី​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍សាត់​ ៕​