ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ខាំង​៣​ថ្ងៃ​ហើយ នាង​អង្វរ​.​ក​ផង លះបង់​ខ្លួន​ផង ទើប​រួច​ផុត​ពី​ក្រញាំ​ជន​នេះ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​៦ ខែសីហា ឆ្នាំ​២០១៩ មាន​នារី​ម្នាក់​អះអាង​ថា ជា​ជន​រង​គ្រោះ​ត្រូវ​គេ​ចាប់​បង្ខាំង​ទុក​ក្នុងផ្ទះ ហើយ​រំលោភ​សេពសន្ថវៈ នោះ…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​៦ ខែសីហា ឆ្នាំ​២០១៩ មាន​នារី​ម្នាក់​អះអាង​ថា ជា​ជន​រង​គ្រោះ​ត្រូវ​គេ​ចាប់​បង្ខាំង​ទុក​ក្នុងផ្ទះ ហើយ​រំលោភ​សេពសន្ថវៈ នោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត ។

បើ​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា នាង​មាន​អាយុ​១៨​ឆ្នាំ រស់នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ហើយ​កាលពី​ថ្ងែ​ទី​៣ ខែសីហា មានឈ្មោះ វង្ស សៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​ទូរស័ព្ទ​ហៅ​នាង​ទៅ​ផ្ទះ​គេ ។ ពេល​ទៅ​ដល់​ស្រាប់តែ​ជន​នោះ​ចាប់​អូស​នាង​ឡើង​លើ​ផ្ទះ ហើយ​លួង​លោម​នាង​ដោយ​បង្ខំ និង​ចាប់រំលោភ​រហូត​បាន​សំរេច រួច​បង្ខាំង​នាង​ទុក​ក្នុងផ្ទះ​ចាក់សោ​ទុក​មិន​ឲ្យ​ទៅ​ចេញ​ក្រៅ​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា រហូត​ថ្ងៃ​ទី​៦ ខែសីហា ពោល​គឺ​ការ​ឃុំ​ទុក​រយៈពេល​៣​ថ្ងៃ ជន​រង​គ្រោះ​បាន​អង្វរ​.​ក​ដោយ​ពាក្យ​សំដី​ផង និង​លះបង់​ខ្លួនប្រាណ​ផង ទើបត្រូវ​បាន​ជន​នោះ ព្រម​ដោះ​លែង​ឲ្យ​មក​ផ្ទះ​វិញ ។ ក្រោយ​ពេល​រួច​ផុត​ពី​ក្រញាំ​ជន​នោះ​ភ្លាម នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ភ្លាម​ផង​ដែរ ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ពាក្យបណ្តឹង​ដែល​ជន​រង​គ្រោះ​ដាក់​ប្តឹង​នៅ​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា រយៈ​ពេល​៣​ថ្ងៃ ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​ឈ្មោះ វង្ស សៅ ចាប់​ឃុំ​ទុក​ក្នុងផ្ទះ នាង​ត្រូវ​រង​នូវ​ការ​រំលោភ​ផ្លូវភេទ​ពី​ជន​រូប​នេះ​ចំនួន​៦​ដង ទាំង​បង្ខិតបង្ខំ ។

ក្រោយ​ពេល​ទទួល​បាន​បណ្តឹង​នោះ លោក​អធិការ​ស្រុក​ដងទង់ បាន​ចាត់​កម្លាំង​ក្រោម​ឱវាទ​ឲ្យ​តាម​រក​ជន​ជាប់ចោទ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​តែ​ម្តង ។ ទីបំផុត​ជនសង្ស័យ​បាន​សារភាព​ថា ដូច​អ្វី​ដែល​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​នោះ​មែន គ្រាន់តែ​មាន​ពាក្យពេចន៍​ខ្លះ​ព​ន្ល​យ​ថា ផ្តើម​ចេញពី​ការ​ស្រឡាញ់ ។ ទោះបីជា​យ៉ាងណា សំណុំ​ចោទប្រកាន់​ពី​បទ រំលោភ​សេពសន្ថវៈ​នេះ សមត្ថ​កិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​ផ្លូវច្បាប់ ។ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ