ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​​កីឡាវាយ​​​កូន​បាល់​​ដណ្តើម​​ពាន​​រង្វាន់​​ខេត្ត​​កែប ​គ្រោង​​ធ្វើ​​នៅ​​ពាក់​កណ្តាល​​​ខែ​មីនា​​ខាង​មុខ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សហ​ព័ន្ធ​កីឡាវាយ​កូន​បាល់​កម្ពុជា​ សហ​ការ​ជា​មួយ​ក្លិប Aspeca នឹង​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្តើម​ពាន​រង្វាន់​ខេត្ត​កែប ប្រចាំ​ឆ្នាំ​​២០១៤​ នៅ​ពាក់​កណ្តាល​ខែ​មីនា​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កីឡាករ កីឡាការិនី​ដែល​ជា​កុមារ​តូចៗ​​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ បាន​បញ្ចេញ​នូវ​សមត្ថ​ភាព​​របស់​ខ្លួ​នតាម​រយៈ​ការ​ប្រកួត ។​

ប្រធាន​ក្លិប​កីឡា​វាយ​កូនបាល់ Aspeca ដែល​មាន​ទីតាំង​នៅខេត្ត​កែប​ លោក​ងោ​ ស៊ី​សុវត្ថិ​ផល​ បាន​ថ្លែង​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​ថា នៅ​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ​២០១៤ ខាង​មុខ​នេះ​ លោក​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រចាំ​​ឆ្នាំ​ដ៏​អស្ចារ្យ​​មួយ​ក្នុង​សាលា​ខេត្ត​កែប​​គឺ «ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្តើម​ពាន​រង្វាន់​ប្រចាំខេត្ត​កែប» ។​ លោក​បន្ត​ថា នេះ​គឺ​ជា​លើក​ទី​៣​ ហើយ​ដែល​ក្លិប​កីឡា​វាយ​កូន​បាល់​​ Aspeca បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្តើម​ពាន​រង្វាន់​ខេត្ត​កែប​​នេះ​ឡើង​ ហើយ​​គម្រោង​ក្នុងឆ្នាំ​ទី​៣ នេះ​ដែរ​ប្រើ​រយៈ​ពេល​ជិត​១​​សប្តាហ៍​សម្រាប់​ធ្វើ​ការ​ប្រកួត​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៤​ ទើប​បញ្ចប់ ។​ សម្រាប់​វិញ្ញាសា​មាន៣​ប្រភេទ​ដាក់​ឱ្យ​កីឡា​ករ-​កីឡាការិនី​ក្មេង​ៗ​មក​ពី​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ការ​ប្រកួត​ ក្នុង​នោះ​មាន​វិញ្ញា​សា​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ,​ អាយុ​ក្រោម​​១៤ឆ្នាំ​ និងអាយុ​ក្រោម​១២​ឆ្នាំ ។​

លោក​រំពឹង​ទុក​ថា​ ឆ្នាំ​នេះ​នឹង​មាន​អ្នក​ចូល​រួម​ច្រើន​​ជាង​ឆ្នាំ​មុន​មិន​ខាន​ឡើយ ។​ បុ៉ន្តែ​ដើម្បី​ផ្សព្វ​ផ្សាយ​ព្រឹត្តិ​ការណ៍​នេះ​ឱ្យ​កាន់​តែ​ល្បី​ល្បាញ​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​លើ​ឆាក​អន្តរ​ជាតិ​នោះ​ លោក​ក៏ត្រៀម​រៀបចំ​វិញ្ញាសា​ប្រកួត​កីឡា​ករ​ធំៗ​ជា​លក្ខណៈ​អន្តរ​ជាតិ​ផងដែរ​ ដោយ​មាន​ការ​ចូល​រួម​ពី​កីឡា​ករ​បរទេស​ជា​ច្រើន​ដូច​ជា កីឡាករ​អាជីព​មក​ពីបារាំង​ ជបុ៉ន​ និង​កីឡាករ​មក​ពី​ថៃ​ជា​ដើម ។​

គួររំលឹក​ថា កាល​ពី​ឆ្នាំ​កន្លងទៅ​ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្តើម​ពាន​រង្វាន់​ខេត្ត​កែប​នេះ​ មាន​កីឡាករ​-កីឡា​ការិនី​ក្មេងៗ​​មក​ពី​តាម​បណ្តា​ក្លិប​-​សមា​គម​ក្នុង​ស្រុក​ចំនួន​ជាង​៨០​នាក់​ កីឡាករបរទេស​ និង​កីឡាករ​ខ្មែរ​ធំៗ​ចំនួន​២៤​នាក់​ផ្សេង​ទៀត​ចូលរួម​ផង​ដែរ​ ៕